ការយល់ដឹងអំពីទស្សនះវិស័យនៃវិស័យសំលៀកបំពាក់ ដោយផ្ដោតទៅលើទំនោររបស់សង្គម Jaspal គ្រុប បានទទួលជោគជ័យក្នុងការដំណើរការម៉ាកជាច្រើនដូចជា Lyn, Lyn Around, Jelly Bunny និង CC Double O ដែល មានការលក់យ៉ាងល្អនាពេលបច្ចុប្បននេះនៅហាងរបស់ពួកគេនៅឯផ្សារទំនើប Aeon Mall ជាន់ទីមួយ។
Jaspal គ្រុប មានទំនុកចិត្តលើការរីកចំរើនបន្តរទៀត នាពេលអនាគត ដែលនឹងអនុញ្ញាតឱ្យក្រុមហ៊ុននេះបានស្គាល់ និងអភិវឌ្ឍសម្ព័ន្ធភាពនិងទីផ្សារថ្មីៗបន្ថែមទៀត។ ដោយសារតែភាពជោគជ័យកន្លងមកនេះ Jaspal បានពង្រីកខ្លួនមកកាន់ប្រទេសកម្ពុជាហើយនឹងបើកនូវហាង CPS Chaps ដំបូងរបស់ខ្លួននៅផ្សារទំនើប Aeon Mall ។ ជាមួយយការបើកសាកល្បងនៅថ្ងៃទី 29 ខែឧសភា 2018 ។
CPS CHAPS គឺជាយីហោសម្លៀកបំពាក់ទាន់សម័យមួយ។ ខណៈដែលពិភពលោកនៅតែដើរទៅមុខ យើងក៏រក្សាការវិវត្តរបស់យើងដែរ។ ការប្រមូលផ្តុំនៃការរចនារបស់យើងជាបន្តបន្ទាប់ វានបានឆ្លុះបញ្ចាំងពីការប្រែប្រួលនៃទំនោរសង្គម របៀបរស់នៅបែប à-la-mode និងការអភិវឌ្ឍន៍ចុងក្រោយបំផុតលើសិល្បៈ តន្ត្រី និងបច្ចេកវិទ្យា។
យើងយល់ច្បាស់ពីទស្សនះវិស័យនៃវិស័យសំលៀកបំពាក់ និងអ្វីដែលអតិថិជនរបស់យើងចង់បាននូវភាពដែលបញ្ជាក់ ពីខ្លួលរបស់ពួកគេផ្ទាល់។ ដើម្បីសំរេចបាននូវគោលដៅនេះយើងខិតខំធ្វើការរចនានិង បង្កើតនូវគុណភាពដ៏ល្អឥតខ្ចោះ ដែលតំរូវទៅនឹងអតិថិជនរបស់យើង។
នេះគឺដើម្បីឱ្យអតិថិជនរបស់ CPS CHAPS អាចទទួលបានបទពិសោធន៏ដ៏រីករាយជាមួយសំលៀកបំពាក់របស់ពួកគេ បង្កើតនូវជម្រើសផ្ទាល់ខ្លួលរបស់ពួកគេ និងធ្វើអោយគេមានភាពលេចធ្លោរ នៅក្នុងចំនោមមនុស្សដ៏ទៃទៀត។ និយាយដោយសាមញ្ញ we make YOUR EVERYDAY RUNWAY។
Facebook page: www.facebook.com/cpsclothing-cambodia
CPS CHAPS (ផ្សារទំនើប AEON MALL សែនសុខ)
ជាន់ផ្ទាល់ដី, Lot T011-1 ភូមិពោងពាយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ