ប៉ោយប៉ែត៖ នៅថ្ងៃទី 17 ខែកុម្ភៈ ស្រាបៀរថៃហ្គ័របានបើកសន្និសីទកាសែតស្តីពីការបើកការប្រកួត Tiger Street Football Festival 2018 ប្រចាំមណ្ឌលប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដោយមានការចូលរួមថ្នាក់ដឹកនាំក្រុមហ៊ុនស្រាបៀរថៃហ្គ័រ និងលោក ទុយ វិច្ឆិកា តំណាងសហព័ន្ធកីឡាបាល់នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានក្រុមបច្ចេកទេសដឹកនាំការប្រកួតបាល់ទាត់ Tiger Street Football Festival 2018 ។
លោក ពេជ្រ នី អ្នកតំណាងស្រាបៀរថៃប្រចាំក្រុងប៉ោយប៉ែត មានប្រសាសន៍ថា នេះលើកទីមួយសម្រាប់ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យដោយមានក្រុមបាល់ទាត់រហូតដល់ 50 ក្រុម លើសពីការរំពឹងទុករបស់ក្រុមហ៊ុន និងលោកបានថ្លែងអំណរគុណកីឡាករទាំងអស់ដែលដាក់ពាក្យចូលរួមក្នុងការប្រកួតបាល់ទាត់ Tiger Street Football Festival 2018 និងជូនពរកីឡាករទទួលបានជោគជ័យ និងមានសុវត្ថិភាពក្នុងការប្រកួត។
លោក ទុយ វិច្ឆិកា តំណាងសហព័ន្ធកីឡាបាល់នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានក្រុមបច្ចេកទេសដឹកនាំការប្រកួតបាល់ទាត់ Tiger Street Football Festival 2018 បានមានប្រសាសន៍ថា នេះជាលើកទីមួយសម្រាប់ក្រុងប៉ោយប៉ែត និងបានពន្យល់យ៉ាងលម្អិតដល់កីឡាករទាំងអស់អំពីលក្ខខណ្ឌនៃការប្រកួត Tiger Street Football Festival 2018 និងលក្ខខណ្ឌប្រកួតរបស់គណៈកម្មការរៀបចំការប្រកួត ជាពិសេសត្រូវគោរពពេលវេលា គោលការណ៍ Fair Play។
អ្នកស្រី ថោង បវរលក្ខិណា ដែលជានាយកម៉ាកផលិតផលស្រាបៀរថៃហ្គ័រ បានថ្លែងក្នុងពិធីសន្និសីទសារព័ត៌មាន នេះឱ្យដឹងថា ព្រឹត្តិការណ៍ប្រកួតបាល់ទាត់ Tiger Street Football Festival ប្រចាំឆ្នាំ 2018 រដូវកាលទី6 បានត្រឡប់មកវិញទៀតហើយ និងកាន់តែជាព្រឹត្តិការណ៍ដ៏ធំអស្ចារ្យ ក្រុមចូលរួមប្រកួតកាន់តែច្រើន និងមានប្រាក់រង្វាន់សរុបរហូតដល់ 50000ដុល្លារ។ ក្រុមដែលឡើងដល់វគ្គផ្តាច់ព្រ័ត្តនឹងមានឱកាសជួបផ្ទាល់ជាមួយកំពូលតារាបាល់ទាត់អន្តរជាតិ Ryan Giggs នៅថ្ងៃប្រកួតផ្តាច់ព្រ័ត្រ ទី 10 និងទី11 មីនា ឆ្នាំ 2018 នៅខាងមុខបរិវេណសាលមហោស្រពកោះពេជ្រ រាជធានីភ្នំពេញ។
ចំពោះព័ត៌មានលម្អិតបន្ថែមអំពី Tiger Street Football Festival 2018 សូមចូលទៅកាន់ទំព័រហ្វេសប៊ុកផ្លូវការរបស់ស្រាបៀរថៃហ្គ័រ៖www.facebook.com/TigerBeerKH
#TSFF2018
សូមពិសាដោយការទទួលខុសត្រូវ