នៅថ្ងៃទី20 ខែមេសា ឆ្នាំ2018 ក្រុមហ៊ុន OPPO នៅប្រទេសកម្ពុជាបានធ្វើការសម្ពោធនូវផលិតផលថ្មី គឺ OPPO F7 នៅសណ្ឋាគារសុខាភ្នំពេញ ហើយក៏មានការផ្សាយបន្តផ្ទាល់តាមរយៈកញ្ចក់ទូរទស្សន៍រស្មីហង្សមាស និងផេកផ្លូវការរបស់ក្រុមហ៊ុន OPPOផងដែរ ។
យើងសង្កេតឃើញថាមកទល់ពេលនេះក្រុមហ៊ុន OPPO គឺមានតារាតំណាងបីនាក់ក្នុងការផ្សព្វផ្សាយឲ្យផលិតផលរបស់ខ្លួន រួមមានដូចជា ៖ អ្នកនាង ពេជ្រ សោភា កញ្ញា រ៉េត ស៊ូហ្សាណា និង លោក STEP ដែលសុទ្ធសឹងតែជាតារាកំពុងទទួលបានប្រជាប្រិយភាពខ្លាំងនាពេលបច្ចុប្បន្ន។
ក្រុមហ៊ុន OPPO ក៏បានបញ្ជាក់ឲ្យដឹងថា ទូរស័ព្ទដែលខ្លួនដាក់សម្ភោធនេះ ជាម៉ូដែលមួយដែលមានការវិវឌ្ឍមួយកម្រិតទៀតទៅលើការថតរូបSelfie ហើយម៉ូដែលនេះនឹងធ្វើឲ្យអ្នកប្រើប្រាស់ទាំងអស់កាន់តែរីករាយ និងពេញចិត្តចំពោះការថតរូប Selfie ដោយបច្ចេកវិទ្យា AI ដែលមាននៅលើ OPPO F7 នេះ ។
យើងបានដឹងហើយថាកាលពីចុងឆ្នាំ 2017 OPPOបានបញ្ចេញនូវម៉ូដែល F5 ជាម៉ូដែលដំបូងគេដែលបានបំពាក់កាមេរ៉ា 20MP រួមជាមួយបច្ចេកវិទ្យា AI ដែលបានធ្វើអោយអតិថិជនជាច្រើនមានការពេញចិត្ត និងគាំទ្រជាខ្លាំង។ មិនបញ្ឈប់ការខិតខំប្រឹងប្រែងប៉ុណ្ណឹងទេ ពេលនេះOPPO បាននាំមកនូវម៉ូដែលOPPO F7 ដែលបានបំពាក់មកជាមួយកាមេរ៉ាមុខរហូតដល់ទៅ 25MP ដែលមានកាមេរ៉ាមុខទំហំធំដំបូងគេបង្អស់នាពេលបច្ចុប្បន្ន ហើយបានភ្ជាប់ជាមួយបច្ចេកវិទ្យាAI Beauty 2.0។ ពិសេសជាងនេះទៅទៀត វាបានប្រើប្រាស់នូវ Sensor HDR 576 របស់Sony ដែលវាអាចធ្វើការបានយ៉ាងល្អក្នុងការផ្តិតយករូបភាពដ៏ស្រស់ស្អាតទោះស្ថិតក្នុងស្ថានភាពរូបភាពនៅឆ្ងាយឬកុងពន្លឺក៏ដោយ។
យ៉ាងណាមិញចំពោះបច្ចេកវិទ្យា AI Beauty 2.0 របស់ F7 វាអាចចាប់យកចំណុចសម្គាល់សំខាន់ៗនៅលើផ្ទៃមុខរបស់មនុស្សរហូតដល់ទៅ 296 ចំណុច វាថែមទាំងអាចសម្គាល់នូវភេទ អាយុ សម្បុរស្បែក ប្រភេទស្បែកដែលអាចធ្វើឲ្យការថតរូបរបស់អ្នកកាន់តែស្រស់ស្អាតនិងមានលក្ខណៈធម្មជាតិ។ មួយវិញទៀតនោះគឺមុខងារ AI Learning ដែលវាវៃឆ្លាតក្នុងការចងចាំនូវអ្វីដែលយើងបានកំណត់ទៅលើរូបភាពដែលអ្នកចង់បាន នៅពេលដែលយើងថតរូបលើកក្រោយ វានឹងធ្វើការកំណត់ទៅលើរូបថតរបស់យើងដោយស្វ័យប្រវត្តិដោយយើងមិនចាំបាច់ធ្វើការកំណត់ម្តងទៀតឡើយ។
ដោយឡែកកាមេរ៉ាមុខរបស់ OPPO F7 ក៏មានមុខងា Vivid Mode ដែលជាមុខងារជួយឲ្យការថតរូបកាន់តែស្រស់ស្អាត បន្ថែមពណ៌ទៅលើ Background ឲ្យកាន់តែស្រស់ស្អាតនិងមានភាពរស់រវើក។ លើសពីនេះទៅទៀត វាក៏មានមុខងារ AR Stickers ដែលអាចឲ្យលោកអ្នកថតរូបខ្យូតៗជាមួយ Stickers ជាច្រើន។ ចំណែកកាមេរ៉ាក្រោយរបស់ OPPO F7 មានទំហំ 16MP បូករួមជាមួយ AI Recognition (ការសម្គាល់ឆ្លាតវៃ) ដែលអាចសម្គាល់ទៅលើស្ថានភាពផ្សេងៗរហូតដល់ 16ស្ថានភាព ដែលអាចដាក់នូវកំរិតពន្លឺឲ្យស្រស់ស្អាតទៅតាមស្ថានភាពនីមួយ។
បើនិយាយពីអេក្រង់របស់ OPPO F7 វិញ វាមានទំហំ 6.23 អ៊ីង វិមាត្រ19:9 កម្រិតបង្ហាញ FHD+ និង Resolution 2280×1080 pixels ហើយវាជាអេក្រង់ឆក (Notch Screen) Super Full Screen។ វាថែមទាំងភ្ជាប់មកជាមួយនូវមុខងារ Full Screen Multitasking ដែលមុខងារនេះអាចឲ្យយើងមើលវីដេអូ ឬលេងហ្គេមបណ្តើរ ហើយអាចឆ្លើយតបសារ ឬលេង chat បណ្តើរ (We chat, Messenger & What App)។
សម្រាប់ផ្នែកម៉ាស៊ីនវិញ OPPO F7 ដំណើរការដោយ Processor ចុងក្រោយបំផុតគឺ 8+2(AI)-core ដែលមានល្បឿន2.0 GHz (MTK P60)។ ចំពោះម៉ូដែលOPPO F7នឹងមានSpecs ពីរជំរើសសម្រាប់ឲ្យអតិថិជនជ្រើសរើស គឺ F7 Ram 4GB+Rom64GB និង F7 Ram 6GB+Rom128GB ហើយម៉ូដែលទាំងពីរនេះសុទ្ធតែដំណើរការដោយ ColorOS 5.0 ដើរដោយ Android 8.1។ ឯរូបរាងខាងក្រៅវិញ OPPO F7 ត្រូវបានបានរចនាតួខ្លួនភ្លឺរលោងដូចជាកញ្ចក់ ព្រមទាំងមានកន្លែងស្កេនក្រយៅដៃនៅលើផ្ទៃខាងក្រោយវាផងដែរ។
វានឹងមានបីពណ៌សម្រាប់ឲ្យជ្រើសរើស មានដូចជា៖ ពណ៌ក្រហម (Solar Red) ពណ៌ប្រាក់ (Moonlight Silver) និងពណ៌ពេជ្រខ្មៅ(Diamond Black)។ ចំពោះតម្លៃវិញ OPPO F7 Ram4GB មានតម្លៃត្រឹមតែ 329$ប៉ុណ្ណោះ ហើយលោកអ្នកក៏អាចចាប់ផ្តើមធ្វើការ Pre-order តាមបណ្តាហាងលក់ទូរស័ព្ទនានាទូទាំងប្រទេសពីថ្ងៃនេះរហូតដល់ថ្ងៃទី27 ខែមេសា ឆ្នាំ2018 និងអាចរកជាវបាននៅលើទីផ្សារនៅថ្ងៃទី28 ខែមេសា ឆ្នាំ 2018 នេះផងដែរ។ រីឯ OPPO F7 (128GB) វិញនឹងមកដល់ទីផ្សារប្រទេសកម្ពុជានៅក្នុងខែឧសភានេះជាមួយនឹងតម្លៃ 429 $។
សម្រាប់តម្លៃសមរម្យហើយមានលក្ខណៈពិសេសៗច្រើនបែបនេះ តើអ្នកណាមិនចង់បាន?