Skip to content

ដល់ក ស្មា​ត​ហ្វូ​ន​ស៊េរី​ថ្មី Huawei nova 3e (P20 lite) តម្លៃ $329 Huawei Y9 តម្លៃ $249 និង Huawei Y7 Pro 2018 តម្លៃ $189

ភ្នំពេញ៖ ថ្ងៃទី ២៧ មិនា ២០១៨ ក្នុង​ព្រឹត្តិការ​ណ៏​ទស្សនា ការផ្សាយ​ផ្ទា​ល់ពី​ទីក្រុង​បារី​ស  “សម្ភោ​ធ និង ដាក់​ឲ្យ​តេស្ត​ដំបូង​គេ​នូវ ស្មា​ត​ហ្វូ​ន​ស៊េរី​ថ្មី Huawei P20, P20 Pro និង Nova 3e (P20 lite)” នៅ​មជ្ឈមណ្ឌល​ពិ​ព័រ​ណ៌​អន្តរជាតិ CSIC (Customer Solution Innovation & Integration Experience Center) អគារ Exchange Square  ថ្នាក់ដឹកនាំ​ក្រុមហ៊ុន Huawei ប្រចាំ​កម្ពុជា បើ​កក​ម្ម៉​ង់​ទុក​មុន​ស្មា​ត​ហ្វូ​ន​ស៊េរី​ថ្មី ៣ម៉ូ​ដែល​ព្រម​គ្នា។

“អតិថិជន ដែល​កក់​ទុក​មុន​ភ្លាម Huawei nova 3e (P20 lite) តម្លៃ $329 ថែម​កាស​ធំ ក្រវិល​ទម្រ​ទូរ​សព្ទ័  ដង Selfie Stick ស៊ីម​ស្មា​ត និង​កញ្ចប់​ធំ​ម្ម៉​ង 12 សប្តាហ៍, Huawei Y9 2018 តម្លៃ $249 ថែម​កាស​ធំ ក្រវិល​ទម្រ​ទូរ​សព្ទ័, ដប​ទឹក ស៊ីម​ស្មា​ត និង​កញ្ចប់​ធំ​ហ្មង 12 សប្តាហ៍ និង Huawei Y7 Pro តម្លៃ $189 ថែម Bluetooth Speaker ស៊ីម​ស្មា​ត និង​កញ្ចប់​ធំ​ហ្មង 8 សប្តាហ៍” លោក Jeff Yang នាយក​ចែកចាយ​ស្មា​ត​ហ្វូ​ន​ប្រចាំ​ប្រទេស​កម្ពុជា ថ្លែង​ក្នុង​ព្រឹត្តិការ​ណ៏ ទស្សនាការ​ផ្សាយ​ផ្ទា​ល់ពី​ទីក្រុង​បារី​ស  “សម្ភោ​ធ និង ដាក់​ឲ្យ​តេស្ត​ដំបូង​គេ​នូវ ស្មា​ត​ហ្វូ​ន​ស៊េរី​ថ្មី Huawei P20, P20 Pro និង Nova 3e (P20 lite)”។

អតិថិជន អា​ចក​ម្ម៉​ង់​ទុក​មុន Huawei nova 3e (P20 lite) ($329), Huawei Y9 2018 ($ 249)

និង Huawei Y7 Pro 2018 ($189) ដោយ​គ្រាន់តែ អញ្ជើញ​ទៅកាន់​ហាង​លក់​ទូរ​សព្ទ​នានាជាពិសេស​ហាង​ដែលមាន​បុគ្គលិក​លក់​រឺ ស្លាក​យីហោ Huawei ទូទាំងប្រទេស ដែល​នៅ​ជិតលោកអ្នក​ជាងគេ។

Huawei nova 3e រឺ P20 lite ជា​កំពូល​ស្មា​ត​ហ្វូ​ន​ស៊េរី​ថ្មី​ឆ្នាំ ២០១៨ មាន​រូបរាង​ស្រស់ស្អាត ទាន់សម័យ ខ្យូ​ត​កប់ មាន​វិមាត្រ  148.6 x 71.2 x 7.4mm និង​ទម្ងន់ 145 ក្រាម ផ្នែក​ខាងក្រោយ ប្រើ​កញ្ចក់ 2.5D ជាមួយនឹង​បន្ទះ​ឈី​ប Kirin 659 ប្រើ​ប្រព័ន្ធ​ប្រតិបត្តិការ Android 8 ជាមួយនឹង EMUI 8 មាន​រ៉េ​ម​ទំហំ 4GB និង​ម៉េ​មូ​រី​ក្នុង​ម៉ាស៊ីន​ទំហំ  64GB។ នៅ​ផ្នែក​ខាងមុខ​របស់​ស្មា​ត​ហ្វូ​ន​នេះ គឺ​ប្រើប្រាស់​អេក្រង់​ទំហំ 5.84 អ៊ីង កម្រិត​ភាពច្បាស់ 2280×1080 ភិ​ច​សែ​ល FHD+។ Huawei nova 3e បំពាក់ កាមេរ៉ា​ភ្លោះ​ក្រោយ ទំហំ 16MP+2MP ទ្រទ្រង់​នូវ​មុខងារ Bokeh (ព្រាល​ផ្ទៃ​ខាងក្រោយ) និង កាមេរ៉ា​មុខ​ទំហំ 16 MP និង Aperture F2.0 មានមុខ​ងារ Face Unlock, Game Mode, Voice Assistant ប្រើប្រាស់​ថាមពល​ថ្ម​ទំហំ  3000mAh ភ្ជាប់​ជាមួយនឹង​បច្ចេកវិទ្យា fast charging។

ស្មា​ត​ហ្វូ​ន Huawei Y9 2018 គឺជា​កំពូល​ស្មា​ត​ហ្វូ​ន​ដែល​ផលិត​តាម​ស្ដង់ដា និង​ស្របតាម​តម្រូវការ​អ្នកប្រើប្រាស់ ជាពិសេស​គុណភាព​នៃ​ការផលិត តួរ​ខ្លួន​ស្រោប​ដោយ​លោហៈ អេក្រង់​លាត​ដែលមាន​ទំហំ 5.93” កម្រិត Aspect Ratio 18:9 និង​កម្រិត​បង្ហាញ Full HD+ FullView Display បំពាក់​កាមេរ៉ា​ភ្លោះ ខាងមុខ​ទំហំ 16MP+2MP និង​ខាងក្រោយ​ទំហំ 13MP+2MP មាន​កម្លាំង​ថ្ម​ធំ 4000mAh ប្រើ​បន្ទះ​ឈី​ប Kirin 659 ប្រព័ន្ធ​Android 8.0 (Oreo)ចេញពី​ប្រអប់​ស្រាប់ ជាមួយនឹង RAM 3GB និង ROM 32GB និង​បន្ថែម​មក​នូវ​សេន​ស័​រ ស្កេ​ន​ម្រាមដៃ​លឿន ព្រមទាំង​មុខងារ​ដោះ​សោរ ដោយ​ប្រើ​ទម្រង់​មុខ​ផងដែរ។ កាន់តែ​អែម Huawei Y9 2018 មាន​ជើង​ទម្រ​រដាក់​ស៊ីម​បាន​ពីរ និង Micro SD card ១ (256G) និង ច្ចេក​វិទ្យា Screenshot ដោយ​ប្រើ​ម្រាមដៃ​បី​អូស​ចុះក្រោម (Three Finger Screen Shoot) ថែម​ទៀតផង។

ចំណែកឯ Y7 Pro 2018 ក៏​ឡូយ​ដែរ វា​មាន​រូបរាង​ស្រស់​ស្អា បំពាក់​អេក្រង់​លាត​ទំហំ 5.99”ដែលមាន​កម្រិត​បង្ហាញ HD+ FullView Display ប្រើ​ន្ទះ​ឈី​ប Snapdragon 450 មាន RAM 3GB និង ROM 32GB ថ្ម​ទំហំ 3,000mAh ដំណើរការ​ដោយ Android Oreo។ ម្យ៉ាងវិញទៀត ក៏មាន​កាមេរ៉ា​ភ្លោះ នៅ​ខាងក្រោយ​ផងដែរ មាន​ទំហំ 13MP+2MP រីឯ​កាមេរ៉ា​មុខ​ទំហំ 8MP ជាមួយនឹង Selfie Tonning Flash, AR lens រួមទាំង​កម្មវិធី Multiple Photo Taking Mode។ ក្រៅពីនេះ Y7 Pro 2018 បំពាក់​មុខងារ​ដោះ​សោរ ដោយ​ប្រើ​ទម្រង់​មុខ រហ័ស​ទាន់​ចិត្ត។

កាន់តែ​អែម Huawei Y9 2018 មាន​ជើង​ទម្រ​រដាក់​ស៊ីម​បាន​ពីរ និង Micro SD card ១ (256G) និង ច្ចេក​វិទ្យា Screenshot ដោយ​ប្រើ​ម្រាមដៃ​បី​អូស​ចុះក្រោម (Three Finger Screen Shoot) ថែម​ទៀតផង។

ប្រញាប់​រួសរាន់​ឡើង កក់​ទុក​មុន ស្មា​ត​ហ្វូ​ន   Huawei nova 3e ($329), Huawei Y9 2018 ($249), Huawei Y7 Pro 2018 ($189) ទាន់​មានតម្លៃ​ពិសេស និង​កាដូ​ថែម​សន្ធឹកសន្ធាប់!

ព័ត៌មាន​ថ្មី​អំពី Huawei P20

P20 បំពាក់​នូវ​កាមេរ៉ា Selfie ទំហំ​ធំ​បំផុត​ពុំ​ធ្លាប់មាន គឺ 24 MP ជាមួយនឹង 3D Portrait Lighting Effect P20 មាន​អេក្រង់ 5.8 អ៊ី​ញ​កម្រិត 2240 X 1080 ភី​កសែ​ល ដោយ​ប្រើ​ឈី​ប Kirin 970 រត់​នៅ​ល្បឿន 2,36GHz ដោយ​ប្រើ​ឈី​ប Kirin 970 រត់​នៅ​ល្បឿន 2,36GHz ដោយមាន RAM 4GB និង ROM 128GB ប៉ុន្តែ​គ្មាន​រន្ធ​បន្ថែម microSD។ ថាមពល​ថ្ម 3400mAh គាំទ្រ​បច្ចេកវិទ្យា​សាក​ថ្ម​រហ័ស SuperCharge ដំណើរការ​លើ Android 8។

Leave a Reply

Your email address will not be published. Required fields are marked *