កណ្តាល៖ ពិតជាស្វិតស្វាញមែនទែនសម្រាបការប្រកួតបាល់ទាត់ Tiger Street Football Festival 2018 ប្រចាំខេត្តកណ្តាល ដែលជាមណ្ឌលទី7 ទម្រាំរកឃើញក្រុមម្ចាស់ជើងឯក ដោយក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រក្រុមទាំង 4សុទ្ធតែលេងបន្ថែមម៉ោងទាំងអស់។ ចំពោះក្រុម គោសមុទ្យ ដែលជាក្រុមជើងឯក ក្រោយពីយកឈ្នះលើក្រុម DM FC ក្នុងលទ្ធផល 3ទល់នឹង2 ។
មុនឈានមកដល់វគ្គផ្ដាច់ព្រ័ត្រនេះ ក្រុម គោសមុទ្រ បានយកឈ្នះលើក្រុម ហនុមានស្វាយរលំ ខណៈដែលក្រុមទាំង2 ត្រូវប្រកួតបន្ថែមម៉ោង 2ដង នៅសល់កីឡាករម្ខាង៣នាក់ ទើបរកឃើញក្រុមឈ្នះ ដោយលទ្ធផល 3 ទល់និង 2 ។
ចំណែកឯក្រុម DM FC បានយកឈ្នះលើក្រុម យុវជនថ្មី ដោយពិបាកបំផុតព្រោះក្រុមទាំង2នេះបានប្រកួតយ៉ាងស្វិតស្វាញ តតាំងគ្នា និងបន្ថែមម៉ោងដល់ទៅ៣ដល់ នៅសល់កីឡាករម្ខាងតែ2នាក់ប៉ុណ្ណោះ ទើបក្រុម DM FC អាចយកឈ្នះលើក្រុម យុវជនថ្មី ក្នុងលទ្ធផល 5 ទល់និង 4។ ដោយលទ្ធផលនេះ ជាហេតុធ្វើឲ្យក្រុមចាញ់ទាំងពីរ ហនុមានស្វាយរលុំ ត្រូវប្រកួតជាមួយក្រុម យុវជនថ្មី ដើម្បីស្វែងរក លេខ3 និង លេខ4។ ជាលទ្ធផល ក្រុម យុវជនថ្មី ដណ្តើមបានលេខ3 ក្រោយឈ្នះ ក្រុម ហនុមានស្វាយរលំ 7ទល់និង 3 ។
សម្រាបក្រុមជើងឯកប្រចាំមណ្ឌលខេត្តកណ្តាល ក្រុម គោសមុទ្រ ទទួលបានរង្វាន់ 10000ដុល្លារ និងស្រាបៀរថៃហ្គ័រ 10កេស ក្រុមជើងឯករង បានទៅលើក្រុម DM FC ទទួកបានរង្វាន់ 700ដុល្លារ និងស្រាបៀរថៃហ្គ័រ 10កេស ក្រុមចំណាត់ថ្នាក់លេខ3 បានទៅលើក្រុម យុវជនថ្មី ប្រាក់រង្វាន់ 350ដុល្លារ និងស្រាបៀរថៃហ្គ័រ 5កេស និងក្រុមចំណាត់ថ្នាក់លេខ4បានទៅលើ ហនុមានស្វាយរលុំ ប្រាក់រង្វាន់ 100ដុល្លារ និងស្រាបៀរថៃហ្គ័រ 5កេស។
ដោយឡែក សម្រាប់ខេត្តកណ្តាល ដែលជាមណ្ឌលទី7នេះ គណៈកម្មាធិការរៀបចំការប្រកួត យកតែ3ក្រុមតែប៉ណ្ណោះ ដើម្បីឲ្យទៅចូលរួមការប្រកួតវគ្គផ្តាច់ព្រ័ត្រទូទាំងប្រទេស នៅរាជធានីភ្នំពេញ ថ្ងៃទី10 និងទី11 មីនា 2018 ខាងមុខនេះ។
ចំពោះព័ត៌មានលម្អិតបន្ថែមអំពី Tiger Street Football Festival 2018 សូមចូលទៅកាន់ទំព័រហ្វេសប៊ុកផ្លូវការរបស់ស្រាបៀរថៃហ្គ័រ៖www.facebook.com/TigerBeerKH
#TSFF2018
សូមពិសាដោយការទទួលខុសត្រូវ