ប៉ោយប៉ែត៖ ព្រឹត្តិការណ៍ប្រកួតបាល់ទាត់ Tiger Street Football Festival 2018 ប្រចាំក្រុងប៉ោយប៉ែត ដែលជាមណ្ឌលទី៥នោះ បានរកឃើញម្ចាស់ជើងឯកហើយ ដោយបានទៅលើក្រុម Family FC (A) ក្រោយយកឈ្នះលើក្រុម Poipet Empire FC (A) ក្នុងលទ្ធផល 6-3។
មុនឈានមកដល់វគ្គផ្ដាច់ព្រ័ត្រនេះ Family FC( A) បានយកឈ្នះលើក្រុម Samrong City ដោយលទ្ធផល 6-0។ ចំណែកឯក្រុម Poipet Empire បានយកឈ្នះលើក្រុម Family FC(B) ក្នុងលទ្ធផល 4-១។ ជាហេតុធ្វើឲ្យក្រុមចាញ់ទាំងពីរ គឺ Samrong City ត្រូវប្រកួតជាមួយក្រុម Family FC(B) ដើម្បីស្វែងរក លេខ៣ និង លេខ៤។ ជាលទ្ធផល ក្រុម Family FC(B) ដណ្តើមបានលេខ៣ ក្រោយឈ្នះ Samrong City ៤ ទល់និង ២។
សម្រាប់រង្វាន់ក្រុមជើងឯកប្រចាំមណ្ឌលក្រុងប៉ោយប៉ែត Family FC( A) ទទួលបានប្រាក់រង្វាន់ ១ ០០០ ដុល្លារ និងស្រាបៀរថៃហ្គ័រ ១០កេស។
ក្រុមជើងឯករង បានទៅលើក្រុម Poipet Empire FC (A) ប្រាក់រង្វាន់ ៧០០ដុល្លារ និងស្រាបៀរថៃហ្គ័រ ១០កេស។
ក្រុមចំណាត់ថ្នាក់លេខ៣ បានទៅលើក្រុម Family FC(B) ទទួលប្រាក់រង្វាន់ ៣៥០ដុល្លារ និងស្រាបៀរថៃហ្គ័រ ៥ កេស។
ក្រុមចំណាត់ថ្នាក់លេខ៤បានទៅលើ Samrong City ទទួលប្រាក់រង្វាន់ ១៥០ដុល្លារ និងស្រាបៀរថៃហ្គ័រ ៥កេស ផងដែរ។
ដោយឡែក សម្រាប់មណ្ឌលក្រុងប៉ោយប៉ែតដែលជាមណ្ឌលទី៥នេះ គណៈកម្មាធិការរៀបចំការប្រកួត យកតែ៣ក្រុមតែប៉ុណ្ណោះ ដើម្បីឲ្យទៅចូលរួមការប្រកួតវគ្គផ្តាច់ព្រ័ត្រទូទាំងប្រទេស នៅរាជធានីភ្នំពេញ ថ្ងៃទី១០ និងទី១១ មីនា ២០១៨ ខាងមុខនេះ។ តែអ្វីដែលគួឲ្យគត់សម្គាល់គឺការប្រកួតដ៏ស្វិតស្វាញរយៈពេលពេញ១ថ្ងៃនេះប្រកបដោយភាពរីករាយ និង Fair Play ព្រោះការប្រកួតរបស់ក្រុមទាំង៥០នៅមណ្ឌលនេះ មិនមានការពិន័យកាតលឿង ឬក្រហមពីអាជ្ញាកណ្តាលនោះទេ។
ចំពោះសកម្មភាពផ្សេងៗនៃព្រឹត្តិការណ៍ Tiger Street Football Festival ២០១៨ ប្រចាំមណ្ឌលប៉ោយប៉ែត សូមចូលទៅកាន់ទំព័រហ្វេសប៊ុកផ្លូវការរបស់ស្រាបៀរថៃហ្គ័រ៖ www.facebook.com/TigerBeerKH
#TSFF2018
សូមពិសាដោយការទទួលខុសត្រូវ