ព្រះសីហនុ៖ ពានរង្វាន់ក្របខ័ណ្ឌ Tiger Street Football Festival 2018 បានបើកការប្រកួតវគ្គជម្រុះជាផ្លូវការមណ្ឌលទី1នៅខេត្តព្រះសីហនុហើយនាព្រឹកថ្ងៃទី20 ខែមករាឆ្នាំ2018នេះ ដោយមានការចូលរួមពីក្រុមចំនួន54 ក្រុម។ ហើយចំពោះក្រុមដែលចូលរួមក្នុងពិធីបើកក៏ទទួលបានរង្វាន់អនុស្សាវរីយ៍ពីក្រុមហ៊ុនស្រាបៀរថៃហ្គ័រផងដែរ។
លោក ម៉ៃ តុលា អគ្គលេខាធិការរងសហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានលើកឡើងក្នុងពិធីបើកនោះថា នេះគឺជាលើកទី6 ហើយដែលក្រុមហ៊ុនស្រាបៀថៃហ្គ័របានរៀបចំកម្មវិធីដ៏អស្ចារ្យ ក្នុងការផ្តល់ឱកាសដល់ប្អូនៗយុវជនដែលស្រលាញ់កីឡាបាល់ទាត់ដើម្បីបានបញ្ចេញសមត្ថភាព និងប្រកួតប្រជែងដណ្តើមពាន់រង្វាន់។ ហើយជាធម្មតាការប្រកួតតែងតែចង់ទទួលបានជ័យជំនះ ប៉ុន្តែយ៉ាងណាក៏ដោយ សហព័ន្ធកីឡាបាល់ទាត់ និងក្រុមហ៊ុនស្រាបៀរថៃហ្គ័រ តែងតែសង្កត់ធ្ងន់លើកការគោរពវិន័យ ហើយសង្ឃឹមថា ប្រកាន់ភ្ជាប់នូវស្មារតីកីឡាលេងដោយយុត្តិធម៌ (Fair Play) គោរពពេលវេលា គោរពអាជ្ញាកណ្តាល និងអ្នករៀបចំកម្មវិធី។
ក្នុងឱកាសនោះផងដែរ លោក Moon Yoo នាយកផ្នែកទីផ្សារនៃក្រុមហ៊ុនស្រាបៀរថៃហ្គ័រ បានលើកឡើងថា Tiger Street Football Festival ឆ្នាំ 2018 បានវិលត្រឡប់មកវិញហើយ មិនតែប៉ុណ្ណោះព្រិត្តិការណ៍កាន់តែធំជាងមុន និងមានមណ្ឌលប្រកួតរហូតដល់8 មណ្ឌល ក្រុមចូលរួមប្រកួតដល់ទៅជាង500ក្រុម មានកីឡាករសរុបជាង 3500នាក់ និងមានប្រាក់រង្វាន់ដ៏ច្រើនសរុប 50000ដុល្លារ។ មិនតែប៉ុណ្ណោះក្រុមដែលប្រជែងបានកៅអីទៅចូលរួមប្រកួតវគ្គផ្តាច់ព្រ័ត្រនៅរាជធានីភ្នំពេញ និងមានឱកាសជួបផ្ទាល់ជាមួយកំពូលតារាបាល់ទាត់អន្តរជាតិ Ryan Giggs នៅថ្ងៃប្រកួតផ្តាច់ព្រ័ត្រនៅរាជធានីភ្នំពេញ ថ្ងៃទី10 និងទី11 មីនា 2018 ខាងមុខនេះ។
សម្រាប់រដូវកាលទី6នេះ ការប្រកួត Tiger Street Football Festival នឹងរឹតតែស្វិតស្វាញ និងខ្លាំងក្លា ពីព្រោះក្រុមដែលចូលរួមនីមួយៗសុទ្ធតែធ្លាប់ទទួលបានបទពិសោធន៍ជាច្រើនពីការប្រកួតនៅលើទីលានហ្វុតសាល់នេះ។ យ៉ាងណាមិញ ការប្រកួតនៅមណ្ឌលដំបូងនេះ ក្រុមទាំងអស់នឹងត្រូវប្រកួតគ្នារយៈពេល២ថ្ងៃពេញគឺចាប់ពីថ្ងៃទី20 ដល់ 21 ខែមករា ដើម្បីស្វែងរកក្រុមជើងខ្លាំងចំនួន6ក្រុមឡើងឈានទៅប្រកួតវគ្គផ្តាច់ព្រ័តទូទាំងប្រទេសនៅរាជធានីភ្នំពេញ។
ចំពោះច្បាប់នៃការប្រកួតខាងលើនេះដែរ មួយប្រកួតមានតែ១២នាទីប៉ុណ្ណោះ ខណៈដែលកីឡាករមាន៥ម្នាក់ម្ខាង ហើយមាន2នាក់សម្រាប់ចាំផ្លាស់ប្ដូរ ប្រសិនបើមានបញ្ហាណាមួយកើតឡើង។ កីឡាករត្រូវមានអាយុចាប់ពី18ឆ្នាំឡើងទៅ ហើយកីឡាករម្នាក់លេងបានតែ១ក្រុមប៉ុណ្ណោះ។ កីឡាករធ្លាប់បាននឹងកំពុងលេងលីកកំពូលកម្ពុជា៣រដូវកាលចុងក្រោយ នឹងមិនអនុញ្ញាតឱ្យចូលប្រកួតទេ ហើយក្នុង1ក្រុមមានកីឡាករបរទេសមិនលើសពីរនាក់ឡើយ។
ការប្រកួតនៅមណ្ឌលព្រះសីហនុនេះ ក្រុមដែលប្រជែងបានចំណាត់ថ្នាក់លេខ1នឹងទទួលបានប្រាក់រង្វាន់ 1500ដុល្លារ និងស្រាបៀរថៃហ្គ័រ 10កេស ក្រុមលេខ2ទទួលបាន1000ដុល្លារ និងស្រាបៀរថៃហ្គ័រ 05កេស ក្រុមលេខ៣ទទួលបាន 500ដុល្លារនិងស្រាបៀរថៃហ្គ័រ 05កេស ក្រុមលេខ4 ទទួលបាន 200ដុល្លារនិងស្រាបៀរថៃហ្គ័រ 05កេស ។
សូមដូច្នេះសូមកុំភ្លេចចូលរួមទស្សនាកម្មវិធីប្រកួតជម្រុះមណ្ឌលដំបូងនៅឆេ្នរអូរឈើទាល ទីរួមខេត្ត ព្រះសីហនុ នៅថ្ងៃទី 20 ដល់ 21 ខែមករា ឆ្នាំ2018 ។
ព័ត៌មានលម្អិតបន្ថែមអំពី Tiger Street Football Festival 2018 សូមចូលទៅកាន់ទំព័រហ្វេសប៊ុកផ្លូវការរបស់ស្រាបៀរថៃហ្គ័រ៖ www.facebook.com/TigerBeerKH
#TSFF2018
សូមពិសាដោយការទទួលខុសត្រូវ