នៅរសៀលថ្ងៃទី 12 ខែឧសភា ឆ្នាំ 2018 នេះ បរវរកញ្ញា Miss Global តំណាងកម្ពុជា កញ្ញា យ៉ូស ប៉ូលីណា ( Paulina Yos) បានចុះដោយផ្ទាល់ទៅដល់សាខាសាលារៀនវ៉េស្ទឡាញសន្ធរមុខ ខណ្ឌទួលគោកនោះ រាជធានីភ្នំពេញ នាងមានការភ្ញាក់ផ្អើលជាខ្លាំង ដោយសិស្សក្មេងៗនៅទីនោះ អាចប្រើប្រាស់ភាសាអង់គ្លេសបានយ៉ាងស្ទាត់ជំនាញជាពិសេសគឺការនិយាយតែម្តង ដែលមិនចាញ់កុមារបរទេសនោះឡើយ ហើយប្រការនេះ នាងអាចសន្និដ្ឋានបានថា សាលារៀនវ៉េសឡាញពិតជាមាននូវប្រព័ន្ធអប់រំបណ្តុះបណ្តាលពិសេសជាងគេ និងមានស្តង់ដាកម្រិតខ្ពស់ ទើបអាចធ្វើឲ្យកុមារៗកម្ពុជា ឆាប់ចាប់បាននូវចំណេះដឹងជាពិសេសលើផ្នែកភាសាអង់គ្លេស ដែលជាភាសាទី 1 សម្រាប់ប្រាស្រ័យទាក់ទងគ្នាជាលក្ខណៈអន្តរជាតិ។
មិនត្រឹមតែចំណេះដឹងផ្នែកភាសានោះទេ ក្មេងៗជាសិស្សរបស់សាលារៀនវ៉េសឡាញ តែងតែបានទទួលការអប់រំផ្នែកសុជីវធម៌ និងការកសាងទំនាក់ទំនងល្អរវាងមិត្តរួមថ្នាក់លោកគ្រូអ្នកគ្រូ មាតិបិតា និងចាស់ទុំថែមទៀត ដែលធ្វើឲ្យក្មេងៗទាំងអស់ពេលនេះមកសិក្សាទីនេះ នឹងទទួលបានទាំងចំណេះដឹង និងសុជីវធម៌ខ្ពស់ព្រមៗគ្នាដែលនេះពិតជាមូលដ្ឋានគ្រឹះសំខាន់ណាស់ សម្រាប់អនាគតបុត្រធីតារបស់លោកអ្នក។ ជាមួយគ្នានោះដែរ សាលារៀនវ៉េស្ទឡាញជាសាលារៀនឈានមុខគេក្នុងការផ្តល់នូវសេវាកម្មអប់រំចំណេះទូទៅខ្មែរ និងភាសាអង់គ្លេសប្រកបដោយ គុណភាព គុណធម៌ មនុស្សធម៌ សុជីវធម៌ និងភាពជាអ្នកដឹកនាំ។
សាលាវ៉េស្ទឡាញន ផ្ដោចសំខាន់លើ “សិក្សាដើម្បីភាពជាអ្នកដឹកនាំ” ដែលជាបេសកកម្ម របស់សាលារៀនវ៉េស្ទឡាញដើម្បីសម្រេចឲ្យបាននូវចក្ខុវិស័យខាងលើ សាលារៀនវ៉េស្ទឡាញបេ្តជ្ញាអនុវត្តឲ្យបានជោគជ័យ នូវបេសកកម្ម 3 យ៉ាងដូចខាងក្រោម ៖
- ផ្តល់ការអប់រំចំណេះទូទៅខែ្មរពីកម្រិតមតេ្តយ្យដល់ថ្នាក់ទី12 តាមប្រព័ន្ធគុណភាពអប់រំជាតិ និងការអប់រំភាសាអង់គេ្លសទូទៅពីកម្រិតមតេ្តយ្យដល់កម្រិតខ្ពស់ តាមបទដ្ឋានគុណភាពអប់រំអាមេរិកាំង ដល់សាធារណៈជនទូទៅក្នុងតម្លៃសមរម្យ។
- ជានិច្ចកាលសហការជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការលើកស្ទួយវិស័យអប់រំ អភិវឌ្ឍធនធានមនុស្សលើកកម្ពស់វិស័យសេដ្ឋកិច្ចក្នុងទិសដៅរួមចំណែកកាត់បន្ថយភាពក្រីក្រនៅកម្ពុជា។
- អនុវត្តជាគំរូគេដល់ស្ថាប័នអប់រំដទៃទៀតក្នុងប្រទេសកម្ពុជា ក្នុងការផ្តល់ការអប់រំប្រកបដោយ គុណភាព គុណធម៌ មនុស្សធម៌ និងភាពជាអ្នកដឹកនាំក្នុងការអភិវឌ្ឍសង្គមជាតិ និងពិភពលោកទាំងមូល។
ជាចុងបញ្ចប់នៃដំណើរទស្សនកិច្ចចំពោះសាលារៀនវ៉េស្ទឡាញសាខាសន្ធរមុខនេះ បរវរកញ្ញា Miss Global តំណាងកម្ពុជា កញ្ញា យ៉ូស ប៉ូលីណា មានពាក្យពេចន៍លើកសរសើរពីសមត្ថិភាពប្អូនៗថា «ប្អូនៗជាកុមារកម្ពុជាដែលពោលពេញទៅដោយសមត្ថិភាពដែលអាចនិយាយភាសាអង់គ្លេសបានដោយផ្ទាល់ជាមួយនឹងនាង ហាក់បីដូចជា ក្មេងៗជនជាតិអាមេរិកអ៊ីចឹងដែរដូច្នោះហើយ នាងបានសម្លឹងឃើញថា ការសិក្សាសាលារៀន វ៉េស្ទឡាញ ពិតជាមានគុណភាព និងមិនចាញ់ការសិក្សានៅឯបរទេសប៉ុន្មាននោះទេ »៕