កំពង់ស្ពឺ៖ ព្រឹត្តិការណ៍ប្រកួតបាល់ទាត់ Tiger Street Football Festival 2018 ប្រចាំខេត្តកំពង់ស្ពឺ ដែលជាមណ្ឌលទី2 បានរកឃើញម្ចាស់ជើងឯកហើយ ដោយបានទៅលើក្រុម ABA ( A) ក្រោយពីយកឈ្នះលើក្រុម Vitou MK ក្នុងលទ្ធផល 3-2។
មុនឈានមកដល់វគ្គផ្ដាច់ព្រ័ត្រនេះ ក្រុម ABA( A) បានយកឈ្នះលើក្រុម រដ្ឋាបាលស្រុកភ្នំស្រួច ដោយលទ្ធផល 8-4។ ចំណែកឯក្រុម Vitou MK បានយកឈ្នះលើក្រុម black Lion ក្នុងលទ្ធផល 4-1។ ជាហេតុធ្វើឲ្យក្រុមចាញ់ទាំងពីរ black Lion ត្រូវប្រកួតជាមួយក្រុម រដ្ឋាបាលស្រុកភ្នំស្រួច ដើម្បីស្វែងរក លេខ3 និង លេខ4។ ជាលទ្ធផល ក្រុម black Lion ដណ្តើមបានលេខ3 ក្រោយឈ្នះរដ្ឋាបាលស្រុកភ្នំស្រួច 4 ទល់និង 2។
សម្រាប់រង្វាន់ក្រុមជើងឯកប្រចាំមណ្ឌលខេត្តកំពង់ស្ពឺ ABA( A) ទទួលបានប្រាក់រង្វាន់ 1000ដុល្លារ ក្រុមជើងឯករង បានទៅលើក្រុម Vitou MK ប្រាក់រង្វាន់ 700ដុល្លារ ក្រុមចំណាត់ថ្នាក់លេខ3 បានទៅលើក្រុម black Lion ប្រាក់រង្វាន់ 350ដុល្លារក្រុមចំណាត់ថ្នាក់លេខ4 បានទៅលើ រដ្ឋាបាលស្រុកភ្នំស្រួច ប្រាក់រង្វាន់ 100ដុល្លារ និងស្រាបៀរថៃហ្គ័រ ។
ដោយឡែក សម្រាប់ខេត្តកំពង់ស្ពឺ ដែលជាមណ្ឌលទី2នេះ គណៈកម្មាធិការរៀបចំការប្រកួត យកតែ៣ក្រុមតែប៉ណ្ណោះ ដើម្បីឲ្យទៅចូលរួមការប្រកួតវគ្គផ្តាច់ព្រ័ត្រទូទាំងប្រទេស នៅរាជធានីភ្នំពេញ ថ្ងៃទី10 និងទី11 មីនា 2018 ខាងមុខនេះ។
ការប្រកួតជម្រុះក្នុងកម្មវិធី Tiger street Football Festival 2018 នឹងធ្វើឡើងនៅមណ្ឌលបន្ទាប់គឺ៖ ខេត្តបាត់ដំបង នៅថ្ងៃទី 3 – ទី 4 ខែកុម្ភៈឆ្នាំ 2018 នៅតារាងបាល់ទាត់វាលបែកចានទីរួមខេត្តបាត់ដំបង។
ដូច្នេះសូមកុំភ្លេចចូលរួមទស្សនាការប្រកួតជម្រុះនៅខេត្ត បាត់ដំបង ឲ្យបានច្រើនកុះករ។
ចំពោះសកម្មភាពផ្សេងៗនៃព្រឹត្តិការណ៍ Tiger street Football Festival 2018 នៅខេត្តកំពង់ស្ពឺ សូមចូលទៅកាន់ទំព័រហ្វេសប៊ុកផ្លូវការរបស់ស្រាបៀរថៃហ្គ័រ៖ www.facebook.com/TigerBeerKH
#TSFF2018
សូមពិសាដោយការទទួលខុសត្រូវ