ភ្នំពេញ៖ សមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា (CVEA) នឹងរៀបចំវេទិកាស្ដីអំពី «ការកាន់កាប់អចលនវត្ថុដោយស្រប់ច្បាប់នៅកម្ពុជា» ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី 22 ខែមីនា ឆ្នាំ 2018 ចាប់ពីម៉ោង 8:00 ដល់ម៉ោង 17:00 នៅមជ្ឍមណ្ឌលសហប្រតិបត្តិការកម្ពុជា-កូរ៉េ (CKCC)។
អ្នកចូលរួមក្នុងព្រឹត្តិការណ៍នេះ នឹងទទួលបានការសិក្សាស្វែងយល់អំពី នីតិវិធីនៃការផ្ទេរឈ្មោះអចលនទ្រព្យ ក្នុងប្លង់រឹង និងប្លង់ទន់, គុណសម្បត្តិ និងគុណវិបត្តិរបស់អចលនទ្រព្យក្នុងកម្រិតប្លង់រឹង និងប្លង់ទន់, នីតិវិធីក្នុងការគណនាពន្ធប្រថាប់ត្រា និងពន្ធអចលនវត្ថុប្រចាំឆ្នាំ រួមទាំងនីតិវិធីជាច្រើនទៀត ដែលពាក់ព័ន្ធនឹងអចលនវត្ថុ៕