សីតុណ្ហភាពក្តៅបំផុតប្រចាំឆ្នាំខិតជិតមកដល់ហើយ ខណៈពេលដែលបចេ្ចកវិទ្យាថ្មីរបស់ LGបានមកដល់ដើម្បីត្រៀមខ្លួនដោះស្រាយបញ្ហាអាកាសធាតុក្តៅជូនលោកអ្នកជាមួយនឹងម៉ាស៊ីនត្រជាក់ LG Dual Cool smart inverter ដែលមានលក្ខណះពិសេសជាច្រើន ជួយអោយអ្នកប្រើប្រាស់ទាំងអស់សន្សំសំចៃភ្លើង ត្រជាក់កាន់តែលឿន ងាយស្រួលប្រើ និងផ្តល់នូវផាសុភាពជូនលោកអ្នក។
ថាមពលដ៏មានប្រសិទ្ធិភាព រួមជាមួយនិងអនុភាពដ៏ត្រជាក់
ម៉ាសុីនត្រជាក់ Dual Cool បានភ្ជាប់មកជាមួយនៅបច្ចេកវិទ្យា Smart inverter Compressor និងDual inverter Compressor ដែលកាត់បន្ថយនូវការប្រើប្រាស់ថាមពលអគ្គីសនីរហូតដល់ 70%។ ម៉ាសុីនត្រជាក់ Dual Inverter Compressor មានប្រេកង់បង្វិលខ្ពស់ និងលឿនជាងម៉ាសុីនត្រជាក់ធម្មតា ដែលធ្វើអោយត្រជាក់លឿន ត្រជាក់បានយូរ ដំណើរការបានស្ងាត់ល្អ មិនថាស្ថិតក្នុងសីតុណ្ហភាពក្តៅប៉ុណ្ណាក៏ដោយ និងម៉ាសុីនត្រជាក់ភាយខ្យល់ត្រជាក់ភ្លាមៗទៅដល់គ្រប់កន្លែងទាំងអស់នៅក្នុងបន្ទប់។ វាមានកង្ហារធំជាងមុន25%ដែលអាចបញ្ចេញខ្យល់យ៉ាងខ្លាំងតាមបំពង់ខ្យល់ ដែលបានរចនាឡើងដ៏ល្អឥតខ្ចោះដើម្បីអោយត្រជាក់សព្វពេញបន្ទប់ ។
ផាសុខភាព និងរក្សាសុខភាពដ៏ប្រសើរ
ភាពត្រជាក់ដ៏ខ្លាំងក្លាមិនធ្វើអោយអ្នកប្រើប្រាស់ទាស់ចិត្តទេដោយគ្រាន់តែចុចបញ្ជាលើប៊ូតុង “Comfort Air” ម៉ាសុីនត្រជាក់ Dual Cool បានកែតម្រូវមុំរបស់កង្ហារខ្យល់ ដើម្បីអោយប្រាកដថាខ្យល់បញ្ចេញមិនបានបក់ទៅប៉ះអ្នកប្រើប្រាស់ដោយផ្ទាល់បណ្តាលអោយសីតុណ្ហភាពក្នុងខ្លួនធ្លាក់ចុះនោះទេ។ ម៉ាស៊ីនត្រជាក់នេះដំណើរការក្នុងកំរិតសំលេងស្ងាត់ជាងគេលំដាប់ពិភពលោក ដោយសារតែបច្ចេកវិទ្យាថ្មី LG’s Unique BLCD motor, Skew Fan Technology និងលក្ខណះពិសេសរបស់ Active low vibration ( ALV)។ ហើយវាក៏មានសមត្ថភាពក្នុងការរក្សាសំណើមដ៏មិនគួរអោយជឿដើម្បីផ្តល់នូវបរិយាកាសដ៏មានផាសុខភាពផងដែរ។
សុខភាព គឺជាចំណុចសំខាន់បំផុតដែលក្រុមហ៊ុនLGគិតគូរ នៅពេលដែលបង្កើតផលិតផលថ្មី។ ម៉ាស៊ីនត្រជាក់LG Dual Coolផ្តល់ជូននូវគុណប្រយោជន៍ដល់សុខភាព និងផាសុកភាពដល់អ្នកប្រើប្រាស់:
- Plasmaster lonizer plus ដែលសាបព្រួសអ៊ីយ៉ុងជាងបីលាន ដើម្បីកំចាត់មេរោគអាក្រក់ មិនមែនតែខ្យល់ដែលចូលទៅក្នុងម៉ាសុីនត្រជាក់តែប៉ណ្ណោះទេ ប៉ុន្តែសារធាតុទាំងអស់ដែលនៅជុំវិញបន្ទប់អ្នក។
- ចម្រោះធូលីបានល្អ លំហូរខ្យល់ សំលេងរំខានតិច និងតស្រទាប់ដ៏រឹងមាំនៅលើផ្ទៃរបស់ខ្លួន ដែលស្រួបយក លុបបំបាត់មេរោគដែលបង្កគ្រោះថ្នាក់ និងផ្តល់មកវិញនូវខ្យល់ស្រស់ស្អាត។
- ការសំអាតដោយស្វ័យប្រវត្តិ៖ មុខងារសំអាតដ៏ល្អ ដែលការពារការកើតឡើងនៃបាក់តេរីនៅលើឧបករណ៍កំដៅ។ ដោយបំបាត់សំណើមនិងមេរោគចេញពីក្នុងម៉ាសុីនត្រជាក់មុខងារសំអាតស្វ័យប្រវត្តិកំចាត់សារធាតុទាំងឡាយណាដែលធ្វើអោយប៉ះពាល់ដល់រាងកាយ រក្សារបរិយាកាសក្នុងផ្ទះ និងរក្សាភាពត្រជាក់បានយូរ ទោះបីម៉ាស៊ីនត្រជាក់ប្រើអស់រយៈពេល១០ឆ្នាំហើយក៏ដោយ។
កាន់តែងាយស្រួលមួយកំរិតទៀត
ការតម្លើងមិនមែនជាការងាយស្រួលឡើយជាមួយនិងការរចនាដ៏ប្រណិត។ ការតម្លើងម៉ាសុីនត្រជាក់ LG Dual cool និងការវេចខ្ចប់ដ៏សាមញ្ញធ្វើអោយការតំឡើងមានការប្រសើរ ទំហំបំពង់ធំជាងគម្របបាត និងប៊ូតុងរហ័សសម្រាប់ការធ្វើតេស្តសាកល្បង។
ព័ត៌មានបន្ថែម https://ggear.com.kh/air-conditioners/home-air-cond/inverter-air-conditioners/