បន្ទាប់ពីបានរៀបចំយ៉ាងយកចិត្តទុកដាក់បំផុតពាក់ព័ន្ធនឹងកម្មវិធីប្រកួតកីឡាបាល់ទះលើឆ្នេរខ្សាច់រួចមក នៅរសៀលថ្ងៃទី27 ខែកុម្ភៈ ឆ្នាំ2018កន្លងទៅ នៅសណ្ឋាគារ កាំបូឌីយ៉ាណា ភ្នំពេញក្រុមហ៊ុនស្រាបៀរអាន់ឆ័រ បានរៀបចំសន្និសីទកាសែត ដើម្បីប្រកាសបើកកម្មវិធី Anchor International Beach Volleyball Carnival 2018 របស់ខ្លួនជាផ្លូវការ ដែលនឹងប្រារព្ធធ្វើឡើងនៅទីតាំងដំបូងគេ គឺខេត្តកំពង់ស្ពឺ ចាប់ពីថ្ងៃទី24 និង25 ខែមីនាខាងមុខនេះ ហើយនឹងបន្តប្រារព្ធធ្វើឡើងនៅតាមខេត្ត-ក្រុងធំៗចំនួន6ទៀត។
លោក Roland Bala នាយកគ្រប់គ្រងទូទៅនៃក្រុមហ៊ុនផលិតស្រាបៀរកម្ពុជា (CBL) មានប្រសាសន៍ថា ស្រាបៀរអាន់ឆ័រនឹងរៀបចំព្រឹត្តិការណ៍កីឡាបាល់ទះឆ្នេរខ្សាច់អន្តរជាតិដំបូងបង្អស់គឺ FIVB World Tour 2 Star ដោយសហការជាមួយនឹងស្ថាប័នល្បីល្បាញពីរ គឺសហព័ន្ធកីឡាបាល់ទះអន្តរជាតិ (FIVB) និងសហព័ន្ធកីឡាបាល់ទះកម្ពុជានៃក្រសួងអប់រំ យុវជន និងកីឡា។ កីឡាបាល់ទះលើឆ្នេរខ្សាច់បានចូលទៅក្នុងប្រភេទកីឡាអូឡាំពិកនៅឆ្នាំ 1996 ស្របពេលដែលស្រាបៀរអាន់ឆ័របានចូលទៅក្នុងទីផ្សារប្រទេសកម្ពុជា។ ឆ្នាំនេះ កម្មវិធី Anchor International Beach Volleyball Carnival 2018 របស់ស្រាបៀរអាន់ឆ័រ បានពង្រីកទៅកាន់ខេត្តក្រុងធំៗចំនួនប្រាំពីរ រួមមានខេត្តកំពង់ស្ពឺ ព្រះសីហនុ បន្ទាយមានជ័យ សៀមរាប បាត់ដំបង កំពង់ចាម និងរាជធានីភ្នំពេញ ប៉ុន្តែការប្រកួតកីឡាបាល់ទះលើឆ្នេរខ្សាច់នឹងប្រព្រឹត្តទៅនៅខេត្ត-ក្រុងចំនួនតែបួនប៉ុណ្ណោះ គឺព្រះសីហនុ សៀមរាប បាត់ដំបង និងរាជធានីភ្នំពេញ។ សូមពិសាស្រាបៀរ អាន់ឆ័រ ដោយការទទួលខុសត្រូវ៕