ភ្នំពេញ៖ ការប្រកួតវគ្គជម្រុះនៃពានរង្វាន់ Tiger Street Football Festival 2018 នៅមណ្ឌលរាជធានីភ្នំពេញមានក្រុមចូលរួមរហូតដល់ទៅ 116ក្រុម ដែលនេះជាចំនួនច្រើនលើសគេ បើប្រៀបធៀបទៅនឹង 7មណ្ឌលកន្លងមក។
ក្នុងសន្និសីទសារព័ត៌មាននៅសណ្ឋាគាសូហ្វីតែល នៅថ្ងៃទី6 ខែមីនា លោក ទុយ វិច្ឆិកា តំណាងសហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានមានប្រសាសន៍ថា នេះគឺជាលើកទី6 ហើយដែលក្រុមហ៊ុនស្រាបៀរថៃហ្គ័របានរៀបចំកម្មវិធីដ៏អស្ចារ្យក្នុងការផ្តល់ឱកាសដល់ប្អូនៗយុវជនដែលស្រលាញ់កីឡាបាល់បញ្ចេញសមត្ថភាព ប្រកួតប្រជែងដណ្តើមពាន់រង្វាន់។ ហើយជាធម្មតាការប្រកួតតែងតែចង់ទទួលបានជ័យជំនះ ប៉ុន្តែយ៉ាងណាក៏ដោយ សហព័ន្ធកីឡាបាល់ទាត់ និងក្រុមហ៊ុនស្រាបៀរថៃហ្គ័រ តែងតែសង្កត់ធ្ងន់លើកការគោរពវិន័យ ហើយសង្ឃឹមថាប្រកាន់ភ្ជាប់នូវស្មារតីកីឡា លេងដោយ Fair Play គោរពពេលវេលា គោរពអាជ្ញាកណ្តាល និងអ្នករៀបចំកម្មវិធី។
ទន្ទឹមនឹងនោះផងដែរ លោក Moon Yoo នាយកផ្នែកទីផ្សារនៃក្រុមហ៊ុនស្រាបៀរថៃហ្គ័រ បានបានមានប្រសាសន៍ថា Tiger Street Football Festival 2018 បានវិលត្រឡប់មកវិញហើយ មិនតែប៉ុណ្ណោះព្រឹត្តិការណ៍កាន់តែធំជាងមុន និងមានមណ្ឌលប្រកួតរហូតដល់ 8ទីតាំង ក្រុមចូលរួមប្រកួតដល់ទៅជាង 500ក្រុម កីឡាករសរុបជាង 3500នាក់ និងមានប្រាក់រង្វាន់ដ៏ច្រើនសរុប 5000$។ មិនតែប៉ុណ្ណោះក្រុមដែលប្រជែងបានកៅអីទៅចូលរួមប្រកួតវគ្គផ្តាច់ព្រ័តនៅរាជធានីភ្នំពេញ និងមានឱកាសជួបផ្ទាល់ជាមួយកំពូលតារាបាល់ទាត់អន្តរជាតិ Ryan Giggs នៅថ្ងៃប្រកួតផ្តាច់ព្រ័ត្រនៅរាជធានីភ្នំពេញ ថ្ងៃទី10 និងទី11 មីនា 2018 ចុងសប្តាហ៍នេះតែម្តង។
សូមរង់ចាំតាមដានទាំងអស់តើក្រុមណាជាម្ចាស់ជើងឯកប្រចាំមណ្ឌលរាជធានីភ្នំពេញ។
ចំពោះព័ត៌មានលម្អិតបន្ថែមអំពី Tiger Street Football Festival 2018 សូមចូលទៅកាន់ទំព័រហ្វេសប៊ុកផ្លូវការរបស់ស្រាបៀរថៃហ្គ័រ៖ www.facebook.com/TigerBeerKH
#TSFF2018
សូមពិសាដោយការទទួលខុសត្រូវ