
Plus Nine by His & Her គឺជាឈ្មោះហាងលក់សម្លៀកបំពាក់ ស្បែកជើង និងសម្ភារៈកីឡាដែលមានម៉ាកល្បីៗ និងទាន់សម័យ ដែលមានតែមួយគត់នៅផ្សារទំនើប AEON Mall ជាន់ទី1 ។ ផលិតផលទាំងអស់នេះសុទ្ធតែមានគុណភាពខ្ពស់ ហើយស្រស់ស្អាតស័ក្ដិសមទៅនឹងមនុស្សគ្រប់វ័យ និងថ្លៃថ្នូរជាទីបំផុត ។
នៅក្នុងចំណោមម៉ាកល្បីៗទាំងអស់នោះរួមមានដូចជា ៖
- Mizuno : គឺជាម៉ាកល្បីរបស់ប្រទេសជប៉ុន ដែលបានឆ្លងកាត់ការរចនារូបរាងដ៏ល្អប្រណីត ស្រស់ស្អាតគួរជាទីទាក់ទាញ ព្រមជាមួយនឹងគុណភាពយ៉ាងល្អសម្រាប់ការប្រើប្រាស់។ ក្នុងនោះផងដែរ Mizuon មានលក់ដូចជា ស្បែកជើងកីឡា ខោអាវយឺត កាបូបដាក់សម្ភារៈកីឡា រួមជាមួយមួកពាក់ហែលទឹក ។
- Le coq Sportif : គឺជាម៉ាកដ៏ល្បីរបស់ប្រទេសបារាំង។ វាជាប្រភេទសម្ភារៈកីឡា ដែលទទួលបានការពេញនិយម និងស័ក្ដិសមទៅនឹងរាល់សកម្មភាពកីឡាផ្សេង។ Le coq Sportif មានដូចជា ស្បែកជើងកីឡា អាវយឺត និងកាបូបដាក់សម្ភារៈកីឡា ។
- SL by Steamline : គឺជាម៉ាកដ៏ល្បីរបស់ប្រទេសថៃ ដែលមានច្រើនប្រភេទសម្រាប់អ្នកចូលចិត្តលេងកីឡា ទាំងសុភាពបុរស និងសុភាពនារី ជាពិសេស កីឡាហែលទឹក ដែលមានខោអាវយឺតសម្រាប់ពេលហែលទឹក ខោអាវកីឡា វែនតា និងមួកហែលទឹក ។
- ELLE (Swimwear) : គឺជាម៉ាកដ៏ល្បីរបស់ប្រទេសថៃ ដែលស័ក្ដិសមសម្រាប់អ្នកចូលចិត្តកីឡាហែលទឹក។ មានខោអាវហែលទឹក វែនតាហែលទឹក មួកហែលទឹក ជាពិសេសប្រភេទសម្លៀកបំពាក់ហែលទឹកសម្រាប់កុមារ ។
- Naturalizer : គឺជាម៉ាកដ៏ល្បីរបស់សហរដ្ឋអាមេរិក រួមមានកាបូប និងស្បែកជើងសម្រាប់សុភាពនារីគ្រប់វ័យ។ ម្យ៉ាងទៀតចំពោះលក្ខណៈពិសេសរបស់កាបូប គឺធ្វើឡើងអំពីស្បែកសុទ្ធសាធ រួមជាមួយនឹងការរចនាម៉ូដយ៉ាងស្រស់ស្អាត និងទាន់សម័យ។ ដោយឡែកចំពោះលក្ខណៈពិសេសរបស់ស្បែកជើងវិញ គឺមានសភាពទន់ ស្រួលពាក់ មិនធ្វើឱ្យឈឺជើង ។
- Easy wear : គឺជាម៉ាកសម្លៀកបំពាក់សម្រាប់បុរស-នារី ដែលនាំចូលពីប្រទេសថៃ។ មានដូចជា អាវយឺត ខោជើងខ្លី និងស្បែ្កកជើង ។








