ភ្នំពេញ៖ តើអ្នកត្រៀមខ្លួនហើយឬនៅដើម្បី “ចែករំលែកភាពរំភើបរីករាយ ចែករំលែកពានរង្វាន់ ក្នុងកម្មវិធីដំណើរទេសចរណ៍ពានរង្វាន់ក្របខ័ណ្ឌ UEFA Champions League ដែលនាំជូនដោយស្រាបៀរ Heineken®?
កម្មវិធីដំណើរទេសចរណ៍នេះផ្តល់ឱ្យអ្នកគាំទ្រកីឡាបាល់ទាត់នៅជុំវិញពិភពលោកមានឱកាសកាន់តែស្និទ្ធស្នាលជាមួយវីរបុរសជើងឯក និងពានរង្វាន់ក្របខ័ណ្ឌ UEFA Champions League …ហើយឥឡូវនេះនឹងធ្វើដំណើរមកដល់ព្រះរាជាណាចក្រកម្ពុជាជាលើកដំបូងបង្អស់ពុំដែលធ្លាប់មានពីមុនមក!
ក្នុងប្រវត្តិសាស្ត្រដប់មួយឆ្នាំរបស់កម្មវិធីដំណើរទេសចរណ៍នេះបានទៅដល់ 26 ប្រទេសនៅទូទាំងទ្វីបអាហ្វ្រិក អាស៊ី អាមេរិកខាងត្បូង និងអាមេរិកខាងជើង។ កម្មវិធីដំណើរទេសចរណ៍នៅឆ្នាំនេះក្រោមប្រធានបទ “ចែករំលែកភាពរំភើបរីករាយ ចែករំលែកពានរង្វាន់” នឹងមកដល់កម្ពុជាចាប់ពីថ្ងៃទី 2 ដល់ថ្ងៃទី 4 ខែមេសា ឆ្នាំ 2018 ខាងមុខនេះ។
កម្មវិធីដំណើរទេសចរណ៍ពានរង្វាន់ក្របខ័ណ្ឌ UEFA Champions League ឆ្នាំ 2018 ដែលនាំជូនដោយស្រាបៀរ Heineken® ជំរុញផ្តល់ឲ្យអ្នកគាំទ្រទូទាំងពិភពលោកនូវឱកាសផ្ទាល់ក្នុងការចូលរួមទទួលបានភាពរំភើបរីករាយនៃការទស្សនាការប្រកួតនេះ និងមានឱកាសដ៏កម្រក្នុងការឃើញផ្ទាល់នូវពានរង្វាន់ដ៏ល្បីល្បាញនេះ ជួបផ្ទាល់ជាមួយលោក Ruud van Nistelrooy និងទទួលបទពិសោធន៍ដ៏រំភើបនៃដំណើរទស្សនកិច្ចនេះ។
លោក Ruud van Nistelrooy ត្រូវបានចាត់ទុកថាជាខ្សែប្រយុទ្ធដ៏ឆ្នើមបំផុតក្នុងជំនាន់របស់លោកដោយស៊ុតបញ្ចូលទីបាន 150 គ្រាប់ក្នុង 219 ប្រកួតសម្រាប់ក្រុម Manchester United និងជាកីឡាករស៊ុតបញ្ចូលទីបានច្រើនជាងគេក្នុងកំណត់ត្រាបាល់ទាត់អឺរ៉ុបរបស់ក្លិបនេះ និងជាកីឡាករស៊ុតបាល់បញ្ចូលទីច្រើនជាងគេបីសម័យកាលក្នុងក្របខ័ណ្ឌ UEFA Champions League ។
ព័ត៌មានបន្ថែមអំពីកម្មវិធីដំណើរទេសចរណ៍ពានរង្វាន់ក្របខ័ណ្ឌ UEFA Champions League ដែលនាំជូនដោយស្រាបៀរ Heineken® និងវីរបុរសបាល់ទាត់លោក Ruud van Nistelrooy នឹងធ្វើការចេញផ្សាយក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខនេះ។
ដើម្បីតាមដានព័ត៌មានអំពីកម្មវិធីដំណើរទេសចរណ៍ពានរង្វាន់ក្របខ័ណ្ឌ UEFA Champions League ដែលនាំជូនដោយស្រាបៀរ Heineken® នៅក្នុងប្រទេសកម្ពុជា និងឱកាសសម្រាប់អ្នកគាំទ្រចូលរួមក្នុងសកម្មភាពផ្សេងៗ សូមចូលមើលគេហទំព័រ www.facebook.com/Heineken
សូមរីករាយទទួលទានស្រាបៀរ Heineken ដោយទទួលខុសត្រូវ