ភ្នំពេញ៖ ខ្សែវីដេអូអប់រំខ្នាតខ្លី ឆ្លុះបញ្ចាំងអំពីបុរសម្នាក់ រៀនចប់ថ្នាក់មហាវិទ្យាល័យភ្លាម ទទួលបានការងារ និងប្រាក់បៀវត្សរ៍ខ្ពស់ ក្នុងចំណោមមិត្តភក្តិរបស់គេ។ ដោយសារតែភាពអំណួតរបស់ខ្លួនធ្វើឲ្យបុរសនោះឈ្លក់វង្វេងជាមួយនឹងការប្រើប្រាស់សម្ភារនិយម ដើរលេងចាយវាយមិនចេះគិត រហូតធ្លាក់ខ្លួនមានបំណុលច្រើន។
ប៉ុន្តែដោយសារតែគាត់ជាមនុស្សឆ្លាត និងមានក្តីស្រមៃកសាងគ្រួសារតូចមួយដែលមានសុភមង្គល គាត់ក៏រៀនសន្សំប្រាក់ នៅទីបំផុតក្តីស្រមៃរបស់គាត់ក្លាយជាការពិត៕