ក្រុងតាខ្មៅ៖ ក្រោយពិធីបើកការប្រកួតបាល់ទាត់ Tiger Street Football Festival 2018 វគ្គជម្រុះមណ្ឌលទី7 នៅបរិវេណសួនច្បារច្រមុះមាត់ទន្លេ ក្រុងតាខ្មៅ ខេត្តកណ្តាល ដែលមាន32ក្រុមចូលរួមប្រកួតនោះ គឺពិតជាជក់ចិត្ត និងស្វិតស្វាញ មិនចាញ់មណ្ឌលដទៃនោះទេ បើទោះបីជានេះជាបទពិសោធន៍ដំបូងសម្រាប់អ្នកក្រុងតាខ្មៅក៏ដោយ។
យ៉ាងណាមិញ ក្រុមនីមួយៗសុទ្ធតែមានបំណងចង់ដណ្តើមយកជ័យជំនះ ដើម្បីទទួលបានរង្វាន់យ៉ាងច្រើនពីក្រុមហ៊ុនស្រាបៀរថៃហ្គ័រ ដោយជើងឯកប្រចាំមណ្ឌលខេត្តកណ្តាល នេះទទួលបាន 1000$ និងស្រាបៀរថៃហ្គ័រ 10កេស, លេខ2ទទួលបាន 500$ និងស្រាបៀរថៃហ្គ័រ 10កេស, និងលេខ3 បាន300$ និងស្រាបៀរថៃហ្គ័រ 5កេស, និង លេខ4 ទទួលបាន150$ និងស្រាបៀរថៃហ្គ័រ 5កេសផងដែរ។
ទន្ទឹមនឹងនេះផងដែរក្រុមទាំងអស់សុទ្ធតែចង់ក្លាយជាម្ចាស់ជើងឯកប្រចាំតំបន់របស់ខ្លួន ដើម្បីអាចទទួលបានសិទ្ធិទៅចូលរួមប្រកួតនៅវគ្គផ្តាច់ព្រ័ត្របន្តទៀតនៅរាជធានីភ្នំពេញនាថ្ងៃទី10 និងទី11 មីនា 2018 ខាងមុខនេះ និងជាពិសេសមានឱកាសជួបផ្ទាល់ជាមួយកំពូលតារាបាល់ទាត់អន្តរជាតិ Ryan Giggs ខណៈដែលមណ្ឌលថ្មីមួយនេះជ្រើសយកជើងខ្លាំងតែ៣ក្រុមប៉ុណ្ណោះ។
សូមបញ្ជាក់ថា សម្រាប់ក្រុងតាខ្មៅ ខេត្តកណ្តាលនេះ គឹជាលើកដំបូងដែលក្រុមការងារ Tiger Street Football Festival 2018 បានមករៀបចំការប្រកួត ដើម្បីចូលរួមចំណែកក្នុងការលើកកម្ពស់សកម្មភាពកីឡា ក៏ដូចជាវេទិកាមួយសម្រាប់កីឡាករបាល់ទាត់ និងអ្នកស្នេហាវិស័យកីឡាបាល់ទាត់ បានបង្ហាញនូវទេពកោសល្យ ផ្លាស់ប្តូរបទពិសោធន៍ និងរៀនពីទម្រង់ថ្មីៗនៃការប្រកួត។
ដូចច្នេះសូមតាមដានទាំងអស់គ្នាបន្តទៀត ថាតើក្រុមណាខ្លះអាចបំបែកកញ្ចប់ថវិកាដ៏ច្រើនសន្ធឹក សន្ធាប់របស់ក្រុមហ៊ុនស្រាបៀរថៃហ្គ័រ និងទទួលបានកៅអីទៅវគ្គផ្តាច់ព្រ័ត្រនៅភ្នំពេញ។
ចំពោះព័ត៌មានលម្អិតបន្ថែមអំពី Tiger Street Football Festival 2018 សូមចូលទៅកាន់ទំព័រហ្វេសប៊ុកផ្លូវការរបស់ស្រាបៀរថៃហ្គ័រ៖www.facebook.com/TigerBeerKH
#TSFF2018
សូមពិសាដោយការទទួលខុសត្រូវ