នៅក្នុងឆ្នាំ2018 នេះ LG បាននាំមកនូវម៉ាស៊ីនត្រជាក់ស៊េរីថ្មីរបស់ខ្លួន ដែលមានបច្ចេកវិទ្យាទំនើបទាន់សម័យ និងមុខងារពិសេសៗជាច្រើន ដែលស្របទៅនឹងតម្រូវការរបស់អ្នកប្រើប្រាស់។ មុខងារសំខាន់និងបច្ចេកវិទ្យាពិសេសៗទាំងនោះមានដូចជា៖
បច្ចេកវិទ្យា Dual compressor
បច្ចេកវិទ្យា Dual compressorគឺជាបច្ចេកវិទ្យាជួយកាត់បន្ថយនូវការប្រើប្រាស់ថាមពលអគ្គីសនីបានរហូតដល់ 70% លើសពីម៉ាសុីនត្រជាក់ធ្មតា។ អ្វីដែលកាន់តែពិសេសជាងនេះទៅទៀត វាមានប្រេកង់បង្វិលខ្ពស់ និងមានល្បឿលឿនជាងម៉ាសុីនត្រជាក់ធម្មតាដែលធ្វើអោយត្រជាក់លឿនរហូតដល់40%មិនថាស្ថិតក្នុងសីតុណ្ហភាពក្តៅប៉ុណ្ណាក៏ដោយ ហើយវាភាយខ្យល់ត្រជាក់ភ្លាមៗទៅដល់គ្រប់កន្លែងទាំងអស់នៅក្នុងបន្ទប់ និងមានកង្ហារធំជាងមុន25%ដែលអាចបញ្ចេញខ្យល់យ៉ាងខ្លាំងតាមបំពង់ខ្យល់ដែលបានរចនាឡើងដ៏ល្អឥតខ្ចោះដើម្បីអោយត្រជាក់សព្វពេញបន្ទប់។
បច្ចេកវិទ្យា Plasmaster
សុខភាពគឺជាចំណុចសំខាន់បំផុតដែលក្រុមហ៊ុនLGគិតគូរនៅពេលដែលបង្កើតផលិតផលថ្មី។ ម៉ាស៊ីនត្រជាក់LG Dual Inverterផ្តល់ជូននូវគុណប្រយោជន៍ដល់សុខភាព និងផាសុកភាពដល់អ្នកប្រើប្រាស់។វាមានបច្ចេកវិទ្យាPlasmasterដែលសាបព្រួសអ៊ីយ៉ុងជាងបីលានដើម្បីកំចាត់បាក់តេរីបានរហូតដល់99.99%។ មិនត្រឹមតែប៉ុណ្ណោះវាអាចជួយថែរក្សាស្បែករបស់យើងដោយផ្តល់សំណើម ចម្រោះធូលីដែលស្រួបយក កំចាត់មេរោគដែលបង្កគ្រោះថ្នាក់ និងផ្តល់មកវិញនូវខ្យល់ស្រស់ស្អាតដែលជួយអោយស្បែករបស់យើងមានសំណើម និងសុខភាពល្អមិនស្ងួត។
កាត់បន្ថយសម្លេងរំខាន (Low Noise 18ds)
សំលេងរំខានក៏មិនមែនជាបញ្ហាទៀតដែរសម្រាប់ម៉ាស៊ីនត្រជាក់ស៊េរីថ្មីនេះ ដោយធ្វើអោយលោកអ្នកទទួលការសំរាកបានយ៉ាងស្កប់ស្កល់ ជាមួយនិងបច្ចេកវិទ្យា uniqueskew fanមានសមត្តិភាពខ្ពស់ក្នុងការជួយកាត់បន្ថយសម្លេង និងដំណើរការបានយ៉ាងស្ងប់ស្ងាត់ក្នុងកម្រិតសំលេងត្រឹមតែ 18 dB តែប៉ុណ្ណោះហើយវាក៏ជាម៉ាស៊ីនត្រជាក់ដែលដំណើរការក្នុងកម្រិតសំលេងស្ងាត់ជាងគេលំដាប់ពិភពលោក។
បច្ចេកវិទ្យា Smart ThinQ
រីឯបច្ចេកវិទ្យា SmartThinQ វិញធ្វើអោយអ្នកប្រើប្រាស់កាន់តែងាយស្រួលជាងមុនអ្នកប្រើប្រាស់ទាំងអស់អាចបញ្ជាបិទនិងបើកម៉ាសុីនត្រជាក់បានពីគ្រប់ទីកន្លែងមិនថាលោកអ្នកនៅទីណា ដោយគ្រាន់តែភ្ជាប់ឧបករណ៍wifiជាមួយនិងទូរស័ព្ទដៃរបស់លោកអ្នក។
ធានាលើកំប្រេសស័រ 10ឆ្នាំ
Dual Compressor ជាកុំប្រេសស័រដំបូងគេបង្អស់ដែលមានការធានារយៈពេល 10 ឆ្នាំដែលធ្វើអោយអ្នកប្រើប្រាស់ទាំងអស់អាចទទួលបានផលនូវប្រយោជន៍ និងការប្រើប្រាស់បានយូរអង្វែងពីវាផងដែរ។
ឧស្ម័នហ្គាស R32
R32ជាប្រភេទឧស្ម័នហ្គាសម្យ៉ាងកាត់បន្ថយកំដៅផែនដី និងការបំផ្លាញស្រទាប់អូហ្សូនដែលមិនធ្វើអោយបំពុលបរិស្ថានដូចឧស្ម័នហ្គាសផ្សេងទៀតឡើយ។ ឧស្ម័នហ្គាសR32វាដំណើរការយ៉ាងមានប្រសិទ្ធិភាព និងត្រជាក់លឿនទោះបីជាបរិមាណឧស្ម័នតិចក៏ដោយបើប្រៀបធៀបទៅនិងប្រភេទឧស្ម័នហ្គាសR410A ហើយវាជួយកាត់បន្ថយគ្រោះថ្នាក់នៃកំដៅផែននិងត្រូវបានគេទទួលស្គាល់ថាជាប្រភេទហ្គាសដែលជួយថែរក្សាបរិស្ថានផងដែរ។
ទំនាក់ទំនងបន្ថែម ទូរសព្ទលេខ 023 888 299 https://ggear.com.kh/air-conditioners/