ភ្នំពេញ៖ មកទទួលយកនូវភាពសប្បាយរីករាយក្នុងរាត្រីដ៏អស្ចារ្យជាមួយនឹងកម្មវិធី WINE & CHEESE ដែលស្ថិតនៅកណ្តាលនៃរាជធានីភ្នំពេញ។ ព្រឹត្តិការណ៍មួយនេះមានប្រជុំនូវស្រាក្រហមដែលល្បីៗ ជាច្រើនប្រភេទខុសៗគ្នា ជារៀងរាល់ខែ ហើយនៅក្នុងនោះដែផងរលោកអ្នកនឹងទទួលបានឱកាសដើម្បីជ្រើសរើសស្រាក្រហមដែលចូលចិត្តមកពីជុំវិញពិភពលោកផងដែរ។
សូមបង្វែរអារម្មណ៍មកធ្វើដំណើរជាមួយយើងខ្ញុំទៅកាន់ប្រទេស CHILE ដើម្បីទទួលយកភាពឈ្ងុយឆ្ងាញ់នៃស្រាក្រហម CHILEAN រួមទាំង BALDUZZI ដែលបានត្រៀមជាស្រេចយ៉ាងល្អបំផុត ហើយក៏ការបន្តដំណើរទៅប្រទេស South Africa ដើម្បីភ្លក្សរសជាតិស្រាក្រហមដ៏ឈ្ងុយឆ្ងាញ់។ ស្រាក្រហមសាកសមយ៉ាងល្អឥតខ្ចោះ ហើយពេញលក្ខណៈបើបានញាំជាមួយនឹងឈីសដែលមានរសជាតិឈ្ងុយឆ្ងាញ់មកពីគ្រប់តំបន់នៅក្នុងពិភពលោក។
យើងខ្ញុំបាននាំយកមកតែឈីសដែលមានស្តង់ដារអន្ដរជាតិល្អៗតែប៉ុណ្ណោះ ហើយស្រាក្រហមនិមួយៗត្រូវបានរៀបគូជាស្រេចជាមួយនឹងឈីសថ្មីៗដ៏គួរឱ្យចង់ទទួលទាន។
A RACLETTE STATION ការប្រគុំតន្ត្រី និងមិត្តភក្តិល្អៗ វាជាគ្រឿងផ្សំយ៉ាងអស្ចារ្យដែលធ្វើឱ្យរាត្រីនៃ WINE & CHEESE ក្លាយជារាត្រីមួយដែលមិនអាចបំភ្លេចបាន។ សំបុត្រមានលក់ម្នាក់ត្រឹមតែ 35 ដុល្លារអាមេរិច (សម្រាប់ការកក់ទុកមុន) និងតម្លៃ 40 ដុល្លារអាមេរិចសម្រាប់ការទិញនៅក្នុងថ្ងៃកម្មវិធី។
ព្រឹត្តិការណ៍បន្ទាប់ នឹងប្រារព្វនៅថ្ងៃទី7 ខែកុម្ភៈ និងថ្ងៃទី7 ខែមីនា ឆ្នាំ2018 ចាប់ពីម៉ោង 6:30ល្ងាច រហូតដល់ម៉ោង 9:00យប់៕