ជារៀងរាល់ឆ្នាំ នៅថ្ងៃទី 26 ខែ មករា ជនជាតិអូស្ត្រាលីទាំងអស់ក្នុងពិភពលោក តែងតែប្រារព្ធពិធីបុណ្យជាតិរបស់ខ្លួន ដែលហៅថា Australia Day ដោយក្នុងនោះ ក្រុមហ៊ុនសាន់ស្តុប ប្រចាំនៅកម្ពុជា (Sunstop Cambodia) ដែលជាក្រុមហ៊ុនរបស់ប្រទេសអូស្ត្រាលី ក៏ចូលរួមអបអរសារទថ្ងៃបុណ្យជាតិ ប្រទេសអូស្ត្រាលីដែរ។
នៅលើពិភពលោក ប្រទេសដែលទទួលរងគ្រោះដោយជំងឺមហារីកស្បែកខ្ពស់ជាងគេ គឺប្រទេសអូស្ត្រាលី ដោយសារតែឥទ្ធិពលនៃ ពន្លឺព្រះអាទិត្យ និងកាំរស្មីយូវី ដូច្នេះហើយក្រុមហ៊ុន សាន់ស្តុប នៅឯប្រទេសអូស្ត្រាលី បានផលិតនូវឡេការពារកំដៅថ្ងៃ សាន់ស្តុប (Sunstop) ដែលមានគុណភាពខ្ពស់ ដើម្បីបំពេញតម្រូវការដល់ប្រជាជនអូស្ត្រាលី ដែលចង់ការពារស្បែកពីកាំរស្មីយូវី ដែលអាចបណ្តាលឱ្យមានជំងឺមហារីកស្បែក។ ក្រុមហ៊ុនសាន់ស្តុប មិនត្រឹមតែផលិត ឡេការពារកំដៅថ្ងៃ សម្រាប់តែប្រទេសអូស្ត្រាលីប៉ុណ្ណោះទេ ប៉ុន្តែ Sunstop ក៏ត្រូវបាននាំចូល មកកាន់ទីផ្សាប្រទេសកម្ពុជាផងដែរ ដើម្បីបំពេញតម្រូវការប្រជាជនកម្ពុជា ដែលចង់ការពារស្បែកពីកាំរស្មីយូវី ក៏ដូចជា ការពារស្បែកពីជំងឺមហារីក ជាមួយនឹងផលិតផលដែលមានគុណភាពខ្ពស់ និងត្រូវបានណែនាំដោយវេជ្ជបណ្ឌិតផ្នែកសើស្បែក។
គួរបញ្ចាក់ផងដែរថា ឡេការពារកំដៅថ្ងៃ Sunstop បានបំពេញតម្រូវការរបស់ប្រជាជនអូស្ត្រាលី ក៏ដូចជាប្រជាជនទូទាំងពិភពលោក អស់រយៈពេលប្រហែលជា 3 ទសវត្សរ៍មកហើយ ដោយសាន់ស្តុប មានលក់នៅក្នុងប្រទេសចំនួន 25 ទូទាំងពិភពលោក ហើយសាន់ស្តុប ត្រូវបានចុះក្នុងបញ្ជីនៃស្ថាប័ន TGA តាំងពីឆ្នាំ 1985 មកម្ល៉េះ (ដែលស្ថាប័ន TGA គឺជាផ្នែកមួយនៃនាយកដ្នានសុខាភិបាលនៃប្រទេសអូស្ត្រាលី)។ ចំណែកឯប្រទេសកម្ពុជាវិញ សាន់ស្តុប មានវត្តមានជាង 2 ទសវត្សរ៍មកហើយដែរ ដោយទទួលបានការគាំទ្រខ្លាំងពីសំណាក់ប្រជាជនខ្មែរគ្រប់វ័យ ព្រោះថា សាន់ស្តុប គឺជាផលិតផលដែលមានគុណភាពខ្ពស់ មានសារធាតុផ្សំភាគច្រើនគឺជាសារធាតុថ្នាំពេទ្យ ដូច្នេះវាការពារកំដៅថ្ងៃបានល្អ ។
ផលិតផលឡេការពារកំដៅថ្ងៃ សាន់ស្តុប ចែកចេញជា2ប្រភេទ គឺ ប្រភេទ SPF 30+ និង SPF 50+។ សម្រាប់ឡេការពារកំដៅថ្ងៃ សាន់ស្តុប SPF 30+ គឺជាឡេការពារកំដៅថ្ងៃសម្រាប់មនុស្សទូទៅ ដែលចង់ការពារស្បែកពីកំដៅថ្ងៃជារៀងរាល់ថ្ងៃ។ ដោយឡែកចំពោះប្រភេទ SPF 50+ វិញ គឺសម្រាប់អ្នកដែលចង់ទទួលបានការការពារខ្លាំង ជាពិសេសសម្រាប់អ្នកដែលធ្វើការក្រោមពន្លឺថ្ងៃយូរលើសពី 4 ម៉ោង ឬ អ្នកដែលមានស្បែកស ហើយងាយនឹងប្រតិកម្មនៅពេលត្រូវពន្លឺថ្ងៃ។ ម្យ៉ាងទៀតអ្វីដែលល្អសម្រាប់ឡេការពារកំដៅថ្ងៃទាំង2នេះគឺ អាចប្រើបានទាំងដងខ្លួន និងផ្ទៃមុខ ហើយកូនក្មេងក៏អាចប្រើបានដែរ។ ឡេការពារកំដៅថ្ងៃ សាន់ស្តុប ក៏អាចប្រើជំនួសម្សៅទ្រនាប់ មុនពេលតុបតែងមុខក៏បាន។ ឡេលាបការពារកំដៅថ្ងៃ Sunstop SPF 30+ មាន2ចំណុះ – ដបតូច ចំណុះ 45ml (រាងតូចល្មម ងាយស្រួលយកទុកដាក់តាមខ្លួន) ។ ដបធំ ចំណុះ 120ml (ដបធំប្រើបានយូរ)។
- ឡេលាបការពារកំដៅថ្ងៃ Sunstop SPF 50+ មានតែមួយចំណុះប៉ុណ្ណោះគឺ ចំណុះ 50ml។
សាន់ស្តុប គឺជាជម្រើសដ៏ល្អបំផុតសម្រាប់ប្រជាជនកម្ពុជា ដែលចង់ការពារស្បែកពីកាំរស្មី យូវី ក៏ដូចជាជំងឺមហារីកស្បែក សូម្បីតែកញ្ញា ពេជ្រ សោភា ដែលជាតារាចំរៀងដ៏ល្បី ក៏ប្រើប្រាស់ ឡេការពារកំដៅថ្ងៃ Sunstop ជារៀងរាល់ថ្ងៃដែរ។ សាន់ស្តុប មានលក់នៅគ្រប់ ឱសថស្ថានតូចធំនានាទូទាំងប្រទេសកម្ពុជា។ ប្រសិនបើអ្នករស់នៅទីក្រុងភ្នំពេញ អ្នកអាចរកជាវនៅតាមបណ្តាលផ្សារទំនើប តូចធំ ឱសថស្ថានម្តុំផ្សាអូឡាំពិក ឬ ឱសថស្ថានម្តុំផ្សាតាប៉ាង ចំណែកឯអ្នករស់នៅបណ្តាលខេត្តផ្សេងៗ លោកអាចរកជាវបាននៅតាមបណ្តាល ផ្សារម៉ាត ឬ ឱសថស្ថាននៅក្នុងតំនប់ដែលអ្នករស់នៅ។ សំរាប់ពត៌មានបន្ថែម សូមទំនាក់ទំនងតាមរយៈបណ្តាញសង្គមហ្វេសបុកផ្ទាល់ www.facebook.com/SunstopCambodia ។
សាន់ស្តុប គឺជាផលិតផលពិតរបស់ប្រទេសអូស្ត្រាលី!