ដើម្បីចូលរូមអបអរពិធីបុណ្យសមុទ្រនៅខេត្តកែប និងកម្សាន្តសប្បាយក្នុងពិធីបុណ្យណូអែលឆ្នាំនេះ នៅលើភ្នំបូកគោ ក្រសូងបរិស្ថានបានសហការជាមូយក្រុមហ៊ុមសុខាអូតែល រៀបចំព្រឹត្តការណ៍ដ៏អស្ចារ្យ «បរិស្ថានដើម្បីអនាគតយើង» ដែលស្ថិតក្រោមប្រធានបទ «តោះទៅរាំនៅបូកគោ» នៅសណ្ឋាគារ ឋានសួគ៌សុខា ក្នុងឧទ្យានជាតិព្រះមុនីវង្សបូកគោ នាថ្ងៃទី24-25 ខែធ្នូឆ្នាំ2017។
កម្មវិធីរួមមាន ការប្រគំតន្ត្រីដ៏អស្ចារ្យ ដោយមានការចូលរួមពីតារាចម្រៀងល្បីៗនៃព្រះរាជាណាចក្រកម្ពុជា ក្រុមកំប្លែង ក្រុមបង្ហាញម៉ូតសម្លៀកបំពាក់ ល្បែងកម្សាន្តបែបអប់រំ ល្បែងប្រជាប្រិយ លំហាត់យោគៈនៅលើកំពូលភ្នំបូកគោ ការរតាំងបង្ហាញរថយន្ត ការបោះតង់ ស្តង់លក់ម្ហូបអាហារ ភេសជ្ជះនិងបង្អែមជាច្រើនមុខព្រមទាំងសកម្មភាពសប្បាយជាច្រើនទៀត។ ភ្ញៀវចូលរួមមិនត្រឹមតែទទួលបាននូវភាពសប្បាយរីករាយប៉ុណ្ណោះទេ ថែមទាំងបានចូលរួមចំណែកផ្សព្វផ្សាយ និងថែរក្សាការពារបរិស្ថាន ជាពិសេសគឺកម្មវិធីនេះក៏មានការចាក់ផ្សាយផ្ទាល់តាមទូរទស្សន៍ប៉ុស្តិ៍អប្សារាផងដែរ៕