Skip to content

ក្រុមហ៊ុន​ធានារ៉ាប់រង​ចិន ហ្គ្រេ​ន​ឆាយ​ណា​ឡាយ​ហ្វ៍ បោះទុន 15លាន​ដុល្លារ​ឈរជើង​នៅ​កម្ពុជា

ក្រុមហ៊ុន​ធានារ៉ាប់រង​ថ្មី​មួយ​របស់​ប្រទេស​ចិន ហ្គ្រេ​ន​ឆាយ​ណា​ឡាយ​ហ្វ៍ អ៊ិន​សួ​រេ​ន ម.ក (Grand China Life Insurance PLC) បានសម្រេច​បើក​ដំណើរការ​ជា​ផ្លូវការ​ហើយ​ក្នុងប្រទេស​កម្ពុជា នៅ​ពី​ថ្ងៃទី 03 ខែមីនា ឆ្នាំ 2018 ក្រោម​ការ​បោះទុន​រួមគ្នា​រវាង ចិន ម៉ា​កាវ និង​ចិនដីគោក។

ការបើក​សម្ពោធ​នេះ ធ្វើឡើង​ក្រោយ​ក្រសួង សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​បានអនុម័ត​ឱ្យ​ក្រុមហ៊ុន​មួយ​នេះ បើក​ដំណើរការ​កាលពី​ថ្ងៃទី 18 ខែកញ្ញា ឆ្នាំ 2017 ក្រោម​ទំហំ​ដើមទុន​ចុះបញ្ជី​ចំនួន 15លាន​ដុល្លារ។ លោក Lao Chio seng ប្រធាន​ក្រុមប្រឹក្សាភិបាល​នៃ​ក្រុមហ៊ុន ហ្គ្រេ​ន​ឆាយ​ណា​ឡាយ​ហ្វ៍​អ៊ិន​សួ​រេ​ន ម.ក បាន​ថ្លែង​ឲ្យ​ដឹងថា៖ ក្នុងនាម​ជា​ក្រុមហ៊ុន​ធានារ៉ាប់រង​មួយ យើងខ្ញុំ​គាំទ្រ​យ៉ាង​មុតមាំ​ទៅលើ​សកម្មភាព​សប្បុរស អំពើ​ល្អ និង​ការបម្រើ​សេវាកម្ម​ដ៏​ល្អ​ជូន​មហាជន​គឺជា​ការ​ជម្រើស​ទី 1 របស់​ក្រុមហ៊ុន។ ទស្សនៈវិស័យ​របស់​ក្រុមហ៊ុន​យើងខ្ញុំ​គឺ ភាពរឹងមាំ ឯកទេស ភាព​ច្នៃប្រឌិត ការរួមបញ្ចូល​គ្នា ការទទួល​ផល​និង​ភាពជោគជ័យ​រួមគ្នា និង​ការបម្រើ​សេវាកម្ម​ជូ​នស​ង្គ​ម ។ ចំពោះ​ហេដ្ឋារចនាសម្ព័ន្ធ​ក្រុមហ៊ុន​បាន​នាំមក​នូវ ភាព​ថ្មី ភាពល្អ​ឥតខ្ចោះ សេវាកម្ម​ពិសេស និង​វប្បធម៌​យូរអង្វែង​នាពេល​អនាគត ព្រមទាំង​មាន​ភាព​ប្រកួតប្រជែង​ខ្លាំង និង​បង្កើន​សមត្ថភាព​ក្រុមហ៊ុន​ធានារ៉ាប់រង។

ក្នុងការ​ថ្លែងស​ន្ទ​កថា​នោះ​ដែល លោក​បាន​បន្តទៀតថា ក្រុមហ៊ុន​បាន​នាំយក​នូវ​បទពិសោធ​ន៍​នៃ​ភាពជោគជ័យ​ក្នុង​វិស័យ​ធានារ៉ាប់រង ដូចជា អ្នកជំនាញ​ផ្នែក​ធានារ៉ាប់រង​ជាន់ខ្ពស់​លំដាប់​អន្តរជាតិ គំ​និង​ច្នៃប្រឌិត​ផលិតផល​និង​សេវាកម្ម  អ្នកឯកទេស​ផ្នែក​គ្រប់គ្រង និង​អ្នកជំនាញ​ជាន់ខ្ពស់ ។ ដោយ ឈរលើ​ស្មារតី​ស្មោះត្រង់ និង​ឯកទេស យើង​នឹង​ផ្ដល់នូវ​សេវាកម្ម​ធានារ៉ាប់រង​យ៉ាង​ល្អឥតខ្ចោះ ជូន​ប្រជាជន កម្ពុជា​ទាំងមូល ហើយ​ខិតខំ​ធ្វើឱ្យ​មិត្តភាព​ខ្មែរ និង​ចិន​កាន់​ល្អ​ឡើង ហើយ​ខំប្រឹង​ជំរុញ​អាជីវកម្ម​ធានារ៉ាប់រង ​និង​លើកស្ទួយ​ការអភិវឌ្ឍន៍​សេដ្ឋកិច្ច​របស់​ប្រទេស​កម្ពុជា​ឲ្យ​កាន់តែ​មាន​ភាព​រីកចម្រើន ។

លោក ប៊ូ ច័ន្ទ​ភី​រូ អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ឧស្សា​ហ៍​កម្ម​ហិរញ្ញវត្ថុ បាន​ថ្លែងថា រាជរដ្ឋាភិបាល​កម្ពុជា បានធ្វើ​កំណែទម្រង់​ជាច្រើន​ឆ្នាំ​មកហើយ និង​បន្ត​នាំយក​វិស័យ​ធានារ៉ាប់រង​ទៅកាន់​កំរិត​ខ្ពស់​មួយ​ដែលជា​ផ្នែក​មួយ​ដែលមាន​ភាពរស់រវើក​នៅក្នុង​កំណើនសេដ្ឋកិច្ច និង​ជួយ​ដល់​ការអភិវឌ្ឍ​ន៏​ប្រទេស ។ ឧ​ស្សហកម្ម​ធានារ៉ាប់រង​នៅ​កម្ពុជា មានការ​លូតលាស់​យ៉ាងខ្លាំង​នៅក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ ចំនួន​បុព្វលាភ​ពី​ឆ្នាំ 2011 មកដល់​ឆ្នាំ 2017 មានការ​កើនឡើង​ជាម​ធ្យ​ម​ចំនួន 32% ទន្ទឹង​និង​នេះ​ចំនួន​ន​យោ​ជិ​កមាន​ច្រើនជាង 6 ពាន់ នាក់ និង​នាំ​ឲ្យ​ពន្ធ​ប្រចាំ​ឆ្នាំមាន​ចំនួន​ប្រហាក់ប្រហែល 8% ។ លោក​បាន​បន្តទៀតថា៖ លោក​នឹង​ទន្ទឹង​រងចាំ​ការចូល​មកដល់​នៃ​ក្រុមហ៊ុន​ហ្គ្រេ​ន​ឆាយ​ណា​ឡាយ​ហ្វ៍ អ៊ិន​សួ​រេ​ន ជាមួយនឹង​បទពិសោធន៍​ភាពជោគជ័យ ដែល​អាចជួយ​ដល់​ការអភិវឌ្ឍន៍ និង​ការលើក​កំពស់​នៃ​វិស័យ​ឧស្សាហកម្ម​ធានារ៉ាប់រង​នៅ​កម្ពុជា​អោយ​កាន់តែ​ល្អប្រសើរ ។

ឯកឧត្តម​ទេសរដ្ឋមន្ដ្រី លី ធុជ ទទួលបន្ទុក​បេស​សកម្ម​ពិសេស អនុប្រធាន​ទី 2 អាជ្ញាធរ​មីន និង​ជា​អគ្គលេខា ធិ​ការ អាជ្ញាធរ​កម្ពុជា​គ្រប់គ្រង​សកម្មភាព​កំចាត់មីន និង​សង្គ្រោះ​ជនពិការ​ដោយសារ​មីន បាន​ថ្លែងថា ៖ ទំនាក់ទំនង​រវាង​ព្រះរាជាណាចក្រ​កម្ពុជា និង​សាធារណរដ្ឋ​ប្រជាមានិត ចិន ដែល​បាន​កសាងឡើង​ដោយ​ព្រះបាទ​មហាវីរៈក្សត្រ ព្រះ​បរម​រតនា​កោដ្ឋ ព្រះបាទ​ន​រោ​ត្ដម​សីហនុ មិនចេះ​ប្រែប្រួល និង​មិនអាច​ប្រែប្រួល​ដើម្បី​ក្លាយជា​ដៃគូ​យុទ្ធសាស្ដ្រ​យ៉ាង​ទូលំទូលាយ​ក្រោម​ច​ក្ចុ​វិស័យ និង​ការដឹកនាំ​របស់​សម្ដេច​តេ​ជោ ហ៊ុនសែន ជា​នាយករដ្ឋមន្ដ្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ក្នុង​រយៈពេល30 ឆ្នាំនេះ​កំនើនសេដ្ឋកិច្ច​កើន​ដល់ 7.7% ។

លោក​បាន​បន្តថា ៖ ក្រុមហ៊ុន ហ្គ្រេ​ន​ឆាយ​ណា​ឡាយ​ហ្វ៍​អ៊ី​ន​សួ​រេ​ន គឺជា​ក្រុមហ៊ុន​មួយ​ដ៏​គួរអោយ​ទុកចិត្ត​បំផុត ដែល​បាន​បង្កើត​រវាង​ចិន​ម៉ា​កាវ និង​ចិនដីគោក ព្រមទាំង​ក្រុម​ប​ចេ្ច​ក​វិទ្យា និង​អ្នកជំនាញ​មកពី​វិស័យ​ធានារ៉ាប់រង​ពី​ប្រទេស​ចិន  ដែល​បាន​វិនិយោគ​ខ្នាត​ធំ ចំនួន 15 លាន​ដុល្លា​សហរដ្ឋ​អា​មេ​រិច រួមផ្សំ​នឹង​ប្រតិបត្តិការ​ដ៏​មាន​ស្ថេ​នភា​ព និង​ធនធានមនុស្ស ខ្ញុំ​ជឿជាក់ថា​ក្រុមហ៊ុន​នេះ​និង​នាំយក​នូវ​បទពិសោធ​ន៍ជោគជ័យ​នៃ​វិស័យនេះ​មកកាន់​កម្ពុជា និង​ជួយ​លើក​កំពស់​ការអភិវឌ្ឍ​ន៏​លើ​វិស័យ​ធានារ៉ាប់រង​អាយុជីវិត​របស់​ប្រទេស​កម្ពុជា៕

Leave a Reply

Your email address will not be published. Required fields are marked *