ព្រះសីហនុ៖ ការប្រកួតជម្រុះថ្ងៃដំបូងនៃពានរង្វាន់ Tiger Street Football Festival 2018 មណ្ឌលទី1នៅខេត្តព្រះសីហនុ ដែលមាន54ក្រុមចូលរួមប្រកួតនោះ គឺពិតជាជក់ចិត្ត និងស្វិតស្វាញមែន។ ព្រោះក្រុមនីមួយៗសុទ្ធតែមានមហិច្ឆតាចង់ដណ្តើមយកជ័យជំនះក្លាយជាម្ចាស់ជើងឯកប្រចាំតំបន់របស់ខ្លួន ដើម្បីទទួលបានប្រាក់រង្វាន់យ៉ាងច្រើនពីក្រុមហ៊ុនស្រាបៀរថៃហ្គ័រ និងអាចទទួលបានសិទ្ធិទៅចូលរួមប្រកួតនៅវគ្គផ្តាច់ព្រ័ត្របន្តទៀតនៅរាជធានីភ្នំពេញ នាថ្ងៃទី10 និងទី11 មីនា 2018 ខាងមុខនេះ។
ជាក់ស្តែងក្រុមបាល់ទាត់ ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ A ដែលជាអតីតក្រុមជើងឯក ត្រូវប្រកួតការពារដំណែងរបស់ទល់និង ក្រុមអតីតជើងឯករង វឌ្ឍនវិជ្ជា។ ក្នុងការប្រកួតរយៈពេល 12នាទីនោះ ក្រុមទាំងពីរបានខិតខំប្រកួតយ៉ាងស្វិតស្វាញ និង ជក់ចិត្តបំផុត។ ជាលទ្ធផលក្រុមស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ A អាចយកឈ្នះលើ ក្រុមវឌ្ឍនវិជ្ជា ក្នុងលទ្ធផល 3-2 នៅវគ្គជម្រុះដំបូងនេះ។
ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ A ដែលមានកីឡាករឆ្នើមៗ នៅតែធ្វើបានល្អដដែល ដោយអាចគ្រប់គ្រងការវាយសម្រុករបស់ក្រុម វឌ្ឍនវិជ្ជា និងស្វែងរកគ្រាប់បាល់ជ័យជម្នះទាល់តែបាន។ តែយ៉ាងណាក្រុមជើងខ្លាំងមួយនេះត្រូវសម្លឹងទៅរកជើងឯកបន្ដទៀត ដើម្បីបានឱកាសទៅលេងវគ្គផ្ដាច់ព្រ័ត្រនៅភ្នំពេញ ក៏ដូចជាការពារតំណែងជើងឯកប្រចាំមណ្ឌលព្រះសីហនុរបស់ខ្លួន។
គួររំលឹកផងដែរថា កាលពីរដូវកាលមុន Tiger Street Football Festival 2017 ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ A បានយកឈ្នះលើក្រុម វឌ្ឍនវិជ្ជា ក្នុងលទ្ធផល 4-1 នៅវគ្គផ្ដាច់ព្រ័ត្រ។ ក្រោយពីឈ្នះពានរង្វាន់ប្រចាំតំបន់ហើយ ក្រុមស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ A នេះ ក៏បានទៅធ្វើដំណើរនៅភ្នំពេញប្រកួតផ្ដាច់ព្រ័ត្រទូទាំងប្រទេសផងដែរ។ ដូចច្នេះសូមតាមដានទាំងអស់គ្នាបន្តទៀត ថាតើក្រុមណាខ្លះអាចបំបែកកញ្ចប់ថវិកាដ៏ច្រើនសន្ធឹកសន្ថាប់របស់ក្រុមហ៊ុនថៃហ្គ័រ និងទទួលបានកៅអីទៅវគ្គផ្តាច់ព្រ័ត្រនៅភ្នំពេញថ្ងៃទី10 និងទី11 មីនា 2018 ខាងមុខនេះ និងជាពិសេសមានឱកាសជួបផ្ទាល់ជាមួយកំពូលតារាបាល់ទាត់អន្តរជាតិ Ryan Giggs ផងដែរ។
ព័ត៌មានលម្អិតបន្ថែមអំពី Tiger Street Football Festival 2018 សូមចូលទៅកាន់ទំព័រហ្វេសប៊ុកផ្លូវការរបស់ស្រាបៀរថៃហ្គ័រ៖ www.facebook.com/TigerBeerKH
#TSFF2018
សូមពិសាដោយការទទួលខុសត្រូវ