កម្មវិធី OISHI Instant Win នៅកម្ពុជាថ្មីៗនេះបានរកឃើញអ្នកដែលមានសំណាងឈ្នះរង្វាន់ធំ រថយន្ត FORD Ranger XLT ដែលមានតម្លៃស្មើនឹង 178លានរៀល។ កម្មវិធីនេះមានការឧបត្ថម្ភពីក្រុមហ៊ុនតែបៃតងអូអ៊ីឈិ។
អ្នកដែលឈ្នះរង្វាន់ធំនេះគឺ អ្នកស្រី មឿង លក្ខិណា ដែលសព្វថ្ងៃកំពុងប្រកបរបរជាកម្មករសំណង់ និងជាស្ត្រីមេផ្ទះ ក្នុងខេត្តក្រចេះ។ អ្នកស្រីបានបង្ហាញសេចក្តីរំភើបជាពន់ពេកថា៖ «ខ្ញុំសឹងតែមិនជឿនឹងភ្នែកនៅពេលដែលខ្ញុំបើកគម្របដប និងពិនិត្យមើលរង្វាន់! ខ្ញុំរំភើបដល់ថ្នាក់ថា ខ្លួនឯងកំពុងតែស្រមើស្រមៃថាបានឈ្នះរថយន្ត Ford Ranger មួយគ្រឿងដែលមានតម្លៃដល់ទៅ 178លានរៀល។
នេះជារង្វាន់ដ៏ធំមួយក្នុងឆាកជីវិតរបស់ខ្ញុំ ហើយខ្ញុំសង្ឃឹមថាវានឹងជួយកែប្រែជីវភាពគ្រួសាររបស់ខ្ញុំ ជាពិសេសសម្រាប់កូនៗរបស់ខ្ញុំ ឲ្យល្អជាងនេះ ព្រោះខ្ញុំធ្វើការសំណង់ ហើយប្តីខ្ញុំជាកម្មករគេ រកព្រឹកខ្វះល្ងាច ពិតជាពិបាកណាស់ក្នុងការស្វែងរកថវិកាសម្រាប់ផ្គត់ផ្គង់គ្រួសារ តែឥទ្បូវនេះអូអ៊ីឈិពិតជាបានជួយផ្លាស់ប្ដូរជីវភាពគ្រួសាររបស់ពួកយើងឲ្យកាន់តែល្អប្រសើរជាងមុន”
«ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនទៅកាន់ក្រុមហ៊ុនតែបៃតងអូអ៊ីឈិ ដែលបានបង្កើតកម្មវិធីនេះឡើងនៅក្នុងប្រទេសកម្ពុជា ក៏ដូចជាផ្ដល់រង្វាន់ជាច្រើនសន្ធឹកសន្ធាប់ដល់អតិថិជនរបស់ខ្លួនដោយភាពសុក្រិត និងយុត្តិធម៌ជាទីបំផុត។ អូអ៊ីឈិពិតជាបានផ្ដល់រង្វាន់ពិតប្រាកដមែន ដូច្នេះអ្នកទាំងអស់គ្នាកុំភ្លេចពិសាតែបៃតងអូអ៊ីឈិឲ្យបានច្រើន ព្រោះអ្នកអាចជាមនុស្សបន្ទាប់ដែលឈ្នះរង្វាន់ដ៏ធំនេះ»។
លោក សុង សាក់លី នាយកផ្នែកលក់ និងទីផ្សារ បានមានប្រសាសន៍ថា៖ «ពួកយើងពិតជារីករាយដែលបានបង្កើតនូវកម្មវិធី Instant Win Promotion ដ៏ធំនេះឡើងមុនឆ្នាំ 2018។ យើងនឹងបន្តផ្តល់ជូនអតិថិជននូវរសជាតិ និងបទពិសោធន៍ដ៏អស្ចារ្យរបស់តែបៃតងអូអ៊ីឈិ ហើយយើងសង្ឃឹមថាអ្នកគាំទ្រនឹងនៅតែបន្តផ្សងសំណាងជាមួយគម្របដបតែបៃតងអូអ៊ីឈិដើម្បីឈ្នះរង្វាន់ជាច្រើនសន្ធឹកសន្ធាប់»។
កម្មវិធីអូអ៊ីឈិ Instant Win Promotion គឺជាកម្មវិធីមួយដែលផ្ដល់ឱកាសដល់អតិថិជនដើម្បីផ្សងសំណាងយករង្វាន់នៅក្រោមគម្របដប ដែលមានដូចជា រថយន្ត Ford Ranger XLT ប្រាក់សុទ្ធ 10លានរៀល និងរង្វាន់អូអ៊ីឈិជាច្រើនលានដបថែមទៀតផង។
អ្នកអាចនឹងក្លាយជាអ្នកឈ្នះរង្វាន់បន្ទាប់ក្នុងកម្មវិធី Oishi Instant Win Promotion នេះ។ សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់ទំព័រហ្វេសប៊ុក Oishi Drink Station ឬទូរស័ព្ទមកលេខ015 691 555 / 015 693 555 ដើម្បីទទួលរង្វាន់៕