សណ្ឋាគារ ឡឺ បូកគោ ផាឡេស មានទីតាំងស្ថិតនៅចន្លោះតំបន់ព្រៃត្រូពិច និងឆ្នេរសមុទ្របៃតងលើឧទ្យានជាតិព្រះមុនីវង្សបូកគោ ក្បែរក្រុងកំពត ដែលត្រូវបានបើកសម្ពោធនៅថ្ងៃទី ១៤ ខែកុម្ភៈ ឆ្នាំ ១៩២៥ ដោយបម្រើជូនរាជវង្សានុវង្ស និងអភិជនជាច្រើនទសវត្សរ៍។ សណ្ឋាគារត្រូវបានបើកឡើងវិញនៅដើមឆ្នាំ ១៩៦២ ដោយព្រះករុណា ព្រះបាទសម្តេច ព្រះនរោត្តម សីហនុ ដែលផ្តល់សេវាកម្មជូនមន្ត្រីជាន់ខ្ពស់ រាជរដ្ឋាភិបាល និងពាណិជ្ជករដែលមានទ្រព្យសម្បត្តិស្ដុកស្ដម្ភ ហើយវាក៏ជាកន្លែងវិស្សមកាលដែលព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ចូលចិត្តជាទីបំផុត។
ស្ថិតនៅច្រាំងថ្មចោតនៃកំពូលភ្នំបូកគោ សណ្ឋាគារប្រវត្តិសាស្ត្រមួយនេះ ផ្តល់នូវទេសភាពដ៏ស្រស់ត្រកាល ដែលត្រូវបានជនជាតិបារាំងហៅថា ឆ្នេរសមុទ្របៃតង។ អាកាសធាតុនៅលើកំពូលភ្នំបូកគោមានចន្លោះពី ១៧ ដល់ ២៤ អង្សាសេ (៦២.៦ ដល់ ៧៥.២ អង្សាហ្វារិនហៃ) ពេញមួយឆ្នាំ។ ភ្នំបូកគោមិនត្រឹមតែជាគោលដៅទេសចរណ៍សម្រាប់ភ្ញៀវបុណ្ណ៉ោះទេ ហើយវាក៏ជារមណីយដ្ឋានសុខភាព ដែលព្យាបាលដោយធម្មជាតិ រួមមានឥទ្ធិពលទៅលើសួត ការដកដង្ហើម សារធាតុចិញ្ចឹម ប្រព័ន្ធប្រសាទ ការស្តារឡើងវិញនៃចលនាឈាម និងការបង្កើនកម្លាំង។ សណ្ឋាគារ ឡឺ បូកគោ ផាឡេស គឺជាអគារបួនជាន់ដែលត្រូវបានរចនាឡើងយ៉ាងល្អិតល្អន់ជាមួយនឹងវត្តមានដ៏មានអានុភាព មានរានហាល និង ជណ្តើរថ្មើរជើងបែបអ៊ីតាលី។
សព្វថ្ងៃនេះ សណ្ឋាគារ ឡឺ បូកគោ ផាឡេស ត្រូវបានជួសជុលឡើងវិញដោយសណ្ឋាគារ និងរមណីយដ្ឋានសុខា។ អ្នកគ្រប់គ្រងទូទៅនៃសណ្ឋាគារ ឡឺ បូកគោ ផាឡេស លោក FRUGERE F. Philippe បានមានប្រសាសន៍ថា៖ “ឡឺ បូកគោ ផាឡេស ជាសណ្ឋាគារប្រវត្ដិសាស្ត្រ និងជារតនសម្បត្ដិរបស់ប្រទេសយើង។ ក្រុមហ៊ុនបានជួសជុលសំណង់អគារនេះសារជាថ្មី ដោយរក្សាទុកនូវលក្ខណៈពិសេសរបស់វា និងបង្កើតឡើងវិញនូវរចនាប័ទ្មផ្ទៃខាងក្នុងបែបអាណានិគម ជាមួយនឹងគ្រឿងបំពាក់បន្ទប់ទឹកដែលនាំចូលមកពីប្រទេសអ៊ីតាលី និងឥដ្ឋការ៉ូដ៏ប្រណិតដែលនាំចូលពីប្រទេសអេស្ប៉ាញ។ ក្រោយពីជួសជុលរួចរាល់ សំណង់អគារអាណានិគមដ៏ធំស្កឹមស្កៃនេះ នឹងត្រូវបានបើកសម្ពោធនៅដើមឆ្នាំ ២០១៨ ដែលមានបន្ទប់ស្នាក់នៅ និងបន្ទប់ស្វីតដ៏ប្រណិតចំនួន ៣៦ បន្ទប់ ភោជនីយដ្ឋានចំនួន ២ ដែលបង្ហាញនូវប្រណិតភាពនៃសណ្ឋាគារនេះនាសម័យអតីតកាល ចុងភៅស្វីស និងខ្មែរ បានរៀបចំនូវមុខម្ហូបកាលពី ១០០ ឆ្នាំមុន និងម្ហូបអាហារគ្រួសាររាជវង្សខ្មែរ ជាមួយនឹងបន្លែសរីរាង្គ និងគ្រឿងផ្សំថ្មីស្រស់ ដែលដាំនៅក្បែរចំការបន្លែ។ ឈ្មោះសណ្ឋាគារ ឡឺ បូកគោ ផាឡេស ត្រូវបានរក្សាទុកក៏ដូចជាការរក្សាទុកនូវប្រវត្តិសាស្ត្រនៃអាណានិគម និងព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ។
សំណង់អគារអាណានិគមសេសសល់ដែលនៅតែអាចមើលឃើញនាពេលបច្ចុប្បន្នរួមមាន ផ្ទះជប៉ុន ព្រះវិហារកាតូលិក វត្តសំពៅប្រាំ ដំណាក់ស្លាខ្មៅ ដំណាក់ស្តេច សាលាក្រុង និងសំណង់អគារអាណានិគមជាច្រើនទៀត ដែលមានស្ទើរតែគ្រប់ទីកន្លែង និងតែងតែត្រូវបានគ្របដណ្តប់ដោយអ័ព្ទ។
ទន្ទឹមនឹងនេះ ភ្ញៀវទេសចរដែលស្នាក់នៅសណ្ឋាគារ ឡឺ បូកគោ ផាឡេស ដែលត្រូវបានគេស្គាល់ថាជារមណីយដ្ឋានសុខភាពបែបធម្មជាតិ ក៏អាចទៅទស្សនាបឹងលើភ្នំដ៏ស្រស់ត្រកាល ទឹកជ្រោះពពកវិលដ៏ស្រស់ស្អាត ថ្មដែលបង្កើតជារូបរាងខុសៗគ្នាជាច្រើននៅវាលស្រែ ១០០ និងរូបរាងដ៏អស្ចារ្យនៃនិមិត្តរូបច្រកទ្វាររវាងឋានសួគ៌ និងឋានមនុស្ស។ ការតាំងសមាធិត្រូវបានគេណែនាំឲ្យធ្វើនៅលើភ្នំបូកគោ ជាពិសេសវាលស្រែ ៥០។ ភ្នំបូកគោ ជាកន្លែងតែមួយគត់នៅក្នុងប្រទេសកម្ពុជាដែលមានផ្កាបំពង់ក្រឡោមដែលត្រូវបានអ្នកស្រុកយកមកប្រើប្រាស់ជាឱសថ។
សម្រាប់ផ្នែកសារព័ត៌មានផ្សេង, សូមទំនាក់ទំនង
អ្នកស្រី សំរិទ្ធ ប៊ុននិច្ច
ប្រធានផ្នែកទីផ្សារ
អ៊ីម៉ែល: [email protected]
ទូរស័ព្ទ: +855 33 683 9999
ហ្វេសប៊ុក: https://www.facebook.com/LeBokorPalaceKP/
វេបសាយ: www.lebokorpalace.com