ភ្នំពេញ៖ នៅថ្ងៃទី 9 ខែមីនា យុទ្ធនាការទូទាំងប្រទេសមួយបានចាប់ផ្តើមបន្ទាប់ពីការប្រកាសថាកម្មវិធីដំណើរទេសចរណ៍ពានរង្វាន់ក្របខ័ណ្ឌ UEFA Champions League ដែលនាំជូនដោយស្រាបៀរ Heineken® នឹងធ្វើដំណើរមកកាន់ព្រះរាជាណាចក្រកម្ពុជាជាមួយនឹងវីរបុរសបាល់ទាត់ Ruud van Nistelrooy ចាប់ពីថ្ងៃទី 2 ដល់ថ្ងៃទី 4 ខែមេសា ឆ្នាំ 2018 ខាងមុខនេះ។
យុទ្ធនាការ UEFA Champions League ឆ្នាំ 2018 របស់ស្រាបៀរ Heineken® ដែលមានឈ្មោះថា “ចែករំលែកភាពរំភើបរីករាយ ចែករំលែកពានរង្វាន់” មានគោលបំណងចែករំលែកភាពរំភើប និងភាពសប្បាយរីករាយនៃការប្រកួតនេះជាមួយនឹងអ្នកគាំទ្រទូទាំងពិភពលោក។ កម្មវិធីដំណើរទេសចរណ៍ពានរង្វាន់ក្របខ័ណ្ឌ UEFA Champions League ដែលនាំជូនដោយស្រាបៀរ Heineken® នឹងជួយអ្នកគាំទ្របានឃើញផ្ទាល់នូវពានរង្វាន់ដ៏ល្បីល្បាញនេះ និងមានឱកាសជួបផ្ទាល់ជាមួយវីរបុរសបាល់ទាត់ UEFA Champions League ។
ស៊េរីនៃស្ពតផ្សាយពាណិជ្ជកម្មតាមទូរទស្សន៍កំពុងបានចាក់ផ្សាយអមជាមួយយុទ្ធនាការការទាក់ទងតាមឌីជីថលដែលមានឈ្មោះពិសេសថា #ShareTheTrophy ដែលអ្នកគាំទ្រស្រាបៀរ Heineken® និងអ្នកគាំទ្រ UEFA Champions League អាចចែករំលែកតាមអនឡាញដើម្បីបង្ហាញពីការគាំទ្ររបស់ពួកគេ។
កម្មវិធីដំណើរទេសចរណ៍ពានរង្វាន់ក្របខ័ណ្ឌ UEFA Champions League ដែលនាំជូនដោយស្រាបៀរ Heineken® ផ្តល់ឲ្យអ្នកគាំទ្រកីឡាបាល់ទាត់នៅជុំវិញពិភពលោកមានឱកាសកាន់តែស្និទ្ធស្នាលជាមួយវីរបុរសជើងឯកបាល់ទាត់ និងពានរង្វាន់ UEFA Champions League ដ៏ល្បីល្បាញ។ ក្នុងប្រវត្តិសាស្ត្រដប់មួយឆ្នាំនៃកម្មវិធីដំណើរទេសចរណ៍នេះបានទៅដល់ 26 ប្រទេសនៅទូទាំងទ្វីបអាហ្វ្រិក អាស៊ី និងអាមេរិកខាងត្បូង និងអាមេរិកខាងជើង។
កម្មវិធីដំណើរទេសចរណ៍នេះនឹងមកដល់ប្រទេសកម្ពុជាជាលើកទីមួយចាប់ពីថ្ងៃទី 2 ដល់ថ្ងៃទី 4 ខែមេសា ឆ្នាំ 2018 ខាងមុខនេះ ដែលក្រុមអ្នកគាំទ្រមានឱកាសដ៏កម្រក្នុងការថតរូបជាមួយនឹងពានរង្វាន់ដ៏ល្បីល្បាញនេះ ជួបផ្ទាល់ជាមួយ Ruud van Nistelrooy និងទទួលបទពិសោធន៍ដ៏រំភើបជាមួយនឹងសកម្មភាពដែលគាំទ្រដល់កម្មវិធីដំណើរទេសចរណ៍នេះ។
ព័ត៌មានបន្ថែមអំពីកម្មវិធីដំណើរទេសចរណ៍ពានរង្វាន់ក្របខ័ណ្ឌ UEFA Champions League ដែលនាំជូនដោយស្រាបៀរ Heineken® នៅក្នុងប្រទេសកម្ពុជា និងឱកាសសម្រាប់អ្នកគាំទ្រចូលរួមក្នុងសកម្មភាពផ្សេងៗនឹងធ្វើការចេញផ្សាយក្នុងពេលឆាប់ៗនេះ។
ចំពោះព័ត៌មានលម្អិត សូមចូលមើលគេហទំព័រ www.facebook.com/Heineken
សូមរីករាយទទួលទានស្រាបៀរ Heineken ដោយទទួលខុសត្រូវ