
កណ្តាល៖ ការប្រកួតជម្រុះមណ្ឌលទី៧ នៃពានរង្វាន់ Tiger Street Football Festival 2018 បានបើកជាផ្លូវការហើយនាព្រឹកថ្ងៃទី04 ខែមីនា ឆ្នាំ2018 នេះ នៅបរិវេណមាត់ទន្លេក្រុងតាខ្មៅ ខេត្តកណ្តាល ដោយមានការចូលរួមពីក្រុមចំនួន32ក្រុម។ ហើយចំពោះក្រុមដែលចូលរួមក្នុងពិធីបើកក៏ទទួលបានវត្ថុអនុស្សាវរីយ៍ពីក្រុមហ៊ុនស្រាបៀរថៃហ្គ័រផងដែរ។
ថ្លែងក្នុងពីធីបើកកាលពីព្រឹកមិញ លោក ទុយ វិច្ឆិកា តំណាងឱ្យសហព័ន្ធកីឡាបាល់ទាត់កម្ពុជា និងជាប្រគណៈកម្មាធិការបច្ចេកទេស បានលើកឡើងថា នេះគឺជាលើកទី6ហើយដែលក្រុមហ៊ុនស្រាបៀថៃហ្គ័របានរៀបចំកម្មវិធីដ៏អស្ចារ្យក្នុងការផ្តល់ឱកាសដល់ប្អូនៗយុវជនដែលស្រលាញ់កីឡាបាល់បានបញ្ចេញសមត្ថភាព ប្រកួតប្រជែងដណ្តើមពាន់រង្វាន់។ ហើយជាធម្មតាការប្រកួតតែងតែចង់ទទួលបានជ័យជំនះ ប៉ុន្តែយ៉ាងណាក៏ដោយ សហព័ន្ធកីឡាបាល់ទាត់ និងក្រុមហ៊ុនស្រាបៀរថៃហ្គ័រ តែងតែសង្កត់ធ្ងន់លើកការគោរពវិន័យ និងសូមឱ្យបងប្អូនកីឡាករទាំងអស់ប្រកាន់ខ្ជាប់នូវស្មារតីកីឡា លេងដោយ Fair Play គោរពពេលវេលា គោរពអាជ្ញាកណ្តាល និងអ្នករៀបចំកម្មវិធី។
នៅក្នុងនោះដែរលោក Wong kwok San នាយកផ្នែកលក់នៃក្រុមហ៊ុនស្រាបៀរថៃហ្គ័រ បានលើកឡើងក្នុងពិធីបើកនោះថា Tiger Street Football Festival 2018 បានវិលត្រឡប់មកវិញហើយ មិនតែប៉ុណ្ណោះព្រឹត្តិការណ៍កាន់តែធំជាងមុន និងមានមណ្ឌលប្រកួតរហូតដល់ 8មណ្ឌល ក្រុមចូលរួមប្រកួតដល់ទៅជាង 500ក្រុម កីឡាករសរុបជាង 3500នាក់ និងជាពិសេសមានរង្វាន់ដ៏ច្រើនសរុប 50000$។ មិនតែប៉ុណ្ណោះក្រុមដែលប្រជែងបានកៅអីទៅចូលរួមប្រកួតវគ្គផ្តាច់ព្រ័ត្រនៅរាជធានីភ្នំពេញ និងមានឱកាសជួបផ្ទាល់ជាមួយកំពូលតារាបាល់ទាត់អន្តរជាតិ Ryan Giggs នៅថ្ងៃប្រកួតផ្តាច់ព្រ័ត្រនៅរាជធានីភ្នំពេញ។

សូមបញ្ជាក់ថា សម្រាប់ការប្រកួតនៅមណ្ឌលទី7នេះ ធ្វើរយៈពេលតែ១ថ្ងៃប៉ុណ្ណោះ គឺថ្ងៃទី 04 ខែមីនា ដើម្បីស្វែងរកក្រុមជើងចំនួន៣ក្រុម ឈានទៅប្រកួតវគ្គផ្តាច់ព្រ័តទូទាំងប្រទេសនៅរាជធានីភ្នំពេញ ថ្ងៃទី10 និងទី11 មីនា 2018 ខាងមុខនេះ។
ចំពោះព័ត៌មានលម្អិតបន្ថែមអំពី Tiger Street Football Festival 2018 សូមចូលទៅកាន់ទំព័រហ្វេសប៊ុកផ្លូវការរបស់ស្រាបៀរថៃហ្គ័រ៖www.facebook.com/TigerBeerKH




#TSFF2018
សូមពិសាដោយការទទួលខុសត្រូវ
