ភ្នំពេញ៖ កំពូលចុងភៅមកពីប្រទេសបារាំង លោក Jean-Yves Guého និងជាម្ចាស់ជ័យលាភីចុងភៅ Michelin នឹងបង្ហាញស្មាដៃ ក៏ដូចជាទាក់ទាញចំណាប់អារម្មណ៍ភ្ញៀវកត្តិយសដែលចូលចិត្តមុខម្ហូបឈ្ងុញឆ្ងាញ់ នៅសណ្ឋាគារសូហ្វិតែលភ្នំពេញ ភូគីត្រា និងសណ្ឋាគារសូហ្វីតែល អង្គរ ភូគីត្រា ហ្គូហ្វ & ស្ដា នាថ្ងៃទី09 ខែឧសភា ឆ្នាំ 2018។
អស់លោកដែលធ្លាប់ស្គាល់មុខម្ហូបឈ្ងុញឆ្ងាញ់នៅក្នុងប្រទេសកម្ពុជានឹងមានឱកាសទទួលទានអាហារនាពេលល្ងាចរបស់ចុងភៅ Michelin គឺលោក Jean-Yves Guého ដែលជាម្ចាស់ជ័យលាភីពានរង្វាន់ L’Atlantide នៅទីក្រុង Nates ប្រទេសបារាំង។ អាហារពេលល្ងាចដ៏ពិសេសនេះ នឹងផ្សំឡើងពីគ្រឿងទេស និងម្រេចមកពី ឡាផ្លេនថេសិន (La Plantation ខេត្តកំពត។ មុខម្អូបរួមមានបង្កងកាណាដា និងឆៃថាវជូអែមផ្សំរសជាតិជាមួយនឹងអំបិលខេត្តកែប និងម្រេចក្រហមកំពត ព្រមទាំងសាច់គោហ្វីឡេ ថ្លើមទាចម្អិនស្រស់ទឹក និងអន្ទង់ឆ្អើរផ្សំរស់ជាតិជាមួយម្រេចខ្មៅកំពត។
ឱកាសទទួលទានអាហារពេលល្ងាចរបស់ចុងភៅ Michelin គឺលោក Jean-Yves Guého ដែលជាម្ចាស់ជ័យលាភីពានរង្វាន់ L’Atlantide នេះ អាចប្រព្រឹត្តទៅបានក្រោមការចូលរួមសហការជាមួយក្រុមហ៊ុន Thai Airways, AusKhmer និង La Plantation៕