ភ្នំពេញ៖ នៅថ្ងៃសុក្រ ទី4 ខែឧសភា 2018 ដែលជាព្រឹត្តការណ៍ប្រកួតបាល់ទះលើឆ្នេរខ្សាច់អន្តរជាតិ Anchor International Beach Volleyball 2-Star FIVB World Tour 2018 ដែលនាំមកដោយស្រាបៀរអាន់ឆ័រ បានមកដល់រាជធានីភ្នំពេញ ដោយបានបង្ហាញវត្តមានលើកដំបូងនៅកម្ពុជា ដែលជាឧកាស ក្នុងការអភិវឌ្ឍវិស័យបាល់ទះលើឆ្នេរខ្សាច់នៅកម្ពុជា និងជាវេទិកាមួយសម្រាប់យុវវ័យដែលស្រលាញ់កីឡាបាល់ទះ អាចបញ្ចេញសមត្ថភាពរបស់ខ្លួន ព្រមទាំងផ្លាស់ប្ដូរបទពិសោធន៍របស់ខ្លួនជាមួយគូរប្រកួតខ្លាំងៗដទៃទៀតមកពីបរទេសផងដែរ។
ព្រឹត្តិការណ៍ Anchor International Beach Volleyball 2-Star FIVB World Tour បានចាប់ផ្តើមតាំងពីថ្ងៃទី២៤ មីនា គ្រោងនឹងបញ្ចប់នៅថ្ងៃទី 6 ឧសភា ឆ្នាំ2018 នេះ ដោយធ្វើតាមបណ្តាខេត្តចំនួនន7 រួមមាន កំពង់ស្ពឺ ព្រះសីហនុ បន្ទាយមានជ័យ សៀមរាប បាត់ដំបង កំពង់ចាម ខណៈដែរមណ្ឌលចុងក្រោយរាជធានីភ្នំពេញនេះនឹងធ្វើការប្រកួតរយៈពេល៣ថ្ងៃ គឺចាប់ពីថ្ងៃទី 04, 05, 06 ខែឧសភា ឆ្នាំ2018 នេះដែលមានទីតាំងនៅកោះពេជ្យ រាជធានីភ្នំពេញ ចាប់ប្រកួតពីម៉ោង 9ព្រឹក ដល់ 5ល្ងាច។
ព្រឹត្តិការណ៍នេះ មានក្រុមដាក់ពាក្យចូលរួមសរុបរហូតដល់ទៅ 29ក្រុម ដែលមកពី17ប្រទេសដូចជាអូស្ត្រាលី កាណាដា ដាណឺម៉ាក អាល្លឺម៉ង់ ក្រិក ជប៉ុន ណូវែលហ្សីឡង់ រុស្ស៊ីស៊ុយអែដ និងបណ្តាប្រទេសជាច្រើនទៀត។
រីករាយស្រស់ថ្លា ចាប់ផ្តើមជាមួយស្រាបៀរ អាន់ឆ័រ!
ចំពោះព័ត៌មានលម្អិតអំពីព្រឹត្តិការណ៍កីឡាបាល់ទះឆ្នេរខ្សាច់អន្តរជាតិនេះ សូមចូលមើលទំព័រហេ្វសបុករបស់ស្រាបៀរអាន់ឆ័រ៖ https://www.facebook.com/AnchorBeerKH/ ។
ពិសាស្រាបៀរអាន់ឆ័ដោយការទទួលខុសត្រូវ!!!