
កំពង់ស្ពឺ៖ ការប្រកួតជម្រុះមណ្ឌលទី2 នៃពានរង្វាន់ Tiger Street Football Festival 2018 បានបើកជាផ្លូវការហើយហើយនាព្រឹកថ្ងៃទី28 ខែមករា ឆ្នាំ2018នេះ នៅដីឡូឧកញ៉ា ឈួន កំសាន្ត ទីរួមខេត្តកំពង់ស្ពឺ ដោយមានការចូលរួមពីក្រុមចំនួន35ក្រុម។ ហើយចំពោះក្រុមដែលចូលរួមក្នុងពិធីបើកក៏ទទួលបានវត្ថុអនុស្សាវរីយ៍ពីក្រុមហ៊ុនស្រាបៀរថៃហ្គ័រផងដែរ។
លោក Moon Yoo នាយកផ្នែកទីផ្សារនៃក្រុមហ៊ុនស្រាបៀរថៃហ្គ័រ បានលើកឡើងក្នុងពិធីបើកនោះថា នេះជាលើកដំបូង Tiger Street Football Festival 2018 បានវិលត្រឡប់មកវិញហើយ មិនតែប៉ុណ្ណោះព្រឹត្តិការណ៍កាន់តែធំជាងមុន និងមានមណ្ឌលប្រកួតរហូតដល់8ទីតាំង ក្រុមចូលរួមប្រកួតដល់ទៅជាង500ក្រុម កីឡាករសរុបជាង 3500នាក់ និងមានរង្វាន់ដ៏ច្រើនសរុប 50000 ដុល្លារ។ មិនតែប៉ុណ្ណោះក្រុមដែលប្រជែងបានកៅអីទៅចូលរួមប្រកួតវគ្គផ្តាច់ព្រ័ត្រនៅរាជធានីភ្នំពេញ និងមានឱកាសជួបផ្ទាល់ជាមួយកំពូលតារាបាល់ទាត់អន្តរជាតិ Ryan Giggs នៅថ្ងៃប្រកួតផ្តាច់ព្រ័ត្រនៅរាជធានីភ្នំពេញ។
លោក ទុយ វិច្ឆិកា តំណាងឲ្យសហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានលើកឡើងថា នេះគឺជាលើកទី៦ហើយដែលក្រុមហ៊ុនស្រាបៀថៃហ្គ័របានរៀបចំកម្មវិធីដ៏អស្ចារ្យ ក្នុងការផ្តល់ឱកាសដល់ប្អូនៗយុវជនដែលស្រលាញ់កីឡាបាល់បានបញ្ចេញសមត្ថភាព ប្រកួតប្រជែងដណ្តើមពាន់រង្វាន់។ ហើយជាធម្មតាការប្រកួតតែងតែចង់ទទួលបានជ័យជំនះ ប៉ុន្តែយ៉ាងណាក៏ដោយ សហព័ន្ធកីឡាបាល់ទាត់ និងក្រុមហ៊ុនស្រាបៀរថៃហ្គ័រ តែងតែសង្កត់ធ្ងន់លើកការគោរពវិន័យ ហើយសង្ឃឹមថាប្រកាន់ភ្ជាប់នូវស្មារតីកីឡា លេងដោយយុត្តិធម៌ (Fair Play) គោរពពេលវេលា គោរពអាជ្ញាកណ្តាល និងអ្នករៀបចំកម្មវិធី។
សូមបញ្ជាក់ថា សម្រាប់រដូវកាលទី6នេះ ការប្រកួត Tiger Street Football Festival នឹងរឹតតែស្វិតស្វាញ ព្រោះក្រុមដែលចូលរួមនីមួយៗសុទ្ធតែធ្លាប់ទទួលបានបទពិសោធន៍ច្រើនពីការប្រកួតនៅលើទីលាន Futsal នេះ។ យ៉ាងណាមិញការប្រកួតនៅមណ្ឌលទី2នេះ ក្រុមទាំងអស់នឹងត្រូវប្រកួតពេញ1ថ្ងៃ គឺថ្ងៃទី28 ខែមករា ដើម្បីស្វែងរកក្រុមជើងឯកចំនួន៣ក្រុមឡើងខ្លាំងឈានទៅប្រកួតវគ្គផ្តាច់ព្រ័ត្រទូទាំងប្រទេសនៅរាជធានីភ្នំពេញ៕
ព័ត៌មានលម្អិតបន្ថែមអំពី Tiger Street Football Festival 2018 សូមចូលទៅកាន់ទំព័រហ្វេសប៊ុកផ្លូវការរបស់ស្រាបៀរថៃហ្គ័រ៖ www.facebook.com/TigerBeerKH
#TSFF2018

សូមពិសាដោយការទទួលខុសត្រូវ





