គម្រោងលំនៅដ្ឋានបែបទំនើបចុងក្រោយរបស់សហព័ន្ឋ JU SHI នៃ ទីក្រុងហុងកុង “Picasso City Garden” បានប្រារព្ធពិធីសម្ពោធការលក់ខុនដូររបស់ខ្លួនជាផ្លូវការនៅថ្ងៃនេះ ដោយមានការអញ្ជើញចូលរួមដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត នាយរងសេនាធិការចំរុះ នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការរងកងទ័ពជើងគោក បានអញ្ជើញជាអធិបតី និងមានម្ចាស់អាជីវកម្ម អ្នកជំនួញក្នុងប្រទេស កម្ពុជា និងចិនជាច្រើនរូបទៀត។ Picasso City Garden គឺជាអគារខុនដូរតែមួយគត់នៅក្នុងទ្វីបអាស៊ីដែលត្រូវបានទទួលសិទ្ធិដោយស្លាកសញ្ញាអន្តរជាតិ “Picasso” ។ នេះគឺជាគម្រោង កម្រិតកំពូលនៃសិល្បៈ គឺជាតំណាងសន្ទស្សន៍នៃលំនៅដ្ឋានបែបប្រណិតនៅក្នុងរាជធានីភ្នំពេញ។
ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះប្រទេសកម្ពុជាទទួលបានកំណើនសេដ្ឋកិច្ចយ៉ាងរឹងមាំ ហើយជាប្រទេសមួយក្នុងចំណោមប្រទេសដែលមានអត្រាកំណើន GDP ខ្ពស់បំផុតក្នុងចំណោមបណ្តាប្រទេសក្នុងតំបន់អាស៊ាន។ សហព័ន្ឋ JU SHI នៃទីក្រុងហុងកុង បានកំពុងសម្លឹងមើលសក្តានុពលរបស់ប្រទេសកម្ពុជា ហើយបានចាប់ដៃគូជាមួយ Picasso ដើម្បីបើកដំណើរការ ” Picasso City Garden ” នៅរាជធានីភ្នំពេញដែលបានទទួលសិទ្ធជាផ្លូវការដោយ Picasso តែមួយគត់នៅតំបន់អាស៊ី ។
ស្ថាបត្យកម្មនៃការសាងសង់ រួមទាំងការរចនាតុបតែងផ្ទៃខាងក្នុងបែប Picasso ដើម្បីបង្កើតអគារខុនដូ ដែលមានបែបផែនសិល្បៈកំពូល។ គម្រោងនេះមានទីតាំងស្ថិតនៅក្នុងតំបន់បឹងកេងកងទី1 វាជាអគារខុនដូរមួយនេះប្រើប្រាស់វិធីសាស្ដ្របន្តជញ្ជាំងដែលមានលក្ខណៈស្តង់ដារខ្ពស់ ផ្គួបផ្សំនឹងការបុកគ្រឹះក្បូន លើកកំពស់សន្ទស្សន៍សុវត្ថិភាពនៃអគារកាន់តែប្រសើរទ្បើង។ គម្រោងមួយនេះ ជាគម្រោងដែលឈានមុខគេក្នុងឧស្សហកម្មសំណង់ជាច្រើននៅកម្ពុជានាពេលបច្ចុប្បន្ន។
ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា “ប្រទេសកម្ពុជាមានស្ថានភាពអភិវឌ្ឍន៍សេដ្ឋកិច្ចដ៏ល្អដូចជាសម្បូរធនធានរ៉ែ ប្រជាសាស្ត្រវ័យក្មេង គោលនយោបាយវិនិយោគទុនបើកចំហរ ហេដ្ឋារចនាសម្ពន្ធដ៏ល្អ ជាដើម ដែលជាហេតុធ្វើអោយអត្រាកំណើន GDP មានសន្ទុះ 7% ក្នុងមួយឆ្នាំ ដែលនេះបង្ហាញថា ប្រទេសកម្ពុជាគឺជាប្រទេសមួយដែលរីកចម្រើនលឿនបំផុតក្នុងចំណោមបណ្តាប្រទេសនៅលើពិភពលោក។ យើងសូមលើកទឹកចិត្តវិនិយោគិនបរទេស ឬក្រុមហ៊ុនវិនិយោគ មកវិនិយោគនៅប្រទេសកម្ពុជាអោយបានកាន់តែច្រើនបន្ថែមទៀត។ ជាពិសេស សូមស្វាគមន៍ក្រុមហ៊ុនបរទេសដែលមានជំនាញវិជ្ជាជីវៈដូចជាសហព័ន្ឋ JU SHI នៃហុងកុង ដែលបានបោះជំហ៊ានចូលរួមរីកចម្រើនជាមួយប្រទេសកម្ពុជា “។
ឯកឧត្តម ឧត្តមសេនីយឯក បណ្ឌិត ហេង វុទ្ធី អគ្គលេខាធិការរងអាជ្ញាធរជាតិអាវុធគីមី ហើយក៏ជាប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន T&B Import Export And Construction Co., Ltd. បានលើកឡើងផងដែរថា “ភ្នំពេញ គឺជាមជ្ឈមណ្ឌលពាណិជ្ជកម្មរបស់កម្ពុជា ដែលយើងអាចខ្ចីដោយគោលនយោបាយ វិនិយោគទុនបរទេសនេះ ទាក់ទាញសហគ្រាសបរទេសចូលមក ដើម្បីនាំមកនូវឱកាសការងារជាច្រើនសម្រាប់ប្រជាជនក្នុងស្រុក ហើយផ្នែកអចលនទ្រព្យបានក្លាយទៅជាឧស្សាហកម្មសសរស្តម្ភដ៏សំខាន់។ Picasso City Garden ជាអ្នកវិនិយោគនៅលើផ្នែកអចលនទ្រព្យជាច្រើន ហើយអនាគតយើងសង្ឃឹមថា នឹងកាន់តែមានគម្រោងកំពូលៗនាំមុខគេក្នុងទីផ្សារនាបណ្តាទីក្រុងអភិវឌ្ឍដូចជាប្រទេសកម្ពុជា”។
សហព័ន្ឋ JU SHI នៃហុងកុងមានហិរញ្ញវត្ថុដ៏រឹងមាំ និងបទពិសោធន៍ផ្នែកវិនិយោគ និងមានដៃគូរសហការនៅទូទាំងប្រទេសចិន និងអាស៊ីអាគ្នេយ៍។ ប្រធានក្រុមប្រឹក្សាភិបាល លោក Ye Wei Guo បាននិយាយថាជាយោងតាមការប្រែប្រួលសេដ្ឋកិច្ចរបស់ពិភពលោកថា អាស៊ីអាគ្នេយ៍ នឹងក្លាយជាតំបន់អភិវឌ្ឍសេដ្ឋកិច្ចនាពេលអនាគត ហើយកម្លាំងរីកដុះដាលសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា អាចមានសន្ទុះអភិវឌ្ឍសេដ្ឋកិច្ចក្នុងរយៈពេលខ្លី និងជាប្រទេសតែមួយដែលមានស្ថេរភាពក្នុងប្រទេសអាស៊ីអាគ្នេយ៍យើង ។ នេះជាហេតុដែលប៉ុន្មានឆ្នាំថ្មីៗនេះសហព័ន្ឋ JU SHI នៃហុងកុង បង្កើនការវិនិយោគរបស់ខ្លួននៅក្នុងប្រទេសកម្ពុជា ក្រៅពីគម្រោងអចលនទ្រព្យ នៅមានការគ្រប់គ្រងទ្រព្យសម្បត្តិ និងក្រុមហ៊ុនធានារ៉ាប់រងផងដែរ។
លោក Deng Zhen Yue អ្នកចាត់ការទូទៅនៃសហព័ន្ឋ JU SHI នៃទីក្រុងហុងកុងបានយល់ថាជាមួយនឹងការកើនឡើងយ៉ាងលឿននៃអ្នកដែលមានទ្រព្យសម្បត្តិ ខុនដូរបែបសិល្បៈ និងជាគម្រោងអភិរក្ស និងកាន់តែមានតម្លៃ។
” Picasso City Garden ” ដែលមានលក្ខណៈសាងសង់ពិសេស ដែលមិនធ្លាប់មាននៅក្នុងភ្នំពេញ បានបង្កើនគុណភាពនៃលំនៅដ្ឋានបែបប្រណីត ជាមួយនឹងសេវាកម្មគ្រប់គ្រងដ៏មានប្រសិទ្ធិភាព។ ក្រោយពីសម្រេចនិងក្លាយជាសូចនាករ នៃភ្នំពេញ ដឹកនាំវិស័យអចលនទ្រព្យភ្នំពេញផ្សារភ្ជាប់ទៅនិងអន្តរជាតិ ហើយនឹងឈានទៅកាន់អនាគត។
គួរបញ្ជាក់ផងដែរថា សហព័ន្ឋ JU SHI នៃហុងកុង បានបង្កើតឡើងនៅក្រុងហុងកុងកាលពីឆ្នាំ 2003 ក្នុងនាមជាសហព័ន្ឋវិនិយោគហិរញ្ញវត្ថុ ដែលមានអាជីវកម្មរួមមាន៖ អចលនទ្រព្យនៅក្រៅប្រទេស ការទិញទំនិញមូលធន ការគ្រប់គ្រងទ្រព្យសម្បត្តិ ហិរញ្ញប្បទានឯកជន ធនាគារវិនិយោគ និងធនាគារឯកជន។ ជាមួយនឹងបទពិសោធន៍ហិរញ្ញវត្ថុរយៈពេល 15 ឆ្នាំ ព្រមទាំងបទពិសោធន៍ដ៏សំបូរបែបនៅក្នុងប្រតិបត្តិការវិនិយោគ សហព័ន្ឋ JU SHI នៃហុងកុង ផ្តល់នូវឱកាសវិនិយោគដ៏ល្អបំផុត និងឈានមុខគេសម្រាប់សហគ្រាស និងអ្នកវិនិយោគ៕