នៅថ្ងៃអាទិត្យទី31 ខែធ្នូ ឆ្នាំ2017 Heineken ដែលជាស្រាបៀរលំដាប់ថ្នាក់អន្តរជាតិដ៏ល្បីល្បាញបំផុតក្នុងពិភពលោក បានរៀបចំកម្មវិធីឆ្លងឆ្នាំថ្មីទីតាំងពិសេសដ៏ទំនើបចំនួន2កន្លែង ដោយទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីអ្នកគាំទ្ររបស់ខ្លួន ដែលទទួលបានបទពិសោធន៍ឆ្លងឆ្នាំថ្មីលំដាប់ថ្នាក់ខ្ពស់ជាពិសេសនៅចំកណ្តាលបេះដូងនៃទីក្រុងភ្នំពេញ។
ឆ្នាំនេះគឺជាឆ្នាំកាន់តែពិសេសដែលស្រាបៀរ Heineken បានលើកទឹកចិត្តអ្នកគាំទ្ររបស់ខ្លួនចូលរួមកម្មវិធីឆ្លងឆ្នាំថ្មីនៅទីខ្ពស់ចំកណ្តាលក្រុង ដូច្នេះពួកគេអាចរាំរែកកម្សាន្តសប្បាយជាមួយតារាល្បីៗ ដោយជ្រើសរើសទីតាំងកម្សាន្តពេលរាត្រីដ៏ល្អបំផុត (និងខ្ពស់បំផុត) ចំនួន2កន្លែង គឺ ក្លិប Eclipse Skybar នៅជាន់ទី 22 នៃអគារ Phnom Penh Tower និង Le Moon Sky Terrace ដែលមានទេសភាពស្រស់ស្អាតដ៏អស្ចារ្យបំផុតសម្រាប់ពិធីអបអរឆ្លងឆ្នាំថ្មីនៅមាត់ទន្លេ។
កម្មវិធីឆ្លងឆ្នាំថ្មីទាំង2របស់ស្រាបៀរ Heineken នេះ ទទួលបានជោគជ័យយ៉ាងខ្លាំងដោយមានមនុស្សចូលរួមច្រើនពេញទីតាំងទាំង2តែម្ដង ដែលបានប្រព្រឹត្តធ្វើឡើងទៅស្របពេលជាមួយគ្នានៅតាមទីតាំងនីមួយៗ ដោយមានការចូលរួមសម្តែងពីសំណាក់ឌីជេ និងតារាល្បីៗ ប្រចាំព្រះរាជាណាចក្រកម្ពុជាដូចជា ៖ ឌីជេ Avida, ឌីជេ Cathrin, Chat Kanhchna Khmeng Khmer និងទស្សនីយភាពដ៏ទាក់ទាញពីក្រុមរាំ LED។
ជាមួយនឹងភាពល្បីល្បាញដោយសាររសជាតិ និងមានលក់នៅលើទីផ្សារក្នុងបណ្តាប្រទេសជាង192 ស្រាបៀរ Heineken បានប្តេជ្ញាចិត្តក្នុងការបង្កើតទស្សនីយភាពពេលរាត្រីលំដាប់កំពូលនៅក្នុងរាជធានីភ្នំពេញ និងបណ្តាខេត្តក្រុងសំខាន់ៗដទៃទៀតតាមរយៈការរួមបញ្ចូលគ្នានូវកម្មវិធីលំដាប់អន្តរជាតិបង្កប់ដោយគំនិតច្នៃប្រឌិតថ្មី និងបទពិសោធន៍ពិសេសដ៏ល្អឯក។
ដើម្បីស្វែងយល់ព័ត៌មានបន្ថែមអំពីស្រាបៀរ Heineken នៅកម្ពុជា សូមចូលគេហទំព័រហ្វេសប៊ុកផ្លូវការ ៖ www.facebook.com/heineken/
សូមរីករាយពិសាស្រាបៀរ Heineken ដោយការទទួលខុសត្រូវ