ភ្នំពេញ៖ ស្រាបៀរ Heineken ដែលជាស្រាបៀរលំដាប់ថ្នាក់អន្តរជាតិដ៏ល្បីល្បាញបំផុតក្នុងពិភពលោក នឹងនាំជូននូវបទពិសោធន៍ឆ្លងឆ្នាំថ្មីលំដាប់ថ្នាក់ខ្ពស់ជាពិសេសសម្រាប់អ្នកគាំទ្រដ៏ស្មោះត្រង់របស់ខ្លួនទូទាំងរាជធានីភ្នំពេញ។
បន្ទាប់ពីកម្មវិធីឆ្លងឆ្នាំកាលពីឆ្នាំទៅទទួលបានជោគជ័យយ៉ាងខ្លាំងដោយមានមនុស្សចូលរួមច្រើនពេញកន្លែង ស្រាបៀរ Heineken ក៏បានសម្រេចពង្រីកបន្ថែមទីតាំងដោយដាក់បញ្ចូលទីតាំងពិសេសដ៏ទំនើបចំនួនពីរកន្លែងនៅឆ្នាំនេះដោយសារតែតម្រូវការកាន់តែកើនឡើងពីអ្នកចូលរួម។
ស្រាបៀរ Heineken កំពុងលើកទឹកចិត្តអ្នកគាំទ្ររបស់ខ្លួនចូលរួមកម្មវិធីឆ្លងឆ្នាំថ្មីនៅទីខ្ពស់នៅចំកណ្តាលក្រុងដូច្នេះពួកគេអាចរាំរែកកម្សាន្តសប្បាយជាមួយតារាល្បីៗ ដោយជ្រើសរើសទីតាំងកម្សាន្តពេលរាត្រីដ៏ល្អបំផុត (និងខ្ពស់បំផុត) ចំនួនពីរកន្លែងគឺ ក្លិប Eclipse Skybar នៅជាន់ទី 22 នៃអគារ Phnom Penh Tower និង Le Moon Sky Terrace ដែលមានទេសភាពស្រស់ស្អាតដ៏អស្ចារ្យបំផុតនៃពិធីអបអរឆ្លងឆ្នាំថ្មីនៅមាត់ទន្លេ។
កម្មវិធីឆ្លងឆ្នាំថ្មីទាំងពីររបស់ស្រាបៀរ Heineken នឹងប្រព្រឹត្តធ្វើឡើងទៅស្របពេលជាមួយគ្នានៅតាមទីតាំងនីមួយៗខាងលើ ដែលមានការចូលរួមសម្តែងពីសំណាក់ឌីជេ និងតារាល្បីៗ ប្រចាំព្រះរាជាណាចក្រកម្ពុជាដូចជាឌីជេ Avida, ឌីជេ Cathrin, Chat Kanhchna និង Khmeng Khmer។
សូមចូលរួមអបអរឆ្នាំថ្មីជាមួយស្រាបៀរ Heineken ឲ្យច្រើនកុះករ និងរាំរែកកម្សាន្តសប្បាយនៅក្នុងកម្មវិធីរាត្រីដ៏អស្ចារ្យទាំងនេះដែលបង្កើតឡើងជាពិសេសសម្រាប់អ្នកចូលរួមនិយមភាពទាន់សម័យ និងលំដាប់ថ្នាក់ខ្ពស់ ដែលស្វែងយល់ពីគុណតម្លៃនៃបទពិសោធន៍ដ៏ល្អឯក។
ជាមួយនឹងភាពល្បីល្បាញដោយសាររសជាតិ និងមានលក់លើទីផ្សារក្នុងបណ្តាប្រទេសជាង ១៩២ ប្រទេស ស្រាបៀរបានប្តេជ្ញាចិត្តក្នុងការបង្កើតទស្សនីយភាពពេលរាត្រីលំដាប់ថ្នាក់ខ្ពស់នៅក្នុងរាជធានីភ្នំពេញ និងបណ្តាខេត្តក្រុងសំខាន់ៗដទៃទៀតតាមរយៈការរួមបញ្ចូលគ្នានូវកម្មវិធីលំដាប់ថ្នាក់ខ្ពស់ប្រកបដោយគំនិតច្នៃប្រឌិតថ្មី និងបទពិសោធន៍ពិសេសដ៏ល្អឯក។
ដើម្បីស្វែងយល់ព័ត៌មានបន្ថែមអំពីស្រាបៀរ Heineken នៅក្នុងប្រទេសកម្ពុជា សូមចូលឆែកមើលទំព័រហ្វេសប៊ុកជាផ្លូវការ៖ www.facebook.com/heineken/
#Heineken #Cambodia #OpenYourWorld
សូមរីករាយពិសាស្រាបៀរ Heineken ដោយការទទួលខុសត្រូវ