បាត់ដំបង៖ ការប្រកួតវគ្គជម្រុះមណ្ឌលទី៣ នៃការប្រកួតបាល់ទាត់ Tiger Street Football Festival 2018 បានបើកជាផ្លូវការហើយហើយនាព្រឹកថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០១៨ នេះនៅទីលានបាល់ទាត់វាលបែកចាន ខេត្តបាត់ដំបង ដោយមានការចូលរួមពីក្រុមចំនួន ៧៩ក្រុម។ ហើយចំពោះក្រុមដែលចូលរួមក្នុងពិធីបើកក៏ទទួលបានវត្ថុអនុស្សាវរីយ៍ពីក្រុមហ៊ុនស្រាបៀរថៃហ្គ័រផងដែរ។
លោក Hew Foong yoon ដែលជានាយកគ្រប់គ្រងផ្នែកលក់ទូទាំងប្រទេស នៃក្រុមហ៊ុនស្រាបៀរថៃហ្គ័រ បានលើកឡើងក្នុងពិធីបើកនោះថា Tiger Street Football Festival ២០១៨ បានវិលត្រឡប់មកវិញហើយព្រឹត្តិការណ៍កាន់តែធំជាងមុន និងមានមណ្ឌលប្រកួតរហូតដល់៨ទីតាំង ក្រុមចូលរួមប្រកួតដល់ទៅជាង៥០០ក្រុម កីឡាករសរុបជាង ៣៥០០នាក់ និងមានរង្វាន់ដ៏ច្រើនសរុប ៥០ ០០០$។ មិនតែប៉ុណ្ណោះក្រុមដែលប្រជែងបានកៅអីទៅចូលរួមប្រកួតវគ្គផ្តាច់ព្រ័ត្រនៅរាជធានីភ្នំពេញ និងមានឱកាសជួបផ្ទាល់ជាមួយកំពូលតារាបាល់ទាត់អន្តរជាតិ Ryan Giggs នៅថ្ងៃប្រកួតផ្តាច់ព្រ័ត្រនៅរាជធានីភ្នំពេញ។
នៅក្នុងនោះដែរ លោក ម៉ៃ តុលា អគ្គលេខាធិការរងសហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានលើកឡើងថា នេះគឺជាលើកទី៦ហើយដែលក្រុមហ៊ុនស្រាបៀថៃហ្គ័របានរៀបចំកម្មវិធីដ៏អស្ចារ្យក្នុងការផ្តល់ឧកាសដល់ប្អូនៗយុវជនដែលស្រលាញ់កីឡាបាល់បានបញ្ចេញសមត្ថភាព ប្រកួតប្រជែងដណ្តើមពាន់រង្វាន់។ ហើយជាធម្មតាការប្រកួតតែងតែចង់ទទួលបានជ័យជំនះ ប៉ុន្តែយ៉ាងណាក៏ដោយ សហព័ន្ធកីឡាបាល់ទាត់ និងក្រុមហ៊ុនស្រាបៀរថៃហ្គ័រ តែងតែសង្កត់ធ្ងន់លើការគោរពវិន័យ ហើយសង្ឃឹមថា ប្រកាន់ភ្ជាប់នូវស្មារតីកីឡា លេងដោយ Fair Play គោរពពេលវេលា គោរពអាជ្ញាកណ្តាល និងអ្នករៀបចំកម្មវិធី។
សូមបញ្ជាក់ថា សម្រាប់រដូវកាលទី៦នេះ ការប្រកួត Tiger Street Football Festival នឹងរឹតតែស្វិតស្វាញ ព្រោះក្រុមដែលចូលរួមនីមួយៗសុទ្ធតែធ្លាប់ទទួលបានបទពិសោធន៍ច្រើនពីការប្រកួតនៅលើទីលានហ្វូតសាល់នេះ។ យ៉ាងណាមិញ ការប្រកួតនៅទឹកដីខេត្តបាត់ដំបង ដែលជាមណ្ឌលទី៣នេះ ក្រុមទាំង៧៩ នឹងត្រូវប្រកួតនៅទីលានបាល់ទាត់វាលបែកចាន រយៈពេល ២ថ្ងៃ គឺថ្ងៃទី០៣ ដល់ ០៤ ខែកុម្ភៈ ដើម្បីស្វែងរកក្រុមជើងចំនួន៦ក្រុមឡើងខ្លាំង ឈានទៅប្រកួតវគ្គផ្តាច់ព្រ័ត្រទូទាំងប្រទេសនៅរាជធានីភ្នំពេញ ថ្ងៃទី១០ និងទី១១ មីនា ២០១៨ ខាងមុខនេះ។
ព័ត៌មានលម្អិតបន្ថែមអំពី Tiger Street Football Festival ២០១៨ សូមចូលទៅកាន់ទំព័រហ្វេសប៊ុកផ្លូវការរបស់ស្រាបៀរថៃហ្គ័រ៖ www.facebook.com/TigerBeerKH
#TSFF2018
សូមពិសាដោយការទទួលខុសត្រូវ