សម្រាប់ឆ្នាំទី3សិល្បករក្នុងស្រុក និងអន្តរជាតិនឹងប្រមូលផ្តុំគ្នានៅចុងសប្តាហ៍នេះ ដើម្បីគូរគំនូរលើផ្ទាំងគំនូរដ៏ធំអស្ចារ្យនៅទីតាំងមួយចំនួននៅក្នុងរាជធានីភ្នំពេញ។ JOTUN ជាម៉ាកថ្នំាលាបមកពីប្រទេសន័រវ៉េ បានធ្វើការគាំទ្រដល់សកម្មភាពមួយនេះ ដោយផ្តល់នូវថ្នាំលាបដ៏ល្អបំផុតដល់សិល្បករ។ អ្នកទស្សនាក៏អាចចូលរួមរីករាយជាមួយនឹងការប្រគំតន្ត្រី និងការតាំងពិព័រណ៍នេះផងដែរ។
ព្រឹត្តិការណ៍ដើម្បីលើកកម្ពស់ភាពច្នៃប្រឌិត និងការបង្កើតថ្មី
ក្នុងអំឡុងពេល4ថ្ងៃ គឺចាប់ពីថ្ងៃទី07-10 ខែធ្នូ ឆ្នាំ2017នេះ ប្រជាជនកម្ពុជាជនបរទេស និងអ្នកដំណើរទាំងអស់នឹងមានឱកាសទទួលបាននូវបទពិសោធ ការយល់ដឹងអំពីសិល្បៈថ្មីៗ និងវប្បធម៌នៃទីក្រុងដ៏វិសេសនេះ។ Laetitia Troussel ជាអ្នកនិពន្ធ និងជាអ្នករៀបចំព្រឹត្តិការណ៍នេះបានមានប្រសាសន៍ថា “ទស្សនីយភាពសិល្បៈតាមដងផ្លូវនៅក្នុងប្រទេសកម្ពុជានៅមានភាពក្មេងខ្ចីនៅឡើយ ការសន្យា និងថាមវន្តដែលយើងមាន ជាមោទនភាពក្នុងការជួយឱ្យសិល្បៈមួយនេះលេចចេញជាផ្លែផ្កា និងមានភាពរីកចម្រើន!”។ អ្នកជំនាញសិល្បៈគំនូរបែបសម្រុះសម្រួលវប្បធម៌ជនជាតិបារាំង ដែលរស់នៅរាជធានីភ្នំពេញរូបនេះបានសហការជាមួយ Chifumi និង ThéoVallier ដែលជាសិល្បករគំនូរតាមដងផ្លូវដ៏ល្បីល្បាញ ដោយសារតែសា្នដៃសិល្បៈគំនូរដ៏មានភាពទាក់ទាញរបស់ពួកគេពីសិល្បៈខ្មែរ និងវប្បធម៌នៅជុំវិញទីក្រុង ហើយពួកគេទាំង2នឹងបង្ហាញពីភាពច្នៃប្រឌិតរបស់ពួកគេនៅក្នុងកម្មវិធីនេះ។
គោលបំណងនៃសិល្បៈនេះគឺដើម្បីបង្ហាញពីការបង្កើត ដែលមានភាពងាយស្រួល ហើយអ្នកទំាងអស់គ្នាក៏អាចចូលរួមបានដែរ។ សិល្បករទាំងក្នុងស្រុក និងអន្តរជាតិនឹងទទួលបានតំណាងស្មើៗគ្នា ហើយកម្មវិធីនេះផ្ទាល់ គឺជាឱកាសសម្រាប់សិល្បករខ្មែរវ័យក្មេង ដើម្បីទទួលបាននូវការទទួលស្គាល់ និងធ្វើឱ្យស្នាដៃសិល្បៈរបស់ពួកគេកាន់តែមានភាពវិវឌ្ឍឡើង។
អ្នករៀបចំកម្មវិធីនេះផ្ទាល់មានគោលបំណងចង់ឱ្យអ្នកគ្រប់គ្នាបានចូលរួមទស្សនាក្នុងព្រឹត្តិការណ៍នេះ ហេតុដូច្នេះហើយបានជាព្រឹត្តិការណ៍មួយនេះមិនត្រូវបានបង់ប្រាក់ដើម្បីចូលរួមទស្សនានោះទេ លើកលែងតែដំណើរកម្សាន្តតាមម៉ូតូកង់បីនៅថ្ងៃទី10 ខែធ្នូ ដែលជាការធ្វើដំណើរទៅកាន់ទីតាំងនានាចំនួន15កន្លែងនៅជុំវិញរាជធានីភ្នំពេញប៉ុណ្ណោះនឹងត្រូវចំណាយប្រាក់សម្រាប់ចូលរួម។
JOTUN ជាដៃគូដ៏ល្អឥតខ្ចោះក្នុងការគាំទ្រសិល្បៈនៅកម្ពុជា
ម៉ាកថ្នាំលាបដ៏ល្បីមួយនេះនឹងចូលរួមគាំទ្រដល់ព្រឹត្តិការណ៍នេះជាលើកដំបូង។ លោក Svein Johan Stub ប្រធានគ្រប់គ្រងប្រចាំប្រទេសរបស់ក្រុមហ៊ុន JOTUN បានឱ្យដឹងថា “អ្វីដែលយើងចូលចិត្តអំពីសិល្បៈនៅតាមដងផ្លូវនេះ គឺវាជាសិល្បៈដែលអាចផ្លាស់ប្តូរទាំងស្រុងនូវបុគ្គលិកលក្ខណៈនៃអគារមួយដែលមានរូបរាងសាមញ្ញបំផុតឱ្យក្លាយជាអគារមួយដែលពោរពេញដោយភាពទាក់ទាញ។ នេះគឺជាថាមពលនៃថ្នាំលាប ដោយធ្វើការជ្រើសរើសពណ៌ឱ្យសមស្របជាមួយនឹងរូបគំនូរ នោះវានឹងផ្តល់នូវភាពងាយស្រួលក្នុងការបង្ហាញពីបុគ្គលិកលក្ខណៈ និងភាពច្នៃប្រឌិតរបស់មនុស្សម្នាក់ៗ!”។ លោក Stub បានបន្ថែមទៀតថា “យើងធ្លាប់និយាយថា ថ្នាំលាបរបស់យើងបានជួយបង្កើននូវសោភណ្ឌភាពផ្ទះ និងអគារជាច្រើន ដែលក្រុមហ៊ុនផ្ទាល់ក៏ជាអ្នកផ្គត់ផ្គង់ថ្នាំលាបសម្រាប់ប៉មអេហ្វែលនៅទីក្រុងប៉ារីស និងបានផ្តល់នូវសោភណ្ឌភាពពណ៌ដល់បូរី និងអគារជាច្រើននៅទូទាំងព្រះរាជាណាចក្រកម្ពុជាផងដែរ”។ លោកបានបន្តថា “ការលើកទឹកចិត្តដល់ស្នាដៃគំនូរខ្នាតធំនៅទីសាធារណៈ និងឯកជននៅជុំវិញទីក្រុង គឺជាវិធីសាស្រ្តល្អមួយក្នុងការផ្តល់នូវអ្វីៗដែលល្អដល់ប្រជាជននៅរាជធានីភ្នំពេញ និងជាការអរគុណយ៉ាងកក់ក្តៅចំពោះការយកទុកចិត្តដាក់នូវស្លាកសញ្ញាថ្នាំលាបរបស់យើង”។
JOTUN ក៏នឹងផ្តល់ជូនអ្នកទស្សនាទាំងអស់នូវឱកាសដើម្បីឈ្នះរង្វាន់ Fujifilm Instax mini 9 តាមរយៈការប្រកួតថតរូប Selfie ក្នុងកម្មវិធីនេះផងដែរ។ សម្រាប់ព័ត៌មានបន្ថែមសូមចូលទៅកាន់គេហទំព័រ
https://www.facebook.com/jotun.kh/
សម្រាប់ព័ត៌មានបន្ថែមទាក់ទងនឹងសិល្បៈករ និងកម្មវិធីនេះ សូមចូលទៅកាន់គេហទំព័រ www.facebook.com/CambodianUrbanArt