ព្រះសីហនុ៖ ព្រឹតិ្តការណ៍ Tiger Street Football Festival បានមកដល់ខេត្តព្រះសីហនុហើយនៅថ្ងៃទី20 ដល់ថ្ងៃទី 21ខែមករា នេះ ជាមួយនឹងក្រុមចូលរួម 54ក្រុម ដើម្បីប្រកួតដណ្តើម៦កៅអីសម្រាប់ទៅវគ្គផ្តាច់ព្រ័ត្រនៅរាជធានីភ្នំពេញ។
ព្រឹតិ្តការណ៍ Tiger Street Football Festival គឺជាការប្រកួតកីឡាហ្វ៊ូតសាលដំបូង និងធំជាងគេនៅក្នុងប្រទេសកម្ពុជា ហើយបានប្រារព្ធធ្វើឡើងជារៀងរាល់ឆ្នាំចាប់តាំងពីឆ្នាំ2013 មកម្លេះ។ កម្មវិធីនេះត្រូវបានរៀបចំឡើងដោយក្រុមហ៊ុនស្រាបៀរថៃហ្គ័រដើម្បីចូលរួមចំណែកក្នុងការលើកកម្ពស់សកម្មភាពកីឡាក៏ដូចជាវេទិកាមួយសម្រាប់កីឡាករបាល់ទាត់ និងអ្នកស្នេហាវិស័យបាល់ទាត់ដើម្បីបង្ហាញទេពកោសល្យ ផ្លាស់ប្តូរបទពិសោធន៍ និងរៀនពីទម្រង់ថ្មីៗនៃការលេង។
អ្នកស្រី ថោង បវរលក្ខិណា ដែលជានាយកម៉ាកផលិតផលស្រាបៀរថៃហ្គ័រ បានថ្លែងក្នុងពិធីសន្និសីទសារព័ត៌មានកាលពីរសៀលថ្ងៃទី 19 ខែមករា នេះឲ្យដឹងថា ព្រឹត្តិការណ៍ប្រកួតបាល់ទាត់ Tiger Street Football Festival ប្រចាំឆ្នាំ 2018 រដូវកាលទី6 បានត្រឡប់មកវិញទៀតហើយ និងកាន់តែជាព្រឹត្តិការណ៍ដ៏ធំអស្ចារ្យ ក្រុមចូលរួមប្រកួតកាន់តែច្រើន និងមានប្រាក់រង្វាន់សរុបរហូតដល់ 50000ដុល្លារ។
Tiger Street Football Festival ឆ្នាំ2018 នេះ មណ្ឌលប្រកួតកើនឡើងរហូតដល់ប្រាំបីខេត្តក្រុងទូទាំងប្រទេស រួមមាន ខេត្តព្រះសីហនុ ខេត្តកំពង់ស្ពឺ ខេត្តបាត់ដំបង ខេត្តសៀមរាប ក្រុងប៉ោយប៉ែត ខេត្តកំពង់ចាម ក្រុងតាខ្មៅខេត្តកណ្តាល និងរាជធានីភ្នំពេញ។ រង្វាន់សរុបកាន់តែធំអស្ចារ្យ រហូតដល់ 50000ដុល្លារ។ ក្រុមជាង500ក្រុម ត្រូវបានរំពឹងថា នឹងចូលរួមការប្រកួតដណ្ដើមតំណែងជើងឯក Tiger Street Football Festival ឆ្នាំ 2018 នេះ ។ ជាពិសេសមានឱកាសជួបផ្ទាល់ជាមួយកំពូលតារាបាល់ទាត់អន្តរជាតិ Ryan Giggs នៅថ្ងៃប្រកួតផ្តាច់ព្រ័ត្រនៅរាជធានីភ្នំពេញ ថ្ងៃទី10 និងទី11 មីនា 2018 ខាងមុខនេះ។
ដូច្នេះសូមកុំភ្លេចចូលរួមទស្សនាកម្មវិធីព្រឹត្តិការណ៍ប្រកួតបាល់ទាត់ Tiger Street Football Festival 2018 ជាពិសេសកម្មវិធីប្រកួតជម្រុះមណ្ឌលដំបូងនៅឆេ្នរអូរឈើទាល ទីរួមខេត្ត ព្រះសីហនុ នាព្រឹកថ្ងៃទី 20 ដល់ 21 ខែមករា ឆ្នាំ2018 នេះតទៅ ដោយមាន54ចូលរួមប្រកួតសម្រាប់មណ្ឌលដំបូងនេះ។
ព័ត៌មានលម្អិតបន្ថែមអំពី Tiger Street Football Festival 2018 សូមចូលទៅកាន់ទំព័រហ្វេសប៊ុកផ្លូវការរបស់ស្រាបៀរថៃហ្គ័រ៖ www.facebook.com/TigerBeerKH
#TSFF20
សូមពិសាដោយការទទួលខុសត្រូវ