ក្រុមហ៊ុន ទ្រី ផេដ អ៊ីស៊ូហ្ស៊ុ សេល ខេមបូឌា ឯ.ក ដាក់បង្ហាញជាផ្លូវការនូវរថយន្ដថ្មីម៉ូដែល “ភីកអាប់ Isuzu D-Max V-Cross 4×4 Limited Edition!” នេះគឺជារថយន្តប្រណាំងដែលមានល្បឿនលឿនបំផុតដែលបញ្ជាក់បន្ថែមពីអត្ថន័យនៃការផ្សងព្រេង និងនៅលើផ្លូវលំបាកៗគ្រប់ទីកន្លែង។ រថយន្ដនេះមានរូបរាងស្អាតជាងមុន និង ធន់ រឹងមាំ ជាងមុន ដើម្បីឆ្លើយតបទៅនឹងស្ថានភាពផ្លូវលំបាកៗ នៅគ្រប់កាលៈទេសៈទាំងអស់។ វាក៏មានភ្ជាប់មកជាមួយនូវការរចនាប្លែកអស្ចារ្យថ្មីសម្រាប់អ្នកបើកបរកម្ពុជាដែលពិតជាកម្ររកបាន។
លោក Hisao Ito ប្រធានក្រុមហ៊ុន ទ្រី ផេដ អ៊ីស៊ូហ្ស៊ុ សេល ខេមបូឌា ឯ.ក ជាអ្នកតំណាងចែកចាយរថយន្ត អ៊ីស៊ូហ្ស៊ុ នៅក្នុងប្រទេសកម្ពុជាបានបញ្ជាក់ថា “ ជាមួយនឹងការបន្តសកម្មភាពរបស់ ទ្រី ផេដ គ្រុប នេះបានធ្វើ
ឲ្យមានការទទួលស្គាល់យ៉ាងទូលំទូលាយនូវរថយន្ដ “អ៊ីស៊ូហ្ស៊ុ D-Max” និង “អ៊ីស៊ូហ្ស៊ុ MU-X”។ អ្នកប្រើប្រាស់រថយន្តនៅកម្ពុជាមានទំនុកចិត្តខ្ពស់ ចំពោះភាពរឹងមាំនៃផលិតផល និងភាពធន់ នៃម៉ាស៊ីន អ៊ីស៊ូហ្ស៊ុ ប្ល៊ូផៅវើ ដែលមានលក្ខណៈសន្សំសំចៃ រឹងមាំ និងការផ្តល់ជូននូវសេវាកម្មល្អតាមស្តង់ដា អ៊ីស៊ូហ្ស៊ុ ពី មជ្ឈមណ្ឌលសេវាកម្ម អ៊ីស៊ូហ្ស៊ុ។ ដើម្បីបង្កើនជម្រើសសម្រាប់ទីផ្សាររថយន្តកម្ពុជា អ៊ីស៊ូហ្ស៊ុបានណែនាំនូវរថយន្តស៊េរថ្មី “អ៊ីស៊ូហ្ស៊ុ D-Max V-Cross 4×4 Limited Edition! ជម្រើសក្នុងបរិមាណកំណត់!” ។ តម្លៃលក់ចាប់ពី 48,900 ដុល្លារសហរដ្ឋអាមេរិក ដែលមានភ្ជាប់មកជាមួយការរចនារូបរាងថ្មីពិសេស រូបរាងជាប្រភេទឡានប្រណាំង និងមើលទៅគួរឱ្យទាក់ទាញនៅគ្រប់វិមាត្រ។ ការរចនាផ្ទៃខាងក្នុងរបស់រថយន្ដមានលក្ខណៈប្លែកដែលផ្តល់នូវអារម្មណ៍ស្រស់ស្រាយប្រកបដោយប្រណិតភាព ជាមួយនឹងកៅអីជួរខាងក្រោយសម្រាប់អ្នកដំណើរដែលរួមបញ្ចូលគ្នានូវកម្លាំងរបស់រថយន្ត ដែលត្រៀមរួចជាស្រេចដើម្បីឆ្លើយតបទៅនិងតម្រូវការរបស់អតិថិជនថ្មីក្នុងការស្វែងរកសេរីភាពនៃជម្រើសដែលគ្មានដែនកំណត់។ សូមរីករាយជាមួយនឹងដំណើរផ្សងព្រេងដ៏រំភើបអស្ចារ្យនៅគ្រប់ស្ថានភាពផ្លូវ ដើម្បីឆ្លើយតបទៅនឹងតម្រូវការប្រើប្រាស់របស់អ្នក។ ភាពទាក់ទាញ និងការបត់បែនយ៉ាងល្អឥតខ្ចោះ ក្រុមហ៊ុនយើងខ្ញុំបានត្រៀមខ្លួនជាស្រេចដើម្បីស្វាគមន៍អ្នកនៅអគារតាំងបង្ហាញ ខេ (ខេមបូឌា)ខូ អិល ធី ឌី ចាប់ពីថ្ងៃទី 20 ខែមករា ឆ្នាំ 2018 តទៅ។ ”
“អ៊ីស៊ូហ្ស៊ុ D-Max V-Cross 4×4 Limited Edition!” រថយន្តប្រណាំងប្រភេទ ភីកអាប់ ដែលមានល្បឿនលឿនពិតប្រាកដនៅលើគ្រប់ស្ថានភាពផ្លូវជាមួយនឹង
- ម៉ាស៊ីនអ៊ីស៊ូហ្ស៊ុ 0 Ddi ប្ល៊ូផៅវើ 3,000 cc កម្លាំងសេះ 163 ដែលផ្តល់នូវកម្លាំងសេះខ្លាំង និងកម្លាំងបង្វិលជុំ សន្សំសំចៃខ្ពស់។
- ផ្នែកខាងក្រៅភ្លឺរលោងដែលបាននាំមកដោយគ្រឿងបន្លាស់ដែលមាន
លក្ខណៈថ្មីនៅក្នុងការរចនាកាន់តែប្រសើរឡើង កាន់តែខ្លាំងក្លា និងស្ទុះគ្រប់ផ្នែកទាំងអស់ - ថ្មី! ឡានប្រណាំងដែលខ្លាំង រឹងមាំ ល្អប្រណិត
- ថ្មី! ជញ្ជាំងអង្កត់ផ្ចិតដែលមានភាពប្រណិត និងទាន់សម័យ
- ថ្មី! ផ្នែកខាងមុខរបស់រថយន្តការពារដោយរបាំងមុខពណ៌ប្រផេះចាស់ផ្នែកខាងមុខដែលមានលក្ខណៈពីរគឺ ទាំង
‘ត្រជាក់ និងមានតែមួយ’ - ថ្មី! ចានចង្កៀងរ៉ុកកែតភ្លឺ (ស្លាកសញ្ញាពណ៌ក្រហម) បង្កើនអារម្មណ៍ កីឡាភាព ក្នុងការប្រកួតប្រជែង និងប្រណិតភាព
- មានល្បឿន Rev Tronic ដោយស្វ័យប្រវត្តិដែលមានហ្គៀរ 5 មានអនុភាព និងឆ្លើយតបទៅនឹងតម្រូវការបេះដូងរបស់អ្នក ព្រមទាំងអាចនាំ អ្នកឆ្លងកាត់ផ្លូវឧបសគ្គទាំងឡាយផងដែរ។
- ប្រព័ន្ធផ្លាស់ប្តូរបញ្ជាដី ផ្លាស់ប្ដូរពីកង់អេឡិចត្រូនិក 2 ទៅកង់ 4 ជាមួយនឹងម៉ូទ័រមួយដែលមានការធានារ៉ាប់រងខ្លាំង ងាយស្រួលប្រើប្រាស់ និងអាចផ្លាស់ប្តូររបៀបបើកបរពីកង់ 4 ទៅរបៀបកង់ 2 ផងដែរ។ ជ្រើសរើសជម្រើសរបស់អ្នកក្នុងទម្រង់បីគឺ 2H 4H និង 4L សម្រាប់គ្រប់ស្ថានភាពផ្លូវ
ទាំងអស់។ - I-GRIP PLATFOAM (អ៊ីស៊ូហ្ស៊ុ ជំនាញឆ្លើយតបលើឆាកដ៏ឆ្លាតវៃ) លំដាប់ថ្នាក់ពិភពលោកក្រោមតួដែលកំណត់ពាក្យថា “ ធន់បានយូរ” ។ វាមានកិត្យានុភាពដែលល្បីល្បាញទូទាំងពិភពលោក សូម្បីតែនៅតាមផ្លូវធម្មតា ឬផ្លូវលំបាកក៏ដោយ ដែលបង្ហាញពីចរាចរណ៍ និងស្ថេរភាពផ្លូវល្អឥតខ្ចោះដែលផ្តល់ឱ្យអ្នក។ ភាពទន់ភ្លន់មួយមានអារម្មណ៍មិនដូចទៅនឹងអ្វីដែលអ្នកធ្លាប់ទទួលបាន ក្នុងល្បឿនលឿន ឬធម្មតា ក្នុងផ្លូវធម្មតា និងផ្លូវលំបាកខ្លាំង។
- ប្រព័ន្ធគ្រប់គ្រងសុវត្ថិភាពធ្វើដំណើររបស់អ្នកបើកបរដែលហៅថា HDC (Hill Descent Control) ដែលផ្តល់ឱ្យអ្នកនូវការគ្រប់គ្រងបានល្អប្រសើរក្នុងអំឡុងពេលចុះចំណោត ក៏ដូចជា HSA (Hill Start Assist) ប្រព័ន្ធស្ថេរភាពដែលគេហៅថា ESC (Electronic Stability Control) និង TCS (Traction Control System) ដែលផ្ដល់នូវសុវត្ថិភាពកាន់តែប្រសើរនៅក្នុងស្ថានភាពផ្លូវរអិល។
ផ្ទៃខាងក្នុងរថយន្តបំពាក់បានយ៉ាងល្អគ្រប់ទិដ្ឋភាព និងវិមាត្រទាំងអស់ មានក្រណាត់ស្បែកស្រោបដែលមានមុខងារពីរ ពណ៌ និងសម្លេង ដែលមានភ្ជាប់មកជាមួយពហុមុខងារ នាំមកនូវការកម្សាន្ត នៅក្នុងសម្លេងជុំវិញ និងបច្ចេកវិទ្យា “ Isuzu Connect world “ ដែលអាចភ្ជាប់ទៅនឹងការកម្សាន្តសម្បាយៗជាមួយពិភពលោកដែលងាយស្រួលភ្ជាប់ទៅនឹងស្មាតហ្វូនទាំងប្រព័ន្ធ iOS និង Android ។
ហេតុដូច្នេះហើយ យើងសូមអញ្ជើញអ្នកទាំងអស់គ្នាចូលរួម បើកបរសាកល្បងជាមួយនឹងថាមពលរបស់ “Isuzu D-Max V-Cross 4×4 Limited Edition!” តាមរយៈគេហទំព័ររបស់យើង៖ www.isuzucambodia-tis.com រឺហ្វេសប៊ុកផេក៖ Isuzu Cambodia ក្នុងគោលបំណងដើម្បីទទួលបានព័ត៌មានថ្មីៗ ក៏ដូចជាចូលរួមក្នុងសកម្មភាពយុទ្ធសាស្ត្រទីផ្សាររបស់យើង ជាមួយរង្វាន់ជាច្រើន ឬទំនាក់ទំនងមកការិយាល័យតាំងបង្ហាញរបស់យើង នៅក្រុមហ៊ុន ខេ (ខេមបូឌា) ខូអិលធីឌី ភូមិក្បាលដំរី មហាវិថីសហព័ន្ធរុស្សី សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ លេខទូរស័ព្ទ 023 950 084 ចាប់ពីថ្ងៃទី 20 ខែមករា ឆ្នាំ2018 តទៅ ។
កាន់តែពិសេស!! លោកអ្នកអាចអញ្ជើញចូលរួមនិងទទួលយកបទពិសោធន៍ថ្មីជាមួយរថយន្ដ Isuzu D-Max V-Cross Limited Edition នៅផ្សារទំនើប AEON Mall នាថ្ងៃទី 20 ដល់ថ្ងៃទី 21 ខែមករាឆ្នាំ 2018 ចាប់ពីម៉ោង ៩ព្រឹកដល់ម៉ោង ១0យប់. ការផ្ដល់ជូនយ៉ាងពិសេសនិងសកម្មភាពផ្សេងៗទៀតគឺសម្រាប់តែអ្នក៕