ធនាគារឯកទេស អ៊ីអន (ខេមបូឌា) ភីអិលស៊ី ជាធនាគារឯកទេសឈានមុខគេនៅប្រទេសកម្ពុជា ត្រូវបានប្រជាពលរដ្ឋជាទូទៅទទួលស្គាល់យ៉ាងច្បាស់ទៅលើសេវាកម្មបង់រំលស់ កម្ចីសាច់ប្រាក់ និង សេវាកម្មប័ណ្ណឥណទានជាមួយគុណភាព ដែលផ្តល់ទំនុកចិត្តយ៉ាងខ្ពស់សម្រាប់អតិថិជន។
ដើម្បីជួយសម្រួលដល់ភាពងាយស្រួលដល់ប្រជាពលរដ្ឋកម្ពុជាក្នុងការរស់នៅប្រចាំថ្ងៃ ក៏ដូចជាលើកតម្កើនប្រាក់រៀលខ្មែរ ធនាគារឯកទេស អ៊ីអន (ខេមបូឌា) ភីអិលស៊ី បានបង្កើត Mobile Wallet ដែលមានឈ្មោះថា អ៊ីអន វ៉លឡេត ខេមបូឌា (AEON Wallet Cambodia) ដែលមានមុខងារទូទាត់ទំនិញ ឬសេវាកម្មផ្សេងៗជាប្រាក់រៀល តាមរយៈទូរស័ព្ទដៃ ដោយពុំចាំបាច់ប្រើប្រាស់សាច់ប្រាក់ផ្ទាល់។
បន្ថែមពីនោះទៀតជាមួយ អ៊ីអន វ៉លឡេត ខេមបូឌា (AEON Wallet Cambodia) អតិថិជនទទួលបានអត្ថប្រយោជន៏បន្ថែមទៀតដូចជា ទទួលបានការបញ្ចុះតម្លៃតាមបណ្តាហាងដៃគូជាច្រើន និងការសន្សំពិន្ទុប្តូរយករង្វាន់ថែមទៀតផង។ ការបង្កើត អ៊ីអន វ៉លឡេត ខេមបូឌា (AEON Wallet Cambodia) នេះឡើងក្នុងគោលបំណងផ្តល់ភាពងាយស្រួល សាមញ្ញ និង រហ័សក្នុងការទូទាត់សាច់ប្រាក់ជាមួយប្រាក់រៀល។ លោកអ្នកមិនបារម្មណ៍ពីការអាប់ប្រាក់ ឬការគិតលុយខុស និងកាត់បន្ថយ ហានិភ័យផ្សេងៗដូចជា បាត់លុយ ចោរលួចជាដើម។
លោក Taketo Ando នាយកគ្រប់គ្រង ធនាគារឯកទេសអ៊ីអន (កម្ពុជា) មានប្រសាសន៏ថា៖ «ធនាគារឯកទេសអ៊ីអន ខេមបូឌា ដែលមានឆន្ទៈជួយអភិវឌ្ឍប្រទេសកម្ពុជានិងជួយលើកតម្កើង នឹងជំរុញឲ្យមានការប្រើប្រាស់រូបិយប័ណ្ណប្រាក់រៀលខ្មែរ ដោយជួយផ្សព្វផ្សាយសេវានេះ ឲ្យក្លាយជាសេវាកម្មដែលគួរឲ្យទុកចិត្តបាន មានសុវត្ថិភាព និងងាយស្រួល ដើម្បីធ្វើឲ្យជីវិតរស់នៅប្រចាំថ្ងៃរបស់យើង នៅប្រទេសកម្ពុជា និងបណ្តាប្រទេសអាស៊ីផ្សេងទៀត កាន់តែកាន់ប្រសើរ» ៕