ដោយមានការគាំទ្រពីរាជរដ្ឋាភិបាល និងបញ្ញត្តិករ (ធនាគារជាតិនៃកម្ពុជា) សេវាកម្មមីក្រូហិរញ្ញវត្ថុនៅកម្ពុជា ត្រូវបានទទួលស្គាល់ជាអន្តរជាតិ ពីគុណភាព តម្លៃសមរម្យ និងមានតម្លាភាព ជាពិសេសការផ្តល់សេវាដល់តំបន់ជនបទ។
សេវាហិរញ្ញវត្ថុទាំងនេះបានចូលរួមសម្រាលបន្ទុកគ្រួសារបងប្អូនប្រជាពលរដ្ឋ និងបានបង្កើតឱកាសដល់ប្រជាជានក្នុងការពង្រីកមុខជំនួញនឹងដាំដុះ (រកស៊ី ទុកដាក់សន្សំ បង្ការហានិភ័យនានាសម្រាប់គ្រួសារនិងលំនៅដ្ឋាន)។
វិស័យមីក្រូហិរញ្ញវត្ថុកម្ពុជា នឹងបន្តជាចលករយ៉ាងសំខាន់ ចូលរួមជាមួយរាជរដ្ឋាភិបាលដើម្បីអភិវឌ្ឍសេដ្ឋកិច្ច សង្គម និងកសាងលើកកម្ពស់ជីវភាពប្រជាពលរដ្ឋកម្ពុជា។
សូមថ្លែងអំណរគុណនូវការចូលរួមចែករំលែកពីវាគ្មិនទាំងអស់!!!