កណ្តាល៖ ខេត្តកណ្តាលជាគឺជាមណ្ឌលទី7 បន្ទាប់ពីមណ្ឌលកំពង់ចាម ដែលស្រាបៀរថៃហ្គ័រ បានរៀបចំការប្រកួត Tiger Street Football Festival 2018 ដ៏អស្ចារ្យ និងធំជាងគេនៅក្នុងប្រទេសកម្ពុជា ដែលផ្តល់ប្រាក់រង្វាន់សរុបទូទាំងប្រទេសកាន់តែធំអស្ចារ្យរហូតដល់ 50000ដុល្លារ។
មណ្ឌលខេត្តកណ្តាលនេះមាន32 ក្រុមចូលរួមក្នុងការប្រកួតវគ្គជម្រុះ នៅថ្ងៃទី04 ខែមីនា ដើម្បីជ្រើសយកក្រុមជើងខ្លាំងទៅវគ្គផ្តាច់ព្រ័ត្រនៅរាជធានីភ្នំពេញ។
ក្នុងពិធីសន្និសីទសារព័ត៌មានកាលពីរសៀលថ្ងៃទី03 ខែមីនា អ្នកស្រី ថោង បវរលក្ខិណា នាយកម៉ាកផលិតផលស្រាបៀរថៃហ្គ័រ បានមានប្រសាសន៍ថា ព្រឹត្តិការណ៍ប្រកួតបាល់ទាត់ Tiger Street Football Festival ប្រចាំឆ្នាំ 2018 រដូវកាលទី6 បានត្រឡប់មកវិញទៀតហើយ និងកាន់តែជាព្រឹត្តិការណ៍ដ៏ធំអស្ចារ្យ ក្រុមចូលរួមប្រកួតកាន់តែច្រើន និងមានប្រាក់រង្វាន់សរុបរហូតដល់ 50000ដុល្លារ។ Tiger Street Football Festival ឆ្នាំ2018 នេះ មណ្ឌលប្រកួតកើនឡើងរហូតដល់ប្រាំបីខេត្តក្រុងទូទាំងប្រទេស។
បន្ថែមពីលើនេះ លោក ប៉ិច នី នាយកគ្រប់គ្រងសកម្មភាពពាណិជ្ជកម្ម បានមានប្រសាសន៍ថា ព្រឹត្តិការណ៍ប្រកួតបាល់ទាត់ Tiger Street Football Festival រួមមានសកម្មភាពសប្បាយរីករាយជាច្រើនទាំងការប្រកួតបាល់ទាត់ ស្តង់លេងហ្គេមកម្សាន្ត ស្តង់សម្រាប់អ្នកគាំទ្រមានជាបដាសម្រាប់សរសេរគាំទ្រក្រុមរបស់ខ្លួន និងមានការគូរមុខគួរឲ្យទាក់ទាញ មានកន្លែងលក់វត្ថុអនុស្សាវរីយ៍ជាសម្ភារៈកីឡា កន្លែងថតរូបអនុស្សាវរីយ៍ និងកម្មវិធីប្រូម៉ូសិនពិសេសសម្រាប់ការជាវស្រាបៀរថៃហ្គ័រក្នុងឱកាសនោះ។
សូមបញ្ជាក់ថា នេះជាលើកដំបូងសម្រាប់កីឡាករប្រចាំខេត្តកណ្តាលប្រកួតប្រជែងដណ្តើមពានរង្វាន់នៃក្របខ័ណ្ឌ Tiger Street Football Festival 2018 ដែលនឹងបើកការប្រកួតជាផ្លូវការនាព្រឹកថ្ងៃទី 04 ខែមីនា ឆ្នាំ 2018 ដោយមាន 32 ក្រុមចូលរួម។
ចង់ដឹងថា តើក្រុមណាជាម្ចាស់ជើងឯកប្រចាំតំបន់នេះ សូមតាមដានបន្តទៀត។
ចំពោះព័ត៌មានលម្អិតបន្ថែមអំពី Tiger Street Football Festival 2018 សូមចូលទៅកាន់ទំព័រហ្វេសប៊ុកផ្លូវការរបស់ស្រាបៀរថៃហ្គ័រ៖ www.facebook.com/TigerBeerKH
#TSFF2018
សូមពិសាដោយការទទួលខុសត្រូវ