សៀមរាប៖ ព្រឹតិ្តការណ៍ Tiger Street Football Festival 2018 បានបើកការការប្រកួតមណ្ឌលទី4 គឺមណ្ឌលសៀមរាម ចាប់ពីម៉ោង 6:45 នាទីព្រឹកថ្ងៃទី 10 ខែកុម្ភៈ ដោយការចូលរួមពីក្រុមកាន់តែច្រើនជាងឆ្នាំមុន រហូតដល់ 112 ក្រុមសម្រាប់មណ្ឌលសៀមរាបនេះ។
ក្នុងឱកាសពិធីបើកមណ្ឌលសៀមរាម លោក វ៉ុង សុងវៃ (Wong Soeng Wei) នាយកផ្នែកហិរញ្ញវត្ថុ នៃក្រុមហ៊ុនស្រាបៀរថៃហ្គ័រ បានមានប្រសាសន៍ថា ព្រឹតិ្តការណ៍ Tiger Street Football Festival 2018 គឺជារដូវកាលទី6 ហើយ។ ខេត្តសៀមរាបគឺជាមណ្ឌលទី4 ហើយក្នុងការប្រកួតបាល់ទាត់ Tiger Street Football Festival 2018 បន្ទាប់ពីចាប់ផ្តើមបើកឆាកដំបូងនៅខេត្តព្រះសីហនុ។
ព្រឹតិ្តការណ៍ Tiger Street Football Festival 2018 ឆ្នាំនេះគឺធំជាងមុន ដោយមានក្រុមចូលរួមជាង 500ក្រុម មានកីឡាកររហូតដល់ 3500នាក់ ជាពិសេសទីតាំងប្រកួតកើនឡើងរហូតដល់ 8 ក្រុងទូទាំងប្រទេសជាមួយរង្វាន់សរុបកាន់តែអស្ចារ្យរហូតដល់ $50,000។
លោក វ៉ុង សុងវៃ ក៏បានបន្តមានប្រសាសន៍ទៀតថា ក្រុមដែលឡើងដល់វគ្គផ្តាច់ព្រ័ត្តនឹងមានឱកាសជួបផ្ទាល់ជាមួយកំពូលតារាបាល់ទាត់អន្តរជាតិ Ryan Giggs នៅថ្ងៃប្រកួតផ្តាច់ព្រ័ត្រ ទី 10 និងទី11 មីនា ឆ្នាំ 2018 នៅខាងមុខបរិវេណសាលមហោស្រពកោះពេជ្រ រាជធានីភ្នំពេញ។
លោកក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់សហព័ន្ធកីឡាករបាល់ទាត់កម្ពុជាដែលបានសហការក្នុងការបំពេញការងារប្រកបដោយវិជ្ជាជីវៈ និងបានរៀបចំកម្មវិធីនេះតាំងពីដើមមក ដោយគ្មានពួកគាត់ទេ កម្មវិធីនេះមិនអាចដំណើរការដោយរលូនបានទេ ហើយលោកសូមឲ្យកីឡាករបញ្ចេញភាពក្លាហាន និងទទួលជោគជ័យលើទីលាន និងសូមជូនពរកីឡាករឲ្យជួបសេចក្តីសុខគ្រប់ប្រការ។
លោក ទុយ វិច្ឆិកា តំណាងសហព័ន្ធកីឡាបាល់នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានក្រុមបច្ចេកទេសដឹកនាំការប្រកួតបាល់ទាត់ Tiger Street Football Festival 2018 បានមានប្រសាសន៍ថា កីឡាករទាំងអស់ត្រូវគោរពពេលវេលា គោលការណ៍ Fair Play និងលក្ខខណ្ឌប្រកួតរបស់គណៈកម្មការរៀបចំការប្រកួត ជាចុងក្រោយលោកបានជូនពរក្រុមនីមួយៗទទួលបានជោគជ័យទៅតាមសមត្ថភាព និងលទ្ធភាពរបស់ខ្លួន។
ចំពោះព័ត៌មានលម្អិតបន្ថែមអំពី Tiger Street Football Festival 2018 សូមចូលទៅកាន់ទំព័រហ្វេសប៊ុកផ្លូវការរបស់ស្រាបៀរថៃហ្គ័រ៖ www.facebook.com/TigerBeerKH
#TSFF2018
សូមពិសាដោយការទទួលខុសត្រូវ