ភ្នំពេញ៖ ក្រុមហ៊ុន អ៊សខ្មែរ ត្រូវបានបង្កើតឡើងតាំងពីឆ្នាំ2001 ដែលដំណើរការទៅលើការចែកចាយផលិតផលម្ហូបអាហារ និងភេសជ្ជៈនានាដែលមានគុណភាពខ្ពស់គ្រប់ប្រភេទនៅក្នុងព្រះរាជាណាចក្រកម្ពុជា ដើម្បីឆ្លើយតប និងបម្រើទៅតាមសេចក្ដីត្រូវការ ក៏ដូចជាកំណើននៃចំនួនអតិថិជនក្នុងវិស័យនេះ ដែលជាការរួមចំណែកមួយនៅក្នុងចលករសំខាន់ៗជួយជំរុញកំណើនសេដ្ឋកិច្ចកម្ពុជាផងដែរ ។
ផលិតផលទាំងអស់របស់ក្រុមហ៊ុន អ៊សខ្មែរ រួមមានសាច់ដែលមានគុណភាពខ្ពស់ដូចជា សាច់គោអូស្ត្រាលី និងអាមេរិក សាច់ចៀមអូស្ត្រាលី អយស្ទ័របារាំង ថ្លើមក្ងាន ពងត្រីកាវីយ៉ា ផលិតផលគ្រឿងផ្សំដុតនំដែលមានគុណភាព ឈីស ស្រាបៀរនាំចូលមកពីប្រទេសប៊ែលហ្សីក រួមជាមួយស្រាក្រហម និងស្រាវីស្គីជាច្រើនមុខទៀតផងដែរ។ ដោយឡែកម៉ាកសញ្ញានៃផលិតផលមួយក្នុងចំណោមផលិតផលទាំងអស់របស់ក្រុមហ៊ុន អ៊សខ្មែរ ដែលទទួលបានសិទ្ធិនាំចូល និងចែកចាយផ្ដាច់មុខនៅក្នុងប្រទេសកម្ពុជា គឺផលិតផលស្រាវីស្គីម៉ាក Macallan ។ រាល់អតិថិជនទាំងអស់នៅក្នុងប្រទេសកម្ពុជាអាចជឿជាក់បានថា ស្រាវីស្គីម៉ាក Macallan ដែលចេញពីក្រុមហ៊ុន អ៊សខ្មែរ គឺជាផលិតផលសុទ្ធល្អយ៉ាងពិតប្រាកដ។ សូមទាក់ទងមកកាន់ក្រុមហ៊ុនដោយផ្ទាល់ដើម្បីទទួលបានព័ត៌មានលម្អិតបន្ថែម ។
នៅក្នុងពិធីសន្និសីតសារព័ត៌មានប្រកាសជាផ្លូវការនៃទទួលសិទ្ធិនាំចូល និងចែកចាយនូវប្រភេទស្រាវីស្គីដ៏ល្បីល្បាញម៉ាក Macallan កាលពីព្រឹកថ្ងៃទី19 ខែមករា ឆ្នាំ2018 កន្លងទៅនេះ លោក Vincent Ng ជានាយកគ្រប់គ្រងទូទៅនៃក្រុមហ៊ុន អ៊សខ្មែរ បានលើកឡើងថា ក្រុមហ៊ុន អ៊សខ្មែរ មានបទពិសោធន៍ច្បាស់លាស់លើការនាំចូល និងចែកចាយនូវផលិតផលម្ហូបអាហារ និងភេសជ្ជៈដែលនាំចូលមកពីបណ្តាប្រទេសនានានៅជុំវិញពិភពលោក។ ដោយឡែកសម្រាប់ព្រឹកនេះ យើងមានសេចក្ដីសោមនស្សរីករាយក្នុងការប្រកាសជាសាធារណៈដែលបានទទួលសិទ្ធិនាំចូល និងចែកចាយនូវប្រភេទស្រាវីស្គីម៉ាក Macallan ដែលជាប្រភេទស្រាមានឈ្មោះបោះសំឡេងយ៉ាងខ្លាំងជាសាកលក្រោមការទទួលស្គាល់ស្របច្បាប់ពីស្ថាប័នពាក់ព័ន្ធនៅក្នុងព្រះរាជាណាចក្រកម្ពុជា។ ជាមួយនឹងវត្តមានថ្មីនៃស្រាវីស្គីពិត រសជាតិពិតរបស់ស្រាវីស្គីម៉ាក Macallan នាពេលនេះ អតិថិជនទាំងអស់អាចមកស្វែងរក និងទទួលយកនូវបទពិសោធន៍ថ្មីនៃការទទួលទានស្រាដ៏ល្បី ស័ក្ដិសមនឹងកិត្តិយសដ៏ថ្លៃថ្នូររបស់លោកអ្នក ។
នៅក្នុងឱកាសនោះផងដែរ លោក យ៉ុន យុត្ថាណា នាយកគ្រប់គ្រងផ្នែកអភិវឌ្ឍពាណិជ្ជកម្ម ក៏បានថ្លែងផងដែរថា សម្រាប់ក្រុមហ៊ុន អ៊សខ្មែរ ពិតជាមានកិត្តិយសដែលមានការទទួលស្គាល់ និងផ្តល់សិទ្ធិសពីសំណាក់ក្រុមហ៊ុនស្រាវីស្គីម៉ាក Macallan ។ យើងជឿជាក់ថាកាលពីពេលកន្លងទៅ គឺមានអតិថិជនមួយចំនួនទិញប៉ះចំស្រាវីស្គីមិនសុទ្ធ ឬក្លែងក្លាយច្រើននៅតាមបណ្តាហាង ឬទីកន្លែងលក់ផ្សេងៗ ប៉ុន្តែសម្រាប់ស្រាវីស្គីដែលនាំចូលគ្រប់ប្រភេទរបស់ក្រុមហ៊ុន អ៊សខ្មែរ គឺធានាសុទ្ធ 100% គ្មានការក្លែងបន្លំនោះឡើយ ហើយក្រៅពីប្រភេទស្រាវីស្គី យើងនៅមានស្រាផ្សេងៗជាច្រើនទៀត ដែលក្នុងនោះរាប់ទាំងប្រភេទស្រាក្រហម ដ៏ដូចជាភេសជ្ជៈផ្សេងៗផងដែរ ។ សូមមកទទួលយកនូវផលិតផលពិត ផលិតផលសុទ្ធ មានគុណភាពខ្ពស់របស់ក្រុមហ៊ុន អ៊សខ្មែរ ទាំងអស់គ្នា ។
សូមបញ្ជាក់ផងដែរថា ផលិតផលម្ហូបអាហាររបស់ក្រុមហ៊ុន អ៊សខ្មែរ ក៏មានដាក់តាំងលក់នៅក្នុងហាង THE PROVIDORE ដែលមានទីតាំងស្ថិតនៅអគារលេខ 67 ផ្លូវសុធារស់ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ៕