នាឱកាសដាក់តាំងបង្ហាញផលិតផលជាច្រើនប្រភេទដែលនាំមកពីប្រទេសថៃ នៅក្នុងពិព័រណ៍ពាណិជ្ជកម្ម Top Thai Brands 2018 នៅសាលសន្និសីទ និងពិព័រណ៍កោះពេជ្រ ក្រុមហ៊ុន ខូវ សុកញ្ញាយកផលិតផលសុទ្ធត្រឹមត្រូវមកពីក្រុមហ៊ុន Nadeara ប្រទេសថៃ មកដាក់តាំងបង្ហាញជាច្រើនប្រភេទក្នុងរយៈពេល 4 ថ្ងៃចាប់ពីថ្ងៃទី 1-4 ខែកុម្ភៈ រួមមាន ថ្នាំសម្រកទម្ងន់ សាប៊ូព្យាបាលស្បែក សាប៊ូដុសស្បែកឱ្យសភ្លឺម៉ដ្ឋរលោង ឡេលាបមុខ ក្រែមការពារកម្តៅថ្ងៃ និងផលិតរក្សាសម្រស់ជាច្រើនផ្សេងទៀតដែលសុទ្ធសឹងបាននាំយកមកពីរោងចក្រក្រុមហ៊ុនផ្ទាល់ និងមានការត្រួតពិនិត្យ អនុញ្ញាតឱ្យប្រើប្រាស់ពីក្រសួងសុខាភិបាលប្រទេសថៃ។
ទន្ទឹមគ្នានោះដែរ លោកស្រី ខូវ សុកញ្ញា ជាស្ថាបនិកក្រុមហ៊ុន ខូវ សុកញ្ញា និងជាអ្នកតំណាងផលិតផលថៃរបស់ក្រុហ៊ុន Nadeara បានថ្លែងប្រាប់សារព័ត៌មានឡារ៉ែនថា នាឱកាសពិសេសនេះក្រុមហ៊ុនរបស់លោកស្រី បាននាំយកផលិតផលថ្មីៗជាច្រើនប្រភេទដែលពាក់ព័ន្ធនឹងការថែរក្សាសម្រស់ យកមកដាក់តាំងបង្ហាញជូនអតិថិជន និងភ្ញៀវកិត្តិយសដែលបានចូលរួមក្នុងកម្មវិធីពិព័រណ៍ពាណិជ្ជកម្ម Top Thai Brands 2018។ លោកស្រីបានបន្ដថា “ ដើម្បីផ្ដល់ជូននូវការទុកចិត្ត និងការយកចិត្តទុកដាក់ចំពោះការថែរក្សាសម្រស់រូបរាងកាយរបស់មិត្តសុភាពនារី ក្រុមហ៊ុនខូវ សុកញ្ញាបានដាក់លក់ផលិតផលថ្មីរបស់ខ្លួន រួមទាំងការបញ្ជុះតម្លៃជាពិសេសដូចជា ឈុតថ្នាំសម្រករាងជាមួយទឹកឆុងរសជាតិទំពាំងបាយជូរ លក់បញ្ចុះតម្លៃជូនត្រឹមតែ 25 ដុល្លារ ដែលជាធម្មតាគឺតម្លៃ 30 ដុល្លារ។
មិនតែប៉ុណ្ណោះចំពោះអតិថិជនដែលមានបំណងប្រាថ្នាចង់បានស្បែកសតាមបែបធម្មជាតិ មានសភាពភ្លឺម៉ដ្ឋរលោង ដោយមិនចាំបាច់ចំណាយពេលលាបឡេ ឬប្រើប្រាស់ថ្នាំផឹកឱ្យសនោះ ក្រុមហ៊ុនមួយនេះ ក៏បានណែនាំនូវផលិតផលជាសាប៊ូដុសស្បែកឱ្យសក្នុងរយៈពេលត្រឹម 1 នាទី បញ្ចុះតម្លៃលក់ជាពិសេសត្រឹមតែ 8000 រៀល ឬ 2 ដុល្លារតែប៉ុណ្ណោះ ថែមទាំងមានការដាក់ពិសោធជាក់ស្ដែងដុសស្បែកដោយធ្វើឱ្យស្បែក សភ្លាមៗ ពិតៗ ជូនអតិថិជនទស្សនាដោយក្ដីទុកចិត្តបន្ថែមទៀតផងដែរ។ យ៉ាងណាមិញ ក៏មានផលិតផលជាច្រើនផ្សេងទៀត ដែលផ្ដោតសំខាន់ចំពោះអ្នកមានបញ្ហាស្បែកមុខមុន ខ្មៅ ជាំ ជ្រីវជ្រួញ កន្ទួលក្រហម ..ល.. អតិថិជនអាចអញ្ចើញមកពិគ្រោះដោយឥតគិតថ្លៃនៅស្ដង់ដោយផ្ទាល់តែម្ដង។
លោកស្រី ខូវ សុកញ្ញា បានបន្ថែមថា បច្ចុប្បន្ននេះ ក្រុមហ៊ុន ខូវ សុកញ្ញា ត្រូវការដៃគូសហការ និងស្វែងរកដៃគូយកទៅចែកចាយលក់បន្ដនៅតាមបណ្ដាខេត្តនានា ទាំងលក់ដុំ និងលក់រាយ ហើយក្រុមហ៊ុន បានផ្ដល់ជូននូវតម្លៃពិសេសជាសម្រាប់អតិថិជនដែលយកទៅលក់បន្ដផងដែរ៕