
ភ្នំពេញ៖ គណនេយ្យករទូទៅ គណនេយ្យករពន្ធដារ គណនេយ្យករជាន់ខ្ពស់ និងគណនេយ្យគ្រប់គ្រង តួនាទីទាំងអស់នេះកំពុងតែពេញនិយមលើទីផ្សារការងារបច្ចុប្បន្ន គ្រប់អង្គភាពអាជីវកម្មទាំងអស់ត្រូវការតួនាទីនេះ ដើម្បីមកគ្រប់គ្រងបញ្ជីស្នាមព័ត៌មានគណនេយ្យរបស់ខ្លួន ហេតុអ្វីបានជាតួនាទីនេះមានសារៈសំខាន់?

លោក គិត ចាន់ថង ជាអគ្គនាយក ក្រុមហ៊ុន សូតា ប្រឹហ្វេសិនណល SOTA PROFESSIONAL LIMITED និង មជ្ឈមណ្ឌល បណ្តុះបណ្តាល ខេត ត្រេននីង CAT TRAINING បានពន្យល់ថា គណនេយ្យ ពិតជាមានសារៈសំខាន់ក្នុងអង្គភាពអាជីវកម្មដែលមិនអាចខ្វះបាន ពីព្រោះវាបានចូលរួមវាស់វែងដែនកំណត់នៃព័ត៌មានរបាយការណ៍ហិរញ្ញវត្ថុថាតើសុខភាពហិរញ្ញវត្ថុដើរដល់កម្រិតណា និងជួបហានិភ័យអ្វីខ្លះ ។ ការវិភាគប្រតិបត្តិការណ៍ ការចាត់ថ្នាក់ប្រភេទគណនី និងការកត់ត្រាគណនី នៃព្រឹត្តិការណ៍ និងសកម្មភាពរបស់អង្គភាពអាជីវកម្មបានកើតឡើងនឹងកំពុងកើតឡើង ដោយការកត់ត្រាគណនីនោះអោយបានត្រឹមត្រូវ និងតាមក្បួនខ្នាតស្តង់ដារគណនេយ្យ និងអនុលោមតាមច្បាប់ពន្ធដារកម្ពុជា ។ ប្រសិនបើគណនេយ្យករខ្វះខាតចំណេះដឹង ស្រពិចស្រពិលមិនទាន់ច្បាស់ក្នុងការកត់ត្រាគណនី នោះនិងនាំអង្គភាពអាជីវកម្មជួបហានិភ័យ ឬការផាកពិន័យផ្សេងៗពីអង្គភាពពន្ធដារ ដូច្នេះហើយបានជា លោក ចាន់ថង បង្កើតវគ្គសិក្សាមួយដោយបំបែកចេញជាជំនាញនិងតួនាទីសំខាន់ៗ និងមាន 4កម្រិតវគ្គសិក្សា៖
1- កម្រិតមូលដ្ធានគ្រឹះ Foundations Level
2- កម្រិតចំណេះដឹង Knowledges Level
3- កម្រិតជំនាញ Skills Level
4- កម្រិតវិជ្ជាជីវៈ Professionals Level

ទី1-តួនាទីគណនេយ្យករ ទី2-តួនាទីគណនេយ្យករជាន់ខ្ពស់ និងទី3-តួនាទីគណនេយ្យគ្រប់គ្រង និងកម្មវិធីសិក្សាពន្លឿនបទពិសោធការងារជាក់ស្តែងសម្រាប់និស្សិត ដោយគ្រប់តួនាទីនីមួយៗមានវគ្គសិក្សាអនុវត្តជាក់ស្តែង និងមានករណីសិក្សាជាក់ស្តែង CASE STUDY ទៅតាមប្រភេទអាជីវកម្មដូចជា៖ ក្រុមហ៊ុនវិនិយោគផលិតកម្មនិងរោងចក្រ ក្រុមហ៊ុនលក់ទំនិញ ក្រុមហ៊ុនសំណង់ សណ្ធាគារនិងភោជនីយដ្ធាន សេវាកម្ម ផ្តល់ប្រាក់កម្ចីនិងបញ្ចាំ ក្រុមហ៊ុនវិនិយោគកសិកម្ម និងក្រុមហ៊ុនសេវាកម្ម ។ល។ ពេលបញ្ចប់វគ្គសិក្សា ចំពោះសិក្ខាកាមមិនទាន់មានការងារធ្វើខាងមជ្ឈមណ្ឌល ខេត ត្រេននីង នឹងជួយស្វែងរកការងារស្របតាមតួនាទី និងចំណេះដឹង ដោយមានការប្រលងបញ្ចប់វគ្គសិក្សាលើតួនាទី និងចេញជា Recommendation និង Reference សម្រាប់យកទៅផ្ជាប់ពេលធ្វើបទសំភាសន៍ការងារ ។
និងពន្យាការចុះឈ្មោះជាសមាជិករហូតដល់ ថ្ងៃទី 15 ខែ មករា ឆ្នាំ2018 ។
ទំនាក់ទំនង៖ 081 45 85 25 / 077 92 42 80
Email: [email protected] / website: www.cattraining.asia
ចូលជាសមាជិកដើម្បីទទួលបានវគ្គសិក្សា៖






