កាលពីយប់ថ្ងៃទី 09 ខែធ្នូ ឆ្នាំ 2017 ប្អូនៗយុវវ័យជាច្រើននាក់បាននាំគ្នាសម្រុកទៅកាន់ទីក្រុងកោះពេជ្រ ដើម្បីទស្សនាកាប្រគំតន្ត្រីខ្នាតអន្តរជាតិរបស់តារាចម្រៀង Original Song ខ្មែរជាច្រើនរូប ដូចជា កញ្ញា អេដា កំលោះ ថេណា P Sand, Bros La ក្រុម Small World, Small Band ក្រុមរាំ 4NIX និងជាពិសេសនោះគឺទស្សនាការសម្តែងរបស់កំពូលតារាចម្រៀងលំដាប់អន្តរជាតិរបស់កូរ៉េ គឺកញ្ញា CL ដែលជាអតីតមេក្រុមចម្រៀងនារី 2NE1 ដ៏ល្បីឈ្មោះ ។
គ្រាន់តែកំពូលតារាស្រី CL បង្ហាញខ្លួនភ្លាម ឆាកតន្ត្រីកាន់តែពោរពេញដោយភាពអស្ចារ្យ លើកដំបូងក្នុងប្រវត្តិសាស្ត្រមិនធ្លាប់មានពីមុនដែរ។ អនុស្សាវរីយ៍ដ៏មានតម្លៃ និងជូនជាកាដូសម្រាប់អ្នកគាំទ្រជាទីស្រឡាញ់ ពី CL បានលើកយកបទចម្រៀង និងសម្ដែងពេញទំហឹងពេញឆាកប្រគំតន្ត្រីនេះដូចជាបទល្បីៗ The Baddest Female, Doctor Pepper, Hello Bitches ព្រមទាំងបទចម្រៀងរបស់ 2NE1 គឺ Gotta be you, Falling in love និង I am the Best ជាដើម ដែលធ្វីអោយអ្នកគាំទ្រផ្ទាល់នាំគ្នាហ៊ោកញ្ជ្រៀវ ពុះកញ្ជ្រោល រាំ ស្ទើរផ្ទុះឆាក ពេញចិត្ត ពេញថ្លើម ព្រោះរំភើបដែលបានឃើញការសម្ដែងផ្ទាល់របស់ CL ជាលើកដំបូង ។
ការប្រគំតន្ត្រីខ្នាតអន្តរជាតិតារាល្បីកូរ៉េ CL នេះ ក្រោមកិច្ចសហការណ៍ Huawei ឧបត្ថម្ភដល់ Smart ដែលែតងតែសហការណ៍គ្នាល្អ ក្នុងនាមជាដៃគូរពាណិជ្ជកម្មល្អ និងយូរអង្វែង ។ ក្នុងបរិវេណប្រគំតន្ត្រីខ្នាតអន្តរជាតិនេះ Huawei ក៍បានដាក់តាំងស្មាតហ្វូនស៊េរីថ្មីៗ ដូចជា Huawei Nova2i, Huawei Mate 10Pro, Huawei P10/P10Pro, Huawei Mate 9 Pro ដល់អ្នកចូលរួមនិងយុវវ័យ អាចតេស្ត ប្រើ យល់ច្បាស់អំពីបច្ចេកវិទ្យាថ្មីៗ ទំនើបៗ ឈានមុខ និងសិល្បៈថតរូបច្បាស់ៗស្អាតៗកម្រិតអាជីពផងដែរ ។
Huawei ដែលគឺជាក្រុមហ៊ុនស្មាតហ្វូនលំដាប់ពិភពលោក ដែលកំពុងឡើងកូដនិងទទួលបានការពេញនិយមនៅទូទាំងពិភពលោក ក៍ដូចជានៅកម្ពុជាផងដែរដែលនាពេលថ្មីៗនេះ Huawei ទទួលបានចំណាត់ទី2ក្នុងបរិមាណលក់ ។ គួរកត់សំគាល់ថា Huawei បានធ្វើអោយកក្រើកទីផ្សារស្មាតហ្វូន នៅកម្ពុជា តាមរយៈការចេញលក់ Huawei nova 2i ស៊េរីថ្មី ដែលមានរហ័សនាមថា “អាភ្នែក4 (កាមេរ៉ា ៤)” ពោលគឺរាប់ចាប់តាំងពីអតិថិជន អ្នកលក់ ម្ចាស់ហាងទូរសព្ទ័ បានពេញចិត្តគ្រប់បែបយ៉ាងចំពោះ Huawei nova 2i នេះ ។
លោក Thomas Hundt នាយកប្រតិបត្តិជាន់ខ្ពស់ក្រុមហ៊ុន Smart បានមានប្រសាសន៍ថា “ប្រជាប្រិយភាព និងភាពល្បីល្បាយ របស់តារាចម្រៀងកូរ៉េ K-Pop នៅកម្ពុជាគឺមានភាពពុះកញ្ផ្រោលក្តៅគគុក ដែលជាមូលហេតុដ៍ចំបងមួយ ដែល Smart មានមោទនភាពបានអញ្ផើញ និងរៀបចំការប្រគំតន្ត្រីខ្នាតអន្តរជាតិដែលមានតារាកូរ៉េដ៍ល្បីនេះ ។ ប៉ុន្មានឆ្នាំកន្លងមកនេះ ក្រុមហ៊ុនបានសន្យាថានឹងនាំមកនូវតារាចម្រៀងល្បឺៗ កំរិតអន្តរជាតិ ដើម្បីផ្តល់ជូននវូការកំសាន្ត និងភាពរីករាយ តែមួយគត់ទៅដល់អតិថិជនរបស់ខ្លូន ។
ឱកាសដ៍កម្របានមកដល់ហើយ បន្ទាប់ពីការប្រគំតន្រ្តីដែលមានតារាចម្រៀងដ៍ល្បីល្បាញ កម្រិតអន្តរជាតិដូចជា៖ Demi Lovato, Jessie J និង Rain នោះ ឥឡូវនេះគឺមានតារាចម្រៀងដ៏ល្បីមួយរូបទៀតគឺកញ្ញា CL នឹងមកសម្តែងជូនអតិថិជនជាទីស្រលាញ់ទាំងអស់របស់ Smart ។ ឆ្នាំនេះ ក្រុមហ៊ុនបានផ្តល់ជូននូវការកំសាន្ត កម្រិតអន្តរជាតិដោយតារា Lee Chae-rin ដែលមហាជន ស្គាល់ថា CL នឹងមកសម្តែងផ្តល់ជូនផ្តាច់មុខតែមួយគត់ចំពោះអតិថិជន Smart ។ តារាចម្រៀងកូរ៉េល្បី CL វ័យ 26 ឆ្នាំ រូបនេះ គឺជាអតីតសមាជិកក្រុម 2NE1 បានឈ្នះពានរង្វាន់ជាច្រើនសម្រាប់ការនិពន្ធ បទចម្រៀង និងច្រៀង រឺសម្តែងល្បី លើឆាកធំៗខ្នាតអន្តរជាតិ។
លោកបានបន្ថែមថា ”ជាមួយនឹងការគាំទ្រពីអតិថិជននៅកម្ពុជា ដ៍ច្រើនលើសលុបចំពោះ Smart ក៍ដូចជាតារាចម្រៀងអន្តរជាតិ តារាចម្រៀងក្នុងស្រុក ក្រុមហ៊ុននឹងបន្តកិច្ចខិតខំប្រឹងប្រែងក្នុងការជួយជម្រុញវិស័យសិល្បៈតន្ត្រី និងគាំទ្រតារាចម្រៀងក្នុងស្រុក និងបន្តផ្តល់ជូននូវការកំសាន្តកំរិតពិភពលោក ជូនទៅដល់អតិថិជនរបស់ Smart ក៍ដូចជាប្រជាជន កម្ពុជាទាំងអស់”។
តាមការកត់សំគាលរ់បស់តារាសម្តែងតារបង្ហាញម៉ូតល្បឺឈ្មោះ និងកំពុងឡើងកូដ កញ្ញា ឌុច លីដា បាននិយាយថា “តន្ត្រីខ្នាតអន្តរជាតិតារាកូរ៉េCL ឆ្នាំនេះបានធ្វើអោយកក្រើកកោះពេជ្រ រញ្ជួញទីក្រុងភ្នំពេញ ដោយលើឆាកដ៍ធំ តារា Original Song ម្នាក់ៗ លើសពី4បទ ក្រុមរាំល្បីៗមួយក្រុមៗលើសពី 4បទ ច្រៀងរួមគ្នាទាំងអស់ជាពិសេសកញ្ញា CL លើសពី 5-6 បទ សុទ្ធតែបទល្បីៗញាក់ៗ រញ្ជួលចិត្តយុវវ័យអ្នកចូលរួមប្រមាណ 3000-40000នាក់ ។ កញ្ញា CL បានធ្វើអោយ យុវវ័យរាប់ម៉ឺននាក់ ពុះកញ្ផ្រោល ក្តៅគគុក តាមរយៈការសម្តែង ច្រៀង ជាមួយនឹងពាក្យថ្លែងអំណរគុណចំពោះក្តីស្រលាញ់ ចូលចិត្តពីសំណាក់ប្រជាជនក៍ដូចជាយុវវ័យកម្ពុជា ដោយរួមផ្សំជាមួយនឹងតារាចម្រៀង Original Songs ល្បីៗមួយចំនួនទៀត ដែលធ្វើអោយតន្ត្រីឆ្នាំនេះ កាន់តែធំកាន់តែកក្រើក កាន់តែទាក់ទាញ ”៕