ខណៈពេលដែលការថតរូបស៊ែលហ្វីក្លាយជារឿងមួយកំពុងពេញនិយមបំផុតនៅក្នុងបណ្តាញសង្គម OPPOក៏បានក្លាយជាក្រុមហ៊ុនទូរស័ព្ទតែមួយគត់ដែលមានកាមេរ៉ាមុខល្អដាច់គេ ជាពិសេសគឺ OPPOស៊េរី F តែម្តង ដែលអាចឲ្យអ្នកប្រើប្រាស់ថតស៊ែលហ្វីបានយ៉ាងច្បាស់ល្អ។
ភាពជោគជ័យទាំងនេះគឺកើតចេញពីការប្រឹងប្រែងឥតឈប់ឈរបស់ក្រុមហ៊ុនOPPO ក្នុងការផលិតនូវទូរស័ព្ទដែលមានកាមេរ៉ាមុខល្អជាងគេពីជំនាន់មួយទៅជំនាន់់មួយ។ ជាក់ស្តែងនៅដើមឆ្នាំ២០១៦ ក្រុមហ៊ុនOPPO បានបញ្ចេញនូវ OPPO F1 ដែលមានកាមេរ៉ាមុខរហូតដល់ទៅ៨មេហ្កាភិចស៊ែល បន្ទាប់មកនៅចុងឆ្នាំ២០១៦ OPPO F1s និង OPPO F1 plus ក៏ត្រូវបានចេញលក់នៅលើទីផ្សារដោយកាមេរ៉ាកើនឡើងទ្វេរដងរហូតដល់ទៅ១៦មេហ្កាភិចសែល ដែលអាចនិយាយបានថាជាកាមេរ៉ាមុខធំជាងគេនិងដំបូងគេក្នុងអំឡុងពេលនោះ។
ដោយឡែកនៅពាក់កណ្តាលឆ្នាំ២០១៧ OPPO F3 និង OPPO F3 plus ត្រូវចេញលក់ដោយមានកាមេរ៉ាស៊ែហ្វីភ្លោះគឺ១៦ និង ៨ មេហ្កាភិចស៊ែល ដែលកាន់តែពិសេសសម្រាប់អ្នកចូលចិត្តស៊ែហ្វីតែឯង និងអាចស៊ែហ្វីជាក្រុមបានដោយមិនបាត់នរណាម្នាក់ឡើយ ក៏ព្រោះតែកាមេរ៉ាស៊ែហ្វីអាចពង្រីកឡេនធំទូលាយបានយ៉ាងល្អ។ ក្រុមហ៊ុន OPPO មិនបញ្ឈប់ការច្នៃប្រឌិតរបស់ខ្លួនត្រឹមនេះឡើយ នៅចុងឆ្នាំ២០១៧ OPPO F5 ត្រូរចេញលក់នៅលើទីផ្សារដោយមានការកែលម្អររិតតែវិសេសវិសាលជាងមុនគឺកាមេរ៉ាមានររហូតដល់ទៅ២០មេហ្កាភិចស៊ែល ហើយមាន AI Beauty ដែលអាចអ្នកប្រើប្រាស់ថតរូបបានកាន់តែស្អាតជាមួយបច្ចេកវិទ្យាដ៏ថ្មីនិងមុខដំបូងគេ។
ចំណែកនៅឆ្នាំ២០១៨នេះវិញ ក្រុមហ៊ុន OPPO បានកំពុងតែធ្វើឲ្យពិភពលោកមានការភ្ញាក់ផ្អើលជាមួយនឹង OPPO F7 ដែលមានកាមេរ៉ារហូតដល់ទៅ២៥មេហ្កាភិចស៊ែល ព្រមទាំងបានUpdate បច្ចេកវិទ្យា AI Beauty ទៅជា AI Beauty 2.0 ទៀតផង។ អ្វីដែល OPPO ព្យាយាមអភិវឌ្ឍន៍ខ្លាំងគឺកាមេរ៉ាខាងមុខ វាគឺជាកាមេរ៉ាប្រើប្រាស់ស៊េនស័រធំបំផុតដំបូងគេ របស់ក្រុមហ៊ុន Sony គឺស៊េនស័រ IMX576 ដែលចាប់រូបភាពក្នុងទំហំ ២៥ មេហ្គាភិចស៊ែល កម្រិត Aperture f/2.0 ប្រើប្រាស់លេនទូលាយល្អ និងមុខងារ HDR ចាប់រូបភាពស្រស់ស្អាតជាមួយមុខងារជំនួយសម្រស់ AI Beauty 2.0 ។ ទូរស័ព្ទស៊េរីថ្មីនេះ មានអេក្រង់ធំពេញទំហំ 6.23 អ៊ីង និងសមាមាត្រ 19:9 (Notch Screen) ដែលជាស្មាតហ្វូនផ្តល់នូវភាពទាក់ទាញយ៉ាងខ្លាំងសម្រាប់ការទស្សនាវីដេអូនិងរូបភាពផ្សេង។ OPPO F7 ក៏បានផ្លាស់ប្ដូរខ្នងខាងក្រោយមកជាកញ្ចក់ដែរ និងស្រោបមកដល់មុខ ជាប្រភេទ Uni-Body ប៉ុន្តែកាមេរ៉ាខាងក្រោយមិនលៀនមកច្រើនទេ ហើយក៏ឃើញមានស៊េនស័រស្កេនម្រាមដៃនៅពីក្រោយតួខ្នងនោះផងដែរ។ សរុបមកក្រុមហ៊ុន OPPO នៅតែជាក្រុមហ៊ុនដែលឈានមុខគេជានិច្ចផ្នែកស៊ែហ្វីនេះតែម្តង។
គួររំលឹងផងដែរថានាពេលកន្លងមក OPPO F5 ធ្លាប់ទទួលបានប្រជាប្រិយភាពយ៉ាងខ្លាំងដោយមានអតិថិជនមិនថាជាអ្នកប្រើប្រាស់ទូទៅ ឬក៏តារាខ្មែរនិងតារាបរទេសនោះឡើយ ដែលធ្វើឲ្យ OPPO នៅរក្សាដំណែងជា «អ្នកឯកទេសស៊ែលហ្វីឈានមុនគេ» បួនជំនាន់បន្តបន្ទាប់គ្នា។ ដូច្នេះបើចង់ដឹងថា OPPO F7 ដែលជារបកគំហើញថ្មីនៃកំពូលស្មាតហ្វូតនេះល្អយ៉ាងណានោះសូមរងចាំមើលទាំងអស់គ្នាណា។ វានឹងមកដល់ឆាប់ៗនេះហើយ៕