នៅប៉ុន្មានឆ្នាំចុងក្រោយនេះ យុវជនកម្ពុជា កាន់តែច្រើនឡើង បានចាប់អារម្មណ៍កាន់តែខ្លាំងលើវិស័យថតរូប។ នេះបើតាមការបញ្ជាក់ពីអ្នករៀបចំកម្មវិធីសិក្ខាសាលាមួយស្ដីអំពីក្លឹបអ្នកថតរូប ដែលបានរៀបចំឡើងដោយ ក្រុមហ៊ុន i-Qlick Marketing Co., Ltd. បានរួមសហការជាមួយ Canon Image Square ថ្ងៃទី24 ខែមីនា ឆ្នាំ2018 នៅមជ្ឍមណ្ឌលសហប្រតិបត្តិការកម្ពុជា-កូរ៉េ ភ្នំពេញ (CKCC)។
លោក Kevin Chua ជា Regional Manager នៃក្រុមហ៊ុន i-Qlick Marketing Co., Ltd បានឱ្យដឹងថា នៅឆ្នាំនេះ លោកសង្កេតឃើញមានភាពប្លែកគ្នាច្រើន។ សម្រាប់កម្មវិធីសិក្ខាសាលាមួយស្ដីអំពីក្លឹបអ្នកថតរូប នេះមានការចូលរួមយ៉ាងច្រើនកុះករពីក្រុមសមាជិកអ្នកចូលចិត្តវិស័យថតរូបរបស់ Canon ចំនួន 450 នាក់។ អ្វីដែលអស្ចារ្យជាងនេះទៅទៀត សិក្ខាសាលានេះបានពាំនាំមកជូននូវបទបិសោធន៏ល្អៗ ចំនេះដឹងថ្មីៗ បច្ចេកទេសទំនើបៗ ដោយការប្រើប្រាស់ពន្លឺក្នុការថតរូបនៅក្នុង Studio និងនៅខាងក្រៅ Studio ការថតរូបដែលមានផ្ទៃទំហំធំ ថតរូបព្រិលពីក្រោយ និងការថតរូបតាមជំនាញផ្សេងៗទៀត អ្នកជំនាញអាជីពមកពីប្រទេស សិង្ហបុរី លោក Tristom Yeo ។
លោក Kevin បញ្ជាក់ថា សិក្ខាសាលាមួយនេះក៏បានធ្វើឡើង ដើម្បីផ្តល់ជូនអ្នកមានចំណាប់អារម្មណ៍ក្នុងការថតរូបគ្រប់ផ្នែកទាំងអស់ដែលបានចូលរួម មិនត្រឹមតែអ្នកចេះថតរូបនោះទេ អ្នកដែលមិនមានកាមេរ៉ា តែស្រលាញ់ផ្នែកថតរូប ក៏អាចចូលរួមក្នុងសិក្ខាសាលាមួយនេះបានដែរ ដើម្បីទទួលបាននូវចំណេះដឹង និងការបង្ហាញពីវិធីនៃការថតរូបបែបសាមញ្ញតែទទួលបានរូបភាពកាន់តែស្រស់ស្អាត។ ដូច្នេះហើយ បានជាយើងអញ្ជើញ លោក Tristom Yeo ជាអ្នកជំនាញថតរូបមួយរូប ដែលត្រូវបានគេទទួលស្គាល់ថាជាអ្នកថតរូបដែលមានស្នាដៃដ៏ល្អបំផុតប្រចាំទស្សវត្សន៍ក្នុងតំបន់អាស៊ីអាគ្នេយ៍មក។ លោក Triston ត្រូវបានទទួលស្គាល់ជាអនុបណ្ឌិតសមាជិកក្នុងសមាគមថតរូបនៃចក្រភពអង់គ្លេស ដោយលោកមានជំនាញស្ទើរតែគ្រប់ផ្នែកក្នុងវិស័យថតរូប ដូចជា Landscape, Commercial, Using Light, Studio & Outdoor Shooting។
ក្រុមហ៊ុន i-Qlick Marketing Co., Ltd តែងតែខ្វល់ពីអតិថិជន នឹងបង្រៀនពីការប្រើប្រាស់កាមេរ៉ាក្នុងការថតរូបដើម្បីទទួលបាននូវរូបភាពយ៉ាងស្រស់ស្អាតពី Canon តាមរយៈសិក្ខាសាលារបស់ក្រុមហ៊ុនដោយឥតគិតថ្លៃ។ ជាពិសេសទៅទៀតនៅក្នុងសិក្ខាសាលានេះផងដែរ អ្នកចូលរួមទាំងអស់អាចមានឱកាសទទួលការបណ្តុះបណ្តាលពី ការរៀនថតរូបដោយផ្ទាល់ នៅក្នុង Q-Studio នាថ្ងៃអាទិត្យ ទី25 ខែមិនា 2018 ចំនួន 20 នាក់។
ក្រុមហ៊ុន i-Qlick Marketing Co., Ltd ក៏បានជូនដំណឹងដល់អ្នកដែលគាំទ្រដល់ កាមេរ៉ា Canon ទាំងអស់អោយបានជ្រាបថា លោកអ្នកអាចមានឱកាសទទួលបានការសាកល្បងដោយផ្ទាល់ជាមួយកា Camera និងការលក់បញ្ចុះតម្លៃពិសេសសម្រាប់ម៉ូឌែលមួយចំនួនក្នុងរយៈពេល 7 ថ្ងៃ ដែលការបញ្ចុះតម្លៃនេះនឹងធ្វើឡើងចាប់ពីថ្ងៃទី 24 រហូតដល់ ទី 30 ខែមីនា ឆ្នាំ 2018។ ដូច្នេះសម្រាប់អ្នកដែលមានបំណងក្នុងការជាវ កាមេរ៉ា Canon អាចរួសរួនឡើងសម្រាប់ឱកាសដ៏ល្អមួយនេះ៕