Skip to content

ពិព័រណ៍​ផ្សារភាគហ៊ុន​កម្ពុជា My First STOCKនឹងត្រូវ​រៀបចំ​ជា​លើក​ទី​បី

ពិព័រណ៍ My First STOCK នឹង​រៀបចំ​ឡើងជា​លើក​ទី​បី​នៅ​ផ្សារ​ទំនើប​អ៊ី​អន (Daylight Plaza)នា​ថ្ងៃអាទិត្យ ទី 04 ខែមីនា ឆ្នាំ 2018  ចាប់ពី​ម៉ោង 10ព្រឹក​ដល់​ម៉ោង 10យប់។

ពិព័រណ៍​ផ្សារភាគហ៊ុន​កម្ពុជា​ត្រូវបាន​រៀបចំឡើង​ដើម្បី​លើកកម្ពស់​ការយល់ដឹង​ពី​វិស័យ​មូល​ប​ត្រ ក៏ដូចជា​ការវិនិយោគ ដល់​សាធារណជន​ទូទៅ។ លោកអ្នក​អាច​ជួបពិភាក្សា​ដោយផ្ទាល់​ជាមួយនឹង​ក្រុមហ៊ុន​មូល​ប​ត្រ និង​ក្រុមហ៊ុន​ចុះ​ប​ញ្ចី​លក់ មូល​ប​ត្រ ដើម្បី​ទទួលបាន​ព័ត៌មានថ្មីៗអំពី​ក្រុមហ៊ុន​ចុះបញ្ជី ការវិនិយោគ ក៏ដូចជា​ទទួល​បានកា​រ​យល់ដឹង​បន្ថែម​ពី​ការបើក​គណនី​ជួញដូរ​មូល​ប​ត្រ និង​សេវា​ពាក់ព័ន្ធ​ផងដែរ។

ការវិនិយោគ​ទៅលើ​ភាគហ៊ុន​មិន​តម្រូវឱ្យ​វិនិយោគិន​មាន​សាច់ប្រាក់​ច្រើន​នោះទេ ដែល​វិនិយោគិន​អាច​ជួញដូរ​ចាប់​ពីមួយ​ហ៊ុន​ឡើងទៅ។ ការបើក​គណនី​ជួញដូរ​វិញ​តម្រូវឱ្យមាន​អត្តសញ្ញាណប័ណ្ណ និង​រូបថត 4×6 ចំនួន2សន្លឹក។ លោកអ្នក​អាចធ្វើ​ការសាកសួរ​ព័ត៌មាន​អំពី​ការបើក​គណនី​ជួញដូរ​នៅតាម​ស្តង់នីមួយៗ របស់​ក្រុមហ៊ុន​មូល​ប​ត្រ​នៅក្នុង​ពិព័រណ៍​ផងដែរ។ លើសពីនេះទៅទៀត លោកអ្នក​ក៏​អាច​ស្វែងយល់​ពី​អាជីវកម្ម និង​សក្តានុពល​នៃ​ការរីកចម្រើន​របស់​ក្រុមហ៊ុន​ចុះបញ្ជីនីមួយៗថែម​ទៀតផង។

គួរបញ្ជាក់​ផងដែរ​ថា​បច្ចុប្បន្ន ទីផ្សារ​មូល​ប​ត្រ​កម្ពុ​ជាមាន​ក្រុមហ៊ុន​ចុះបញ្ជី​ចំនួន5គឺ៖      រដ្ឋាករទឹក​ស្វយ័ត​ក្រុងភ្នំពេញ, ក្រុមហ៊ុន ហ្គ្រេ​ន ធ្វី​ន អ៊ិន​ធើ​ណេ​សិ​នណល (ខេ​ម​បូ​ឌា) ភីអិលស៊ី, កំពង់ផែ​ស្វយ័ត​ភ្នំពេញ, ភ្នំពេញ​អេស​អ៊ី​ហ្សិត ភីអិលស៊ី, និង​កំពង់ផែ​ស្វយ័ត​ក្រុងព្រះសីហនុ។  សូម​តាមដាន​គេហទំព័រ www.csx.com.kh និង​ទំព័រ Facebook ផ្លូវការ​របស់​ផ្សា​រមូល​ប​ត្រ​កម្ពុជា www.facebook.com/cambodia.csx ដើម្បី​ទទួលបាន​ព័ត៌មានថ្មីៗ អំពី​ផ្សា​រមូល​ប​ត្រ​កម្ពុជា។

ចូល​រូ​ម​ពិព័រណ៍ My First STOCK លោក​អ្នកនឹង​ទទួលបាន​ចំណេះដឹងថ្មីៗ និង​វត្ថុ​អនុ​ស្សវ​រី​យ៍ផ្សេងៗផងដែរ។ កម្មវិធី​ពិព័រណ៍​ផ្សារភាគហ៊ុន​ក៏មាន​អមដោយ​ការប្រគំ​តន្ត្រី និង​កម្មវិធី​ចាប់​រង្វាន់​ផ្សងសំណាងផ្សេងៗដែលមាន​ដូចជា៖ កុំព្យូទ័រ Laptop, Smart Watch, Action Cameraនិង USB ជាច្រើន​រង្វាន់។

សូម​ចូលរួម​ស្វែងយល់​ពី​ការវិនិយោគ​លើ​ទីផ្សារ​ភាគហ៊ុន ដើម្បី​អនាគត​របស់​យើងទាំងអស់គ្នា។

Leave a Reply

Your email address will not be published. Required fields are marked *