ក្រុមហ៊ុន Havas Riverorchid Cambodia ដែលជាក្រុមហ៊ុនផ្សព្វផ្សាយពាណិជ្ជកម្មឈានមុខគេនៅកម្ពុជា បានចាប់ផ្តើមឆ្នាំថ្មី ឆ្នាំ2018 ដោយការរៀបចំដំណើរកម្សាន្តប្រចាំឆ្នាំទៅកាន់ខេត្តកោះកុង។
ខេត្តកោះកុងត្រូវបានជ្រើសរើសជាទិសដៅដំណើរកម្សាន្ត ក្នុងន័យប្តេជ្ញាចិត្ត របស់ក្រុមហ៊ុន Havas Riverorchid ក្នុងការភ្ជាប់ទំនាក់ទំនង និងពង្រីកការយល់ដឹងបន្ថែមពីកម្ពុជាទាំងមូល រួមទាំងតំបន់ដាច់ស្រយាល។
Havas Riverorchid Cambodia បានប្តេជ្ញាចិត្តចូលរួមក្នុងសកម្មភាពមនុស្សធម៌ ក្នុងន័យផ្តល់នូវការឧបត្ថម្ភគាំទ្រដល់ប្រជាជនជួបការលំបាកក្នុងប្រទេសកម្ពុជា។
ក្នុងការចូលរួមចំណែកនៃសកម្មភាពនេះ ក្រុមហ៊ុន Havas Riverorchid Cambodia បាន បរិច្ចាគសម្ភារៈសិក្សា និងថវិការមួយចំនួនដល់សិស្សានុសិស្សចំនួន 188នាក់ នៅបឋមសិក្សាតាតៃ។ ក្នុងនោះក្រុមហ៊ុន Unilever Cambodia ដែលជាអតិថិជនរបស់ Havas Riverorchid Cambodia ក៏រីករាយចូលរួមបរិច្ចាគផលិតផលមួយចំនួនដូចជាថ្នាំដុសធ្មេញស៊ីកណល អំបិល ម្លួរ និងសាប៊ូដុសខ្លួនកម្ចាត់មេរោគឡៃប៊យ ដល់សិស្សានុ សិស្ស និងគ្រូបង្រៀននៅទីនោះផងដែរ។
លោក Anthony Keck អគ្គនាយកក្រុមហ៊ុន Havas Riverorchid ប្រចាំកម្ពុជាបានមាន ប្រសាសន៍ថា “យើងទទួលបានសមិទ្ធផលជាច្រើនពីការងារនៅកម្ពុជា។ ការអភិវឌ្ឍន៍ និង ភាពរស់រវើកនៃប្រទេសបានធ្វើឱ្យការងាររបស់យើងកាន់តែមានភាព ភ្ញាក់ផ្អើល ហើយវាពិតជាមានតម្លៃណាស់ ក្នុងបង្ហាញដល់អតិថិជនរបស់យើង និងយុទ្ធនាការនានារបស់ពួកគេ។ លោក Anthony Keck បានបន្ថែមថា “វាពិតជាត្រឹមត្រូវណាស់ដែលយើងអាចបរិច្ចាកបន្តិចបន្តួចពេលយើងមានឱកាស ហើយយើងពិតជារីករាយណាស់ដែលពេលនេះយើងមានឱកាសឧបត្ថម្ភដល់កុមារដែលត្រូវការជំនួយពីយើង។
យើងមានបុគ្គលិកខ្មែរ ឆ្នើមជាច្រើននាក់ ដែលកំពុងបម្រើការងារនៅគ្រប់ផ្នែក និងគ្រប់កម្រិត នៅក្នុងក្រុមហ៊ុនរបស់យើង ហើយប្រហែលជាកុមារ ទាំងនេះ អាចនឹងមកបន្តដំណែងពួកគេនៅថ្ងៃអនាគត។
ក្នុងកម្មវិធីដំណើរកម្សាន្តនេះ បុគ្គលិកសរុប 115 នាក់ បានចូលរួមលែងល្បែងកម្សាន្តនានាដើម្បីពង្រឹងសាមគ្គីភាព និងរីករាយជាមួយការកម្សាន្តនៅតំបន់ទេសចរពិសេសរយៈពេល 3ថ្ងៃ នៅខេត្តកោះកុង៕