កំពង់ស្ពឺ៖ ក្រោយពិធីបើកការប្រកួតបាល់ទាត់ Tiger Street Football Festival 2018 វគ្គជម្រុះមណ្ឌលទី2 នៅដីឡូឳញ៉ា ឈួន កម្សាន្ត ទីរួមខេត្តកំពង់ស្ពឺ ដែលមាន 35ក្រុមចូលរួមប្រកួតនោះ គឺពិតជាជក់ចិត្ត និងស្វិតស្វាញ មិនចាញ់មណ្ឌលដទៃនោះទេ បើទោះបីជានេះជាបទពិសោធន៍ដំបូងសម្រាប់អ្នកខេត្តកំពង់ស្ពឺក៏ដោយ។ ម្យ៉ាង ក្រុមនីមួយៗសុទ្ធតែមានបំណង់ចង់ដណ្តើមយកជ័យជំនះ ដើម្បីទទួលបានរង្វាន់យ៉ាងច្រើនពីក្រុមហ៊ុនស្រាបៀរថៃហ្គ័រ ដោយជើងឯកប្រចាំមណ្ឌលកំពង់ស្ពឺនេះទទួលបាន 1000$ និងស្រាបៀរថៃហ្គ័រ 10កេះ, លេខ២ទទួលបាន 500$ ស្រាបៀរថៃហ្គ័រ 10កេះ, និងលេខ 3 បាន 300$ ស្រាបៀរថៃហ្គ័រ 5កេះ, និង លេខ4 ទទួលបាន 150$ និងស្រាបៀរថៃហ្គ័រ5កេះផងដែរ។
ទន្ទឹមនិងនេះក្រុមទាំងសុទ្ធតែចង់ក្លាយជាម្ចាស់ជើងឯកប្រចាំតំបន់របស់ខ្លួន ដើម្បីអាចទទួលបានសិទ្ធិទៅចូលរួមប្រកួតនៅវគ្គផ្តាច់ព្រ័តបន្តទៀតនៅរាជធានីភ្នំពេញនាថ្ងៃទី10 និងទី11 មីនា 2018 ខាងមុខនេះ និងជាពិសេសមានឱកាសជួបផ្ទាល់ជាមួយកំពូលតារាបាល់ទាត់អន្តរជាតិ Ryan Giggs ខណៈដែរមណ្ឌលថ្មីមួយនេះជ្រើសយកជើងខ្លាំងតែ៣ក្រុមប៉ុណ្ណោះ។
សូមបញ្ជាក់ថា មណ្ឌលកំពង់ស្ពឺនេះគឹជាលើកដំបូងដែលក្រុមការងារ Tiger Street Football Festival 2018 បានមករៀបចំការប្រកួត ដើម្បីចូលរួមចំណែកក្នុងការលើកកម្ពស់សកម្មភាពកីឡា ក៏ដូចជាវេទិកាមួយសម្រាប់កីឡាករបាល់ទាត់ និងអ្នកស្នេហាវិស័យកីឡាបាល់ទាត់ បានបង្ហាញនូវទេពកោសល្យ ផ្លាស់ប្តូរបទពិសោធន៍ និងរៀនពីទម្រង់ថ្មីៗនៃការប្រកួត។
ដូចច្នេះសូមតាមដានទាំងអស់គ្នាបន្តទៀត ថាតើក្រុមណាខ្លះអាចបំបែកកញ្ចប់ថវិកាដ៏ច្រើនសន្ធឹកសន្ថាប់របស់ក្រុមហ៊ុនថៃហ្គ័រ និងទទួលបានកៅអីទៅវគ្គផ្តាច់ព្រ័តនៅភ្នំពេញថ្ងៃទី10 និងទី11 មីនា 2018 ខាងមុខនេះ។
ព័ត៌មានលម្អិតបន្ថែមអំពី Tiger Street Football Festival 2018 សូមចូលទៅកាន់ទំព័រហ្វេសប៊ុកផ្លូវការរបស់ស្រាបៀរថៃហ្គ័រ៖ www.facebook.com/TigerBeerKH
#TSFF2018
សូមពិសាដោយការទទួលខុសត្រូវ